en     km
en     km

អ្នកវិភាគ​៖​ អង្គការ​​ខុម​ហ្វ្រែល​​វាយ​តម្លៃ​​ថា​​ លទ្ធិ​​ប្រជា​​ធិ​​តេ​យ្យ​​កម្ពុជា​​ធ្លាក់​​ចុះ​​គឺ​​ឆ្លុះ​​បញ្ចាំង​​ពី​​ការ​​ពិត

Share

​​ភ្នំពេញ​៖​ អ្នក​វិភាគ​​ស្ថានកា​រណ៍​​នយោ​បាយ​ ​បាន​​លើក​​ឡើង​​ប្រហាក់​ប្រហែល​​គ្នា​​ អំពី​​របាយការ​ណ៍​រ​បស់​ អង្គការ​​ឃ្លាំ​មើល​កា​រ​​បោះ​​ឆ្នោត​​ហៅ​​កាត់​​ថា​ខុម​ហ្វ្រែល​​ (COMFREL)​ ដែល​បាន​រក​ឃើញ​ថា​ ដំណើរការ​លទ្ធិ​ប្រជា​ធិប​តេយ្យ​​នៅ​កម្ពុជា​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​ថា​បាន​ធ្លាក់​ចុះ​ គឺ​​ឆ្លុះ​បញ្ចាំង​ពី​ទិដ្ឋភាព​ប្រ​ជា​ធិ​តេ​យ្យ​ក្នុង​ប្រ​ទេស​​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នេះ​។​ ចំណែក​មន្ត្រី​រដ្ឋាភិបាល​យល់​ឃើញ​ថា​ របាយ​ការណ៍​​របស់​ខុម​ហ្វ្រែល​​ និង​​ការ​លើក​ឡើង​របស់​អ្នកវិភាគ​ គឺ​មិន​បាន​មើលឃើញ​ពី​ការ​ពិត​ និង​មាន​និន្នា​ការ​ទៅ​រក​​បក្ស​ប្រឆាំង​។​

Comfrel-WMC-Mao-Samnang

​អង្គការ​ខុមហ្វ្រែល​បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ កាលពី​ថ្ងៃ​អង្គារ​ ទី​ ២៩​ មីនា​ថា​ នៅ​ឆ្នាំ​ ២០១៥​ មានការ​បង្ក្រាប​​ពី​​សំណាក់​រដ្ឋាភិបាល​ ដូច​ជា​អំពើ​ហិង្សា​បំពាន​លើ​រាង​កាយ​ និង​ការ​ធ្វើទុក្ខបុកម្នេញ​ទៅ​លើ​គណបក្ស​ប្រឆាំង​​ ពោល​គឺជា​គំរាមកំហែង​​យ៉ាង​ធ្ងន់​ធ្ងរ​​ដល់​​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​

អង្គការ​ខុមហ្វ្រែល​ឲ្យ​ដឹង​ទៀត​ថា​ ការ​ចេញ​ដីកាចាប់ខ្លួន​លោក​ សម​ រ​ង្ស៊ី​ និង​តំណាងរាស្ត្រ​មាន​អភ័យឯកសិទ្ធិ​សភា​ ការ​បោះ​ឆ្នោត​ទម្លាក់​លោក​ កឹ​ម​ សុខា​ ចេញពី​តំណែង​អនុប្រធាន​ទី​១​ នៃ​រដ្ឋសភា​ ការ​ចោទប្រកាន់​និង​ការ​ចាប់ខ្លួន​តំណាងរាស្ត្រ​ និង​សកម្មជន​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ​ ដូច​ជា​ករណី​ចាប់ខ្លួន​ លោក​ ហុង​ សុខ​ហួរ​ សមា​ជិក​ព្រឹទ្ធសភា​គណបក្ស​ សម​ រ​ង្ស៊ី​ គឺជា​បង្កើត​ជា​ច​ម្ង​ល់​និង​សំណួរ​អំពី​ឯករាជ្យ​ភាព​ និង​អព្យាក្រឹតភាព​នៃ​ប្រព័ន្ធ​​តុលាការ​នៅ​កម្ពុជា​។​

តាម​រយៈ​ការ​វាយតម្លៃ​របស់​អង្គការ​ខុមហ្វ្រែល​ អ្នកវិភាគ​ស្ថានការណ៍​នយោបាយ​ បាន​បញ្ចេញ​ទស្សនៈ​ ដោយ​ពួក​​គេ​បាន​​ទទួ​ល​ស្គាល់​​ថា​​ ទិដ្ឋភាព​ហិង្សា​នយោបាយ​ ពិតជា​ធ្វើ​ឱ្យ​ដំណើរ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ធ្លាក់​ចុះ​ ព្រម​ទាំង​​​បង្ក​​ឱ្យ​​មាន​​ហិង្សា​ សម្អប់​ និង​ការ​គុំ​គួ​នខា​ង​នយោបាយ​ ។​

