en     km
en     km

អង្គ​ការ​​ជាតិ​​និង​​អន្តរ​ជាតិ​​សហ​ការ​​បើក​​យុទ្ធ​នា​​បង្ការ​​ភាព​​ក្រិះ​​ក្រិន​​នៅ​​កម្ពុជា​​

Share

​ភ្នំពេញ​៖​ អង្គការ​ជាតិ​និង​ដៃគូ​អន្តរជាតិ​ បាន​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​យុទ្ធនាការ​រួម​បញ្ចូល​គ្នា​ ដើ​ម្បី​​បង្ការ​ភាព​ក្រិះ​ក្រិន​កុមារ​ ក្នុង​បណ្ដា​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​។​ សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​ ៣០​ មីនា​ ឆ្នាំ​ ២០១៦​ នេះ​បានឱ្យ​ដឹង​ថា​ ជា​ផ្នែក​មួយ​នៃ​គម្រោង​«​នូ​រី​ស​»​ គាំទ្រ​ដោយ​មូលនិធិ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍ​ន៏​អន្តរជាតិ​។​

​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​ដែរ​ អង្គការ​ជាតិ​និង​អន្តរជាតិ​ លើក​ឡើង​ថា​ សុខភាព​កុមារ​ភាគច្រើន​នៅ​កម្ពុជា​មានដំណើរ​ការ​ទៅ​មុខជា​លំដាប់​ក៏​ដោយ​ តែ​កង្វះ​អាហារ​រូប​ត្ថ​ម្ភ​នៅ​តែ​ជា​បញ្ហា​ប្រឈម​។​ ពោល​គឺ​ កុមារ​ម្នាក់​នៅ​ក្នុង​ចំណោម​កុមារ​ ០៥​ នាក់​មាន​អាយុ​ក្រោម​ ០៥​ឆ្នាំ​ មាន​បញ្ហា​កង្វះ​អាហារ​រូប​ត្ថ​ម្ភ​រ៉ាំ​រៃ​ ឫ​ ក៏​មាន​បញ្ហា​ក្រិះ​ក្រិន​។​

Save-Children-in-Cambodia
កុមារកម្ពុជា (រូបភាព  Save the Children)

​ក្រិះ​ក្រិន​ គឺជា​ស្ថានភាព​មួយ​ដែល​កុមារ​មាន​កម្ពស់​ទាប​ខ្លាំង​បើ​ធៀប​និង​អាយុ​ ដោយសារ​បញ្ហា​កង្វះ​អាហារ​រូប​ត្ថ​ម្ភ​​ក្នុង​​អំឡុង​​រយៈ​ពេល​មួយ​ពាន់​ថ្ងៃ​ដំបូង​នៃ​ជីវិត​ (​ចាប់តាំងពី​ស្ត្រី​ផ្តើម​មាន​ផ្ទៃពោះ​ ដល់​កុមារ​មាន​អាយុ​ពីរ​ឆ្នាំ​)​។

នៅ​មា​នក​ក្ដា​ផ្សេងៗ​ទៀត​ដែល​បណ្ដាល​ឲ្យ​មាន​ភាព​ក្រិះ​ក្រិន​ គឺ​របប​អាហារ​មិន​គ្រប់​គ្រាប់​របស់​ម្ដាយ​ ជំងឺឆ្លង​ កង្វះ​អនាម័យ​ខ្លួនប្រាណ​ អនាម័យ​សាធារណៈ​ រួម​ទាំង​ភាព​ក្រីក្រ​ផង​ដែរ​។​ បញ្ហា​នេះ​ក៏​ប៉ះពាល់​ដល់​ការ​សិក្សាអប់រំ​របស់​កុមារ​ផង​ដែរ​ ដោយ​ធ្វើ​ឲ្យ​ការ​អភិវឌ្ឍ​សមត្ថភាព​នៃ​ការ​គិត​មាន​ភាព​ខ្សោយ​។​

​នៅ​ក្នុង​នោះ​ដែរ​ អ្នក​សេដ្ឋកិច្ច​បាន​ប៉ាន់​ប្រមាណ​ពី​ភាព​ក្រិះ​ក្រិន​របស់​កុមារ​នេះ​ បាន​ធ្វើ​ឲ្យ​កម្ពុជា​ខាតបង់​ប្រាក់​រហូត​ដល់​ ១២៨​ លាន​ដុល្លា​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ​ ដោយសារ​តែ​លទ្ធផល​ការងារ​ ព្រមទាំង​ផលិក​ម្ម​មាន​កម្រិត​ទាប​។​

