loader

CNRP​ នឹង​ប្ដឹង​លោក​ ស្រី​ ចំរើន​ ពី​បទ​លួច​កម្ម​សិ​ទ្ឋ​បញ្ញា​ធ្វើ​ឱ្យ​គណបក្ស​ខូច​កេរ្តិ៍ឈ្មោះ​

​គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​ប្តឹង​ក្រុម​យុវជន​ដឹកនាំ​ដោយ​លោក​ ស្រី​ ចំរើន​ ពី​បទ​រំលោភច្បាប់​ស្តី​ពី​កម្មសិទ្ធិបញ្ញា​នៅ​ក្រោម​ក្រមព្រហ្មទណ្ឌ​ករណី​លួច​សិ​ទ្ឋ​បញ្ញា​ប្រើប្រាស់​ស្លាក​គណបក្ស​ដោយ​ពុំ​មានការ​អនុញ្ញាត​។​ តែ​លោក​ ស្រី​ ចំរើន​ តំណាង​យុវជន​​ដែល​ដឹកនាំ​ក្បួន​តវ៉ា​បាន​ចាត់​ទុក​ថា​ នេះ​ជា​សិទ្ធិ​បុគ្គល​ក្នុង​ការ​ប្រើប្រាស់​មួក​ អាវ​ ទង់​ និង​សញ្ញា​សំគាល់​របស់​គណបក្ស​។​ អ្នក​សង្កេតការណ៍​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ គួរ​កុំ​ប្រឡូក​រឿង​មិន​បានការ​នេះ​។​

​លម្អិត​ព័ត៌មាន​ដោយ​លោក​ សាក់​ សំណាង​៖

CNRP's-letter-about-Srey-Chamroeun​គណ​បក្ស​សង្គ្រោះ​ជាតិ​ ថា​ការ​ប្តឹង​យុវជន​មួយ​ក្រុម​នេះ​ ដោយសារ​តែ​បាន​ប្រព្រឹត្ត​ច្បាប់​ រំលោភ​បំពាន​សិទ្ធ​បញ្ញា​របស់​គណបក្ស​ដែល​ច្បាប់​បាន​ហាមឃាត់​ ព្រោះ​យុវជន​នេះ​ យក​អាវ​ មួក​ ទង់​ និង​សញ្ញា​សម្គាល់​គណបក្ស​ដោយ​ពុំ​មានការ​អនុញ្ញាត​។​

សេចក្ដី​ប្រកាស​ព័ត៌មាន​ របស់​គណបក្ស​សង្គ្រោះ​ជាតិ​  ដែល​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ម្សិលមិញ​បានឱ្យ​ដឹង​ថា​ នឹង​ប្ដឹង​ក្រុម​យុវជន​នេះ​ទៅ​តុលាការ​ដោយ​ផ្អែក​លើ​ក្រមព្រហ្មទណ្ឌ​។​

កាលពី​ថ្ងៃ​ម្សិលមិញ​ ក្រុម​យុវជន​មួយ​មាន​គ្នា​ជិត ១០​០ នាក់​ ដឹកនាំ​ដោយ​លោក​ ស្រី​ ចំរើន​ បាន​នាំ​គ្នា​ដើរ​តវ៉ា​នៅ​តាម​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​ សង្កាត់​ចាក់​អង្រែ​លើ​  ស្នាក់​ការ​អង្គការសហប្រជាជាតិ​ និង​ទៅ​ផ្ទះ​លោក​ កឹ​ម​ សុខា​ ដើម្បី​ដាក់​ញ្ញត្តិ​ទាមទារ​ឱ្យ​ប្រធាន​ស្ដីទី​គណបក្សប្រឆាំង​នេះ​មក​បកស្រាយ​ករណី​ខ្សែអាត់​សំឡេង​ស្នេហា​រវាង​លោក​ កឹ​ម​ សុខា​ និង​កញ្ញា​ ខុ​ម​ ចាន់​ដា​រា​ទី​ ហៅ​ ស្រី​មុំ​។​ ក្រុម​យុវជន​ចាត់​ទុក​លោក​ កឹ​ម​ សុខា​ ថា​អ​សីលធម៌​សង្គម​ និង​ពុក​រលួយ​។​

តែ​គណបក្ស​សង្គ្រោះ​ជាតិ​ចាត់​ទុក​សកម្មភាព​នេះ​ថា​ អនាធិបតេយ្យ​ និង​មាន​ចេតនា​ក្លែងបន្លំ​បង្កាចបង្ខូច​កិត្តិយស​គណបក្ស​។​ ជុំវិញ​បញ្ហា​នេះ​ ប្រធាន​ផ្នែក​ស៊ើបអង្កេត​ប្រចាំ​សហ​គម​អា​ដ​ហុ​ក​ លោក​ នី​ សុខា​ យល់​ឃើញ​ថា​នេះ​ជា​សិទ្ធិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ការ​ដាក់​ពាក្យបណ្តឹង​នៅ​ពេល​បុគ្គល​មួយ​ចំនួន​ដែល​ធ្វើការ​រំលោក​បំពា​លម​កលើ​គណៈបក្ស​។​ តែ​សម្រាប់​លោក​គឺ​ គ្មាន​ជំនឿ​លើ​ពាក្យបណ្តឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ​ ព្រោះថា​រាល់​ការ​តវ៉ា​ទាំងឡាយ​ណា​ដែល​មិន​គាំទ្រ​ទៅ​រដ្ឋាភិបាល​ គឺ​តុលាការ​មិន​ចាត់ការ​ឡើយ​។​

លោក​បានឱ្យ​ដឹង​ទៀត​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​មិន​គួរ​ណា​រៀបចំ​ដាក់​ពាក្យបណ្តឹង​នោះ​ទេ​ ដោយហេតុ​