លោក​ សូ​ ច​ន្ថា​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ លើក​ឡើង​ថា​ របាយការណ៍​របស់​អង្គការ​ (COMFREL)​ គឺ​បាន​​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ពី​ដំណើរការ​លទ្ធិ​ប្រជា​ធិ​តេ​យ្យ​នៅ​កម្ពុជា​មែន​ ព្រោះ​រយៈពេល​ចុង​ក្រោយ​នេះ​ មន្ត្រី​ជាន់​ខ្ពស់​​បក្ស​ប្រឆាំង​ត្រូវ​បាន​រឹតត្បិត​សេរីភាព​ និង​រង​ការ​គំរាមកំហែង​ពី​ប្រព័ន្ធ​តុលាការ​។​

So-Chantha-WMC-Mao-Samnang
លោក សូ ចន្ថា សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​

លោក សូ ចន្ថា ៖ ខ្ញុំ​គិត​ថា​របាយការណ៍​ហ្នឹង​ វា​ឆ្លុះ​បញ្ចាំង​រឿង​​​​​ពិត​​ប្រា​ដក​​ដែល​​សង្គម​​កម្ពុជា​​កំពុង​​ជួប​​ប្រទះ​​ ដូច​​ករ​ណី​​វាយ​​តំណាង​រាស្ត្រ​​ ករណី​​រំលោភ​សិទ្ធិ​​សេរី​ភាព​​ និង​​ការ​រឹត​​​ត្បិ​​​​​​​​​​​​​​​ត​​សេរី​ភាព​​របស់​​គណ​បក្ស​ប្រឆាំង​​​ជា​ដើម​​។​ ជា​​រួម​​វា​​ឆ្លុះ​​បញ្ចាំង​​ទិដ្ឋ​ភាព​​ពិត​​របស់​​កម្ពុជា​​ដែល​​ជា​​សង្គម​​ប្រជា​​ធិ​​តេ​យ្យ​​ ក៏​​ប៉ុន្តែ​​ការ​​អនុវត្ត​​ជាក់​ស្តែង​​ហាក់​​មិន​មែន​​ប្រជា​​ធិ​តេ​យ្យ​​ពិត​​ប្រា​​ដក​​​។​

​អង្គ​ការ​​ខុម​ហ្វ្រែល​​លើក​​ឡើង​​ទៀត​​ថា​ ​ការ​​ដក​​អភ័យឯ​ក​សិទ្ធិ​​សមា​ជិក​​ព្រឹទ្ធ​សភា​​ លោក​ ​ហុង​​ សុខ​​ហួរ​​ និង​​ដក​​អភ័យឯក​សិទ្ធិ​​ លោក​​ សម​​ រ​ង្ស៊ី​ ធ្វើ​​ឡើង​​ខុស​​រដ្ឋធម្មនុញ្ញ​ដោយ​មិន​បាន​អនុ​ឡោម​ទៅ​តាម​សំឡេង​ពីរ​ភាគ​បី​នោះ​ទេ​។​ ខុមហ្វ្រែល​ ក៏​កត់​សំគាល់ថា​ ការ​ដក​តំណែង​លោក​ កឹ​ម​ សុខា​ ពី​អនុប្រធាន​ទី​១​ នៃ​រដ្ឋសភា​គឺ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​មានការ​ប្រតិកម្ម​ពី​នាយក​រដ្ឋមន្ត្រី​។​

​អ្នកវិភាគ​ម្នាក់​ទៀត​គឺ​លោកស្រី​ ជា​ វ​ណ្ណាត​ អតីត​នាយិការ​អង្គការ​អភិវឌ្ឍន៍​សង្គម​ ក៍បាន​ទទួលស្គាល់​ ការ​វាយតម្លៃ​របស់​អង្គការ​ខុមហ្វ្រែល​ផង​ដែរ​។​ លោកស្រី​ ជា​ វ​ណ្ណាត​ យល់​ឃើញ​ថា​ ចំណុច​ដែល​អង្គការ​ខុមហ្វ្រែល​បាន​រក​ឃើញ​គឺ​មាន​ចំណុច​ត្រឹមត្រូវ​ច្រើន​ស្រប​ពេល​ដែល​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ហាក់​ដើរ​ម្តង​ទៅ​មុខ​ ម្តង​ថយក្រោយ​ ។​

