en     km
en     km

ក្រសួង​អប់រំ​កែសម្រួល​ពិន្ទុ​បេក្ខជន​ពុំ​មាន​កាយសម្បទា​គ្រប់គ្រាន់​សម្រាប់​ការ​ប្រឡង​ថ្នាក់​ទី​៩

Share

ភ្នំពេញ​៖​ ក្រសួង​អប់រំ​យុវជន​ និង​ កីឡា​ បាន​សម្រេចសម្រួល​ពិន្ទុ​ ដល់​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋម​ភូមិ​ ចំពោះ​បេក្ខជន​គ​-​ថ្លង់​ ត្រូវ​កំណត់​ពិន្ទុ​តិច​ជាង​បេក្ខជន​មាន​កាយសម្បទា​គ្រប់គ្រាន់​។​ បើ​តាម​សេចក្ដីណែនាំ​របស់​ ក្រសួង​អប់រំ​ កាលពី​ថ្ងៃ​ទី​ ២៩​ មីនា​  បាន​សម្រួល​ពិន្ទុ​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​បឋម​ភូមិ​ ឬ​ ហៅ​ថា​ ឌី​ប្លូ​ម​ ដល់​បេក្ខជន​គ​-​ថ្លង់​កំណត់​ពិន្ទុ​ជាប់​ត្រឹម​ ២៤០​ ពិន្ទុ​ និង​ ១៩០​ពិន្ទុ​សម្រាប់​បេក្ខជនស្វ័យរិន​ ដែល​បេក្ខជន​គ​-​ថ្លង់​។​

Children-Youth-Sporth
អ្នកគ្រូ នាង ផល្លា បង្រៀន​កុមារគ​-ថ្លង់ ​និងពិការ​ភ្នែក (រូបភាពបណ្តាញសង្គម)

​ទន្ទឹម​គ្នា​នេះ​ប្រធាន​ស្ដីទី​សមាគម​គ្រូបង្រៀន​ឯករាជ្យ​ អ្នកស្រី​ អ៊ុ​ក​ ឆា​យ៉ា​វី​ គាំទ្រ​ចំពោះ​ក្រសួង​អប់រំ​សម្រួល​ពិន្ទុ​ជាប់​របស់​បេក្ខជន​នេះ​ដែល​ពុំ​មាន​កាយសម្បទា​គ្រប់គ្រាន់​។​ អ្នកស្រី​បន្ត​ថា​ ការ​បន្ធូរបន្ថយ​ពិន្ទុ​ជាប់​នេះ​ មិន​បាន​ធ្វើ​ឱ្យ​គុណភាព​ការ​អប់រំ​ធ្លាក់​ចុះ​ច្រើន​ទេ​។​

​អ្នកស្រី​ អ៊ុ​ក​ ឆា​យ៉ា​វី​ ៖​ «​វា​មិន​មានអី​ប៉ះពាល់​ដល់​វិស័យ​អប់រំ​ទេ​ ប៉ុន្តែ​គ្រាន់តែ​ធ្វើ​ឱ្យ​សិស្សានុសិស្ស​ទាំងអស់​ ពេល​ខ្លះ​គិត​ថា​គាត់​ប្រឹងប្រែង​ហើយ​ គាត់​បាន​ពិន្ទុ​ស្មើនឹង​អ្នក​អត់​ខំប្រឹង​រៀន​ ប៉ុន្តែ​បាន​ពិន្ទុ​ទាប​ជាង​អ៊ី​ញ្ចឹ​ង​ទៅ​ណា​ នេះ​ជា​ការ​ខ្ន​ក់​ចិត្ត​របស់​ពួក​សិស្សានុសិស្ស​មួយ​ចំនួន​ដែរ​តាម​ពិត​ទៅ​»​។​

​ចំណែក​នាយក​ប្រតិបត្តិ​អង្គការ​ជន​ពិការ​កម្ពុជា​ លោក​ ងិ​ន​ សៅ​រ័​ត្ន​ មាន​ប្រសាសន៍​ថា​ ការ​កែសម្រួល​ពិន្ទុ​ សម្រាប់​បេក្ខជន​ពិការ​ គឺ​ល្អ​ម្យ៉ា​ដែរ​ ប៉ុន្តែ​លោក​ថា​ ក្រសួង​អប់រំ​គួរ​មាន​ជម្រើស​ផ្សេង​ទៀត​ក្រៅពី​ជម្រើស​នេះ​ ។​

​លោក​ ងិ​ន​ សៅ​រ័​ត្ន​ ៖​ «​ យើង​ចង់​ឃើញ​ជន​ពិការ​យើង​មាន​សមត្ថភាព​ ចង់​ឃើញ​ប្រព័ន្ធ​អប់រំ​ហ្នឹង​គិត​គួរ​អំពី​គុណភាព​នៃ​ការ​អប់​រំជា​ជាង​ការ​អាណិតអាសូរ​របស់​ពួក​គាត​ អ៊ី​ញ្ចឹ​ង​ផ្នត់គំនិត​ខ្មែរ​យើង​តែងតែ​គិត​ថា​ ជន​ពិការ​ត្រូវ​តែ​មានការ​អនុ​គ្រោះជា​និច្ច​ មានការ​អាណិតអាសូរ​មែន​ទេ​…​ បើ​យើង​គិត​រឿង​សិ​ទ្ឋិ​ជា​មូលដ្ឋាន​វិញ​ យើង​គិត​ថា​ជន​ពិការ​និង​អ្នក​មិន​ពិការ​មាន​សិ​ទ្ឋិ​ស្មើភាព​គ្នា​ក្នុង​ការ​ប្រកួតប្រជែង​ ប្រសិនបើ​ប្រព័ន្ធ​អប់រំ​បាន​គិត​គួរ​ស្មើភាព​គ្នា​….​ដោយ​មិន​មាន​ភាព​ខ្វះខាត​មានការ​សម្របសម្រួល​ពី​ផ្នែក​សង្គម​ឱ្យ​បាន​ល្អ​អ្នក​ពិការ​ក៏​មាន​សមត្ថភាព​ផង​ដែរ​»​។​

​សូម​ជម្រាប​ថា​ បើ​តាម​សេចក្ដីណែនាំ​របស់​ក្រសួង​អប់រំ​ ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋម​ភូមិ​នឹង​ប្រព្រឹត្ត​ទៅ​ នៅ​ថ្ងៃ​ទី​ ០៨​ ខែឧសភា​ ឆ្នាំ​ ២០១៦​ នេះ​៕

Share

Image
Image
Image