loader

សភា​ជាន់ខ្ពស់​ភូមា​ពិភាក្សា​បង្កើត​តួនាទី​មួយ​ឱ្យ​លោកស្រី​ សូ​ជី​ ខ្ពស់​ជាង​ប្រធានាធិបតី​

មី​យ៉ា​ន់​ម៉ា​៖​ សភា​ជាន់ខ្ពស់​ភូមា​នៅ​ថ្ងៃនេះ​ បាន​ប្រជុំ​ពិភាក្សា​ លើ​សេចក្ដីព្រាងច្បាប់​មួយ​ ដើ់ម្បី​បង្កើត​តំណែង​មួយ​ដែល​គេ​ថា​ មាន​អំណាច​ខ្ពស់​ជាង​ប្រធានាធិបតី​គឺ​ប្រយោជន៍​ឱ្យ​លោកស្រី​ ក្លាយជា​អ្នកសម្របសម្រួល​ដំណើរ​គ្រប់គ្រង​ប្រទេស​ ។​

Bummar-Suchy-Translate-wmc
លោក​ ទិន​ ក្យូ​វ​ និងលោកស្រី​ អ៊ុងសាន សូ​ជី​ ​ក្នុងពិធីស្បថ​ចូល​កាន់​តំណែងប្រធានាធិបតីមីយ៉ាន់ម៉ា

​ការ​ប្រជុំ​របស់​សភា​ជាន់ខ្ពស់​ភូមា​ បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​ ទិន​ ក្យូ​វ​ ជំនួយការ​របស់​លោកស្រី​ សូ​ជី​ បាន​ស្បថ​ចូល​កាន់​តំណែង​ កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​។​

​តាម​សារព័ត៌មាន​ភូមា​ Irrawaddy​  បានឱ្យ​ដឹង​ថា​ សេចក្ដីព្រាងច្បាប់​នេះ​ បាន​ចែង​ពី​ការ​បង្កើត​ក្រុមប្រឹក្សារដ្ឋ​ដោយ​មាន​ ៥​មាត្រា​ ក្នុង​នោះ​លោកស្រី​ ស៊ូ​ជី​ នឹង​មាន​តំណែង​ជា​ប្រធាន​ទីប្រឹក្សា​ រដ្ឋ​នៃ​សហព័ន្ធ​មី​យ៉ា​ន់​ម៉ា​ ហើយ​អាណត្តិ​គឺ​ដូច​ប្រធានាធិបតី​ ។​

​លោកស្រី​ សូ​ជី​ ខក​ខានមិនបាន​ធ្វើ​ជា​ប្រធានាធិបតី​ បាន​អះអាង​ថា​ នឹង​កាន់​តំណែង​ខ្ពស់​ជាង​ប្រធានាធិបតី​ ទោះជា​លោកស្រី​ត្រូវ​បាន​រដ្ឋធម្មនុញ្ញ​របស់​ពួក​យោធា​ រារាំង​លោកស្រី​ក៏​ដោយ​។​ ក្រៅពី​តំណែង​នេះ​ លោកស្រី​ សូ​ជី​ មាន​តំណែង​មួយទៀត​គឺ​រដ្ឋមន្ត្រី​ការ​បរទេស​៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

មេដឹកនាំយោធាមីយ៉ាន់ម៉ាប្តេជ្ញាបន្តកម្ចាត់អ្នកប្រឆាំងរបស់ខ្លួន

ឧត្តមសេនីយ៍ មីន អ៊ុង ឡាំង (Min Aung Hlaing) ប[...]

នាយករដ្ឋមន្រ្តីអ៊ីស្រាអែលបណ្តេញរដ្ឋមន្ត្រីការពារជាតិនាំឱ្យមហាជនចេញតវ៉ា

មនុស្សរាប់ម៉ឺននាក់បានចុះតាមផ្លូវតវ៉ានៅទូទាំងប[...]

ស្ត្រីកែភេទមិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកសម្រាប់ផ្នែកកីឡានារី

ប្រធានកីឡាពិភពលោកបានរាយការណ៍ថា កីឡាពិភពលោកដាក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x