​ទោះជា​យ៉ាងណា​លោកស្រី​ បាន​កត់​សំគាល់ថា​ ប្រជាពលរដ្ឋ​កម្ពុជា​ហាក់​មានការ​យល់​ដឹង​បាន​ច្រើន​ ពី​លទ្ធិ​ប្រជា​ធិបតេយ្យ​។​ លោកស្រី​ ជា​ វ​ណ្ណាត​ ៖ ​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ទូទៅ​ហ្នឹង​មានការ​ជឿនលឿន​ ប៉ុន្តែ​​បើ​យើង​មើល​ការ​ប្រព្រឹត្ត​កន្លង​មក​ក្នុង​ព្រឹត្តិការណ៍​និ​មួយៗ​ យើង​ឃើញ​ថា​ មួយ​ពេល​ហាក់​ទៅ​មុខ​ ពេល​ខ្លះ​ហាក់​​ថយក្រោយ​។​

​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​ លោក​ ផៃ​ ស៊ី​ផា​ន​ អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​និយាយ​ថា​ ការ​វាយតម្លៃ​របស់​អង្គការ​ខុមហ្វ្រែល​ គឺ​មិន​បាន​ឆ្លើយ​តប​ពី​ភាព​រីក​ចម្រើន​របស់​កម្ពុជា​នោះ​ទេ​។​ លោក​ចាត់​ទុក​អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំនួន​ថា​ ប្រើប្រាស់​ទិន្នន័យ​ដើម្បី​ព្យាយាម​វាយប្រហារ​មក​លើ​រដ្ឋាភិបាល​ដោយ​គ្មាន​មូលដ្ឋាន​ ពោល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គឺជា​ទិន្នន័យ​បំរើ​ផលប្រយោជន៍​បរទេស​។​

Phay-Siphan-WMC
លោក​ ផៃ​ ស៊ី​ផា​ន​ អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​

​លោក​ ផៃ​ ស៊ី​ផា​ន​ ៖​ ​បាទ​!​ យើង​ដឹង​ហើយ​ថា​ អង្គការ​ខុម​ហ្វ្រែ​ល​​ជា​​អង្គ​ការ​មួយ ​​ដែល​​មានការ​​ឧបត្ថម្ភ​​ដោយ​​បរទេ​ស​​​​ហើយ​​​គោល​​ដៅ​​​រប​ស់​​​គាត់​​​គឺ​​​ដើ​ម្បី​​​បង្កើត​​​ទិន្ន​​ន័យ​​​ព្រៃ​​​ដែ​​ល​​​មិន​​​​ឆ្លើយ​​​តប​​​ពី​​​ភាព​​​​ជាក់​​ស្តែង​​​របស់​​​កម្ពុជា​​​ទេ​ ​និង​​​​ដើម្បី​​​ក​សាង​​​ករ​ណី​​​ក្នុង​​​ការ​​​ប្រឆាំង​​​មក​​​លើ​​រដ្ឋា​ភិបាល​​ អាហ្នឹង​​!​ ដែ​ល​​ខ្ញុំ​​សង្កេត​​ឃើញ​​។​

តាម​ការ​​អង្កេត​​ជាក់​ស្តែង​ មិនមែន​មាន​​តែ​​អង្គ​ការ​​ក្នុង​ស្រុក​​មួយ​​នេះ​​ទេ​ បាន​​វាយត​ម្លៃ​​ថា​ ស្ថាន​ភាព​​ប្រជា​ធិប​តេយ្យ​​ និង​​សេរី​ភាព​​សម្ដែង​​មតិ​​នៅ​​កម្ពុជា​​ដើរ​​ថយ​ក្រោយ​​ ឬ​ ធ្លាក់​​ចុះ​​​គួរ​​​ព្រួយ​បារម្ភ​​ គឺ​មាន​​អង្គ​ការ​​អន្តរ​ជាតិ​​ជា​​ច្រើន​​ ដូច​​ជា​ អង្គ​ការ​ឃ្លាំ​មើល​​សិទ្ធិ​មនុស្ស​​ Human​ Rights​ Watch​  អង្គការ​លើកលែងទោស​អន្តរជាតិ​ Amnesty​ international​  សហភាព​អឺរ៉ុប​ ក្រសួងការបរទេស​អា​មេ​រិ​ក​ ក៍បាន​ចេញ​សេចក្ដីថ្លែងការណ៍​វាយតម្លៃ​ពី​ស្ថានភាព​នយោបាយ​ និង​ ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ថា​ធ្លាក់​ចុះ​ដែរ​ ដោយ​ពួក​គេ​ជំរុញ​ឱ្យ​ស្ដារ​ឡើង​វិញ​ ឱ្យ​បាន​ល្អ​ប្រសើរ​ឡើង​ ៕​

Share

Image
Image
Image