en     km
en     km

សហគមន៍​រង​គ្រោះ​ដីធ្លី​ជាង​ ៤០​ បើក​យុទ្ធនាការ​បញ្ឈប់​ការ​លុប​បឹង​ធម្មជាតិ​

Share

cover-Boeng-Kak-people-gather-for-stop-abolishing-this-lake
​ភ្នំពេញ៖  សមាគម​ន៍​រង​គ្រោះ​ដី​ ៤០​ សហគមន៍​ មាន​ពលរដ្ឋ​ប្រមាណ​ ៥០០​ នាក់​ នៅ​ថ្ងៃ​ទី​៣១​ ខែមីនា​ នេះ​ បាន​ប្រមូលផ្តុំ​គ្នា​នៅ​តំបន់​បឹង​កក់​ក្នុង​រាជធានី​ភ្នំពេញ​ ដើម្បី​បើក​យុទ្ធនាការ​បញ្ឈប់​ការ​លុប​បឹង​ធម្មជាតិ​។​

យុទ្ធ​ការ​នៅ​ព្រឹក​នេះ​ គឺ​បំណង​ដើម្បី​ស្នើ​ដល់​អ្នក​ពាក់ព័ន្ធ​ពិសេស​រដ្ឋាភិបាល​ ត្រូវ​បញ្ចៀស​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ឯកជន​ ដែល​បាន​យក​បឹង​ធម្មជាតិ​ទៅ​ធ្វើការ​អភិវឌ្ឍ​ ដែល​ប្រការ​នេះ​បង្ក​ផល​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ពលរដ្ឋ​ និង​បរិស្ថាន​ផង​ដែរ​។​

តំណាង​សហគមន៍​បឹង​កក់​ក្នុង​រាជធានី​ភ្នំពេញ​ កញ្ញា​ ប៊ូ​វ​ សោភា​ លើក​ឡើង​ថា​ មូលហេតុ​ដែល​សហគមន៍​ទាំងអស់​បើក​យុទ្ធនាការ​នេះ​ ក៏​ព្រោះតែ​កន្លង​មក​ប្រជាពលរដ្ឋ​មិន​ថា​នៅ​តាម​បណ្តា​ខេត្ត​ ឬ​ក៏​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នោះ​ទេ​ តែងតែ​ទទួល​រង​គ្រោះ​ពី​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​ពី​ការ​យក​ផ្ទៃ​បឹង​ធម្មជាតិ​ដែល​ជា​សម្បត្តិ​របស់​រដ្ឋ​ទៅ​វិនិយោគ​ឱ្យ​ក្រុមហ៊ុន​ឯកជន​។​

ជាង​នេះ​ទៅ​ទៀត​កញ្ញា​បន្ត​ថា​ ការ​លុប​បឹង​ធម្មជាតិ​បាន​បង្ក​ផល​ប៉ះពាល់​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​យ៉ាង​ខ្លាំង​ ដែល​ពលរដ្ឋ​ត្រូវ​ប្រឈម​នឹង​ការ​បណ្តេញចេញ​ទាំង​បង្ខំ​ ពលរដ្ឋ​រង​គ្រោះ​ត្រូវ​បាត់បង់​ការងារ​ និង​ទទួល​រង​នូវ​អំពើ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ​ជាដើម​ រីឯ​ផ្ទះរ​ពលរដ្ឋ​វិញ​ក៏​ត្រូវ​ជន់​លិច​ដោយ​ទឹកភ្លៀង​ផង​ដែរ​។

តែ​យ៉ាងនេះ​ក្ដី​ រហូត​មក​ដល់​ម៉ោង​ជិត ​១០ ​ព្រឹក​នេះ​  ក្បួន​ដង្ហែ​របស់​សហគមន៍​ត្រូវ​បាន​រារាំង​ពី​សំណាក់​អាជ្ញាធរ​ ដែល​មាន​គ្នា​ ប្រហែល​ជាង ​៥០ ​នាក់​ ដោយ​មិន​ឱ្យ​មានការ​ហែរ​ចេញ​ក្រៅពី​តំបន់​បឹង​កក់​ដោយ​សមត្ថកិច្ច​សម្អាង​ថា​ ដើម្បី​កុំឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​។​

​សូម​បញ្ជាក់​ថា​ នៅ​ក្នុង​យុទ្ធនាការ​បញ្ឈប់​ការ​លុប​បឹង​ធម្មជាតិ​នេះ​ សហគមន៍​ទាំង​ ៤០​ ក៏​នឹង​នាំ​យក​ញាត្តិ​ដាក់​ជូន​រដ្ឋសភា​ដើម្បី​ឱ​រដ្ឋសភា​ពិនិត្យ​ និង​អន្តរាគមន៍​ជា​បន្ទាន់​ ទៅ​រដ្ឋាភិបាល​ឱ្យ​បញ្ឈប់​ការ​ផ្តល់​សិទ្ធិ​ដល់​អ្នក​វិនិយោគ​ ឈ្មួញ​ និង​អ្នកមាន​អំណាច​ ព្រមទាំង​ការពារ​ឱ្យ​បាន​រឹង​មាំ​នូវ​បឹង​ធម្មជាតិ​ ពិសេស​នៅ​ក្នុង​រាជធានី​ភ្នំពេញ​៕​

Share

Image Not Found
Image

ព័ត៌មានទាក់ទង