en     km
en     km

EDC​ នឹង​ផ្អាក​ផ្គត់ផ្គង់​ចរន្តអគ្គិសនី​នៅ​ខណ្ឌ​មួយ​ចំនួន​ ក្នុង​រាជធានី​ភ្នំពេញ​ និង​ខេត្តកណ្តាល

Share

​ភ្នំពេញ​៖​ អគ្គិសនី​កម្ពុជា​ (EDC)​ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​កាលពី​ថ្ងៃ​ទី​២៩​ ខែមីនា​ ដោយ​បញ្ជាក់​ពី​ការ​ផ្អាក​ផ្គត់ផ្គង់​ ចរន្តអគ្គិសនី​នៅ​ខណ្ឌ​មួយ​ចំនួន​ ក្នុង​រាជធានី​ភ្នំពេញ​ និង​ខេត្តកណ្តាល​ ចាប់ពី​ថ្ងៃ​ទី​៣១​ ខែមីនា​ ដល់​ថ្ងៃ​ទី​០៣​ ខែមេសា​ ឆ្នាំ​២០១៦​។​ កា​ផ្អាក​ផ្គត់ផ្គង់​នេះ​ គឺ​ដើម្បី​អនុវត្ត​ការងារ​ធ្វើការ​ជួសជុល​ ផ្លាស់​ប្តូរ​ ដំឡើង​បរិក្ខារ​ និង​រុះរើ​គន្លង​ខ្សែបណ្តាញ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ​។​

​តំបន់​ដែល​ត្រូវ​ផ្អាក​អគ្គិសនី​ជា​បណ្ដោះអាសន្ន​នេះ​ មាន​ដូច​ខាងក្រោម​៖
1.​    ​ថ្ងៃ​ប្រ​ហ​ស្ប​តិ៍​ ទី​៣១​ ខែមីនា​ ឆ្នាំ​២០១៦​ ចាប់ពី​ម៉ោង​០៩​ម៉​០០​ ដល់​ម៉ោង​១៧​ម៉​០០​ នឹង​ផ្អាក​ការ​ផ្គត់ផ្គង់​    អគ្គិសនី​៖​ (១)​ តំបន់​ភ្លើង​លេខ​ ប​.​ត​ 238​ ស្ថិត​នៅ​ក្នុង​សង្កាត់​វឌ្ឍនភាព​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្ដាល​ (២)​ តំបន់​ភ្លើង​លេខ​ P786,​ P934​ ស្ថិត​នៅ​ភូមិ​កំ​រៀង​ សង្កាត់​កន្ទោក​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ និង​ (៣)​ តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១​ ចាប់ពី​សង្កាត់​ច្បារ​អំពៅ​១​ រហូត​ដល់​សង្កាត់​ព្រែក​ឯង​ក្នុង​ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​។​

2.​    ​ថ្ងៃ​សុក្រ​ ទី​០១​ ខែមេសា​ ឆ្នាំ​២០១៦​ ចាប់ពី​ម៉ោង​០៩​ម៉​០០​ ដល់​ម៉ោង​១៦​ម៉​០០​ នឹង​ផ្អាក​ការ​ផ្គត់ផ្គង់​អគ្គី​ស​នី​៖​ (១)​ តំបន់​ភ្លើង​លេខ​ ប​.​ត​238​ ស្ថិត​នៅ​ក្នុង​សង្កាត់​វឌ្ឍនភាព​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្ដាល​ (២)​ តំបន់​ភ្លើង​លេខ​ ប​.​ត​ 726.​ P1218​ ស្ថិត​នៅ​ភូមិ​២​ សង្កាត់​ជ្រោយចង្វារ​ ខណ្ឌ​ជ្រោយចង្វារ​ និង​ (៣)​តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១​ ចាប់ពី​សង្កាត់​ច្បារ​អំពៅ​ ១​ រហូត​សង្កាត់​ព្រែក​ឯង​ ក្នុង​ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​។​

3.​    ​ថ្ងៃ​សៅរ៍​ ទី​០២​ ខែមេសា​ ឆ្នាំ​២០១៦​ ចាប់ពី​ម៉ោង​០៩​ម៉​០០​ ដល់​ម៉ោង​១៧​ម៉​០០​ នឹង​ផ្អាក​ការ​ផ្គត់ផ្គង់​អគ្គី​ស​នី​៖​ (១)​តំបន់​ភ្លើង​លេខ​ ប​.​ត​ 306​ ស្ថិត​នៅ​ភូមិ​តា​ងៅ​ ក្នុង​សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ​ (២)​តំបន់​ភ្លើង​លេខ​ ប​.​ត​ 332​ ស្ថិត​នៅ​ភូមិ​ដើម​ចាន់​ ក្នុង​សង្កាត់​ច្បារ​អំពៅ​ (៣)​តំបន់​ភ្លើង​លេខ​ ប​.​ត​ 369​ ស្ថិត​នៅ​ភូមិ​ទួល​គោក​ ក្នុង​សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​ (៤)​តំបន់​ភ្លើង​លេខ​ P670,​ P671​ ស្ថិត​នៅ​ភូមិ​ ព្រែក​រាំង​ ក្នុងស្រុក​ស្អាង​ ខេត្តកណ្ដាល​ (៥)​តំបន់​ភ្លើង​លេខ​ P1135​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២១​ ក្នុង​សង្កាត់​តា​ខ្មៅ​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្ដាល​ និង​ (៦)​តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១​ ចាប់ពី​សង្កាត់​និរោធ​ រហូត​ដល់​សង្កាត់​ព្រែក​ឯង​ ក្នុង​ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​។​

4.​    ​ថ្ងៃអាទិត្យ​ ទី​០៣​ ខែមេសា​ ឆ្នាំ​២០១៦​ ចាប់ពី​ម៉ោង​០៨​ម៉​០០​ ដល់​ម៉ោង​១៧​ម៉​០០​ នឹង​ផ្អាក​ការ​ផ្គត់ផ្គង់​អគ្គី​ស​នី​៖​ (១)​តំបន់​ភ្លើង​លេខ​ ប​.​ត​ 306​ ស្ថិត​នៅ​ភូមិ​ងៅ​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ​ (២)​តំបន់​ភ្លើង​លេខ​ ប​.​ត​ 332​ ស្ថិ​ន​នៅ​ភូមិ​ដើម​ចាន់​ ក្នុង​សង្កាត់​ច្បារ​អំពៅ​២​ ខ​ណ្ដ​ច្បារ​អំពៅ​ (៣)​តំបន់​ភ្លើង​លេខ​   ប​.​ត​ 369​ ស្ថិត​នៅ​ភូមិ​ទួល​គោក​ ក្នុង​សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​ (៤)​ តំបន់​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ភូមិ​ទ្រា​ ភូមិ​ឫស្សី​ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ និង​ (៥)​តំបន់​មួយ​ចំនួន​ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ ចាប់ពី​ផ្សារ​លិច​ ក្នុង​សង្កាត់​ព្រែក​ព្នៅ​ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​ រហូត​ដល់​ ឃុំ​ព្រែក​តា​ទិន​ ក្នុង​ស្រុង​ពញាឮ​ ខេត្តកណ្ដាល​។​
EDC-no-electricity-from-31.3--3.4.16

Share

Image
Image
Image