​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​បន្ថែម​ទៀត​ថា​ ដោយ​មានការ​គាំទ្រ​មូលនិធិ​ពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ ដើម្បី​​អភិវឌ្ឍ​​អន្តរជាតិ​ និង​គំនិត​ផ្ដួចផ្ដើម​លើកកម្ពស់​សន្តិសុខ​ស្បៀង​ជាស​កល​ ដើម្បី​ចិញ្ចឹម​អ្នក​ជំនាន់​ក្រោយ​របស់​​ប្រធា​នា​ធិប​តី​​សហ​រដ្ឋ​អាមេ​រិក​ គម្រោង​ «​នូ​រី​ស​»​ កំពុង​ជួយ​រាជរដ្ឋាភិបាល​កម្ពុជា​លើ​វិស័យ​មួយ​ចំនួន​រួម​មាន​​​​៖​ វិស័យ​​សុខាភិ​បាល​ អភិ​វឌ្ឍន៍​ជន​បទ​ និង​កសិកម្ម​ ដើម្បី​សម្រេច​បាន​នូវ​ការ​កាត់​បន្ថយ​ភាព​ក្រិះ​ក្រិន​នៅ​កម្ពុជា​។​

​អង្គការ​ជាតិ​និង​អន្តរជាតិ​ ដែល​ជា​ដៃគូ​បាន​បើក​យុទ្ធនាការ​រួម​បញ្ចូល​គ្នា​ដើម្បី​បង្ការ​ភាព​ក្រិះ​ក្រិន​ដែល​មាន​ឈ្មោះ​​ថា​ «​លូតលាស់​ទាំងអស់​គ្នា​»​ ក្នុង​គោលបំណង​រួម​គ្នា​ធ្វើ​យ៉ាងណា​ធានា​ថា​ក្រុម​គ្រួសារ​ និង​សហគមន៍​ជា​កន្លែង​​ពោរពេញ​ទៅ​ដោយ​ភាព​កក់ក្ដៅ​ មាន​សុមា​ល​ភាព​ និង​ការ​រួបរួម​ដែល​អាច​ឲ្យ​កុមារ​លូតលាស់​បាន​ល្អ​។​ យុទ្ធនាការ​នេះ​ដែរ​ ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន​មាន​ដូច​ជា​ ខេត្តសៀមរាប​ ខេត្តបាត់ដំបង​ និង​ខេត្តពោធិ៍សាត់​។​

​តាម​ការ​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា​ អ្នក​ដែល​មាន​កង្វះ​អាហារ​រូប​ត្ថ​ម​រ៉ាំ​រៃ​ គឺ​រក​ចំណូល​តិច​ជាង​បុគ្គល​ទូទៅ​ ២៥%​ ។​ ផ្អែក​ទៅ​តាម​ការ​ស្រាវជ្រាវ​ដដែល​នោះ​បាន​បញ្ជាក់​ទៀត​ថា​ គម្រោង​ «​នូ​រី​ស​»​ ដែល​បាន​ធ្វើ​ឡើង​ក្នុង​ឆ្នាំ​ ២០១៥​ យុទ្ធនាការ​លូតលាស់​ទាំងអស់​គ្នា​ នឹង​ជម្រុញ​ឲ្យ​មានការ​អនុវត្ត​ឥរិយាបថ​សំខាន់ៗ​ទៅ​លើ​ផ្នែក​ សុខភាព​ ទឹក​ស្អាត​និង​អនាម័យ​ ហើយ​និង​ផ្នែក​កសិកម្ម​។​

​តាម​រយៈ​ដំណោះស្រាយ​ព្រម​គ្នា​ឥរិយាបថ​ទាំងនេះ​ នឹង​ធ្វើ​ឲ្យ​ជីវិត​របស់​កុមារ​ជា​ច្រើន​មាន​ភាព​ខុស​ប្លែក​ពី​មុន​ ហើយ​ម្យ៉ាងទៀត​គ្រប់​មាតាបិតា​ សហគមន៍​ ថ្នាក់ដឹកនាំ​ និង​ផ្នែក​ឯកជន​ ត្រូវ​តែ​រួបរួម​គ្នា​ ដើម្បី​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ និង​ធានា​ឲ្យ​បាន​នូវ​ស្ថិរភាព​ ព្រម​ការ​ទទួល​បាន​អត្ថ​ប្រ​យោ​ជ​ន៏​ទាំងនេះ​ក្នុង​រយៈពេល​យូរអង្វែង​សម្រាប់​អ្នក​ជំនាន់​ក្រោយ​៕

Share

Image
Image
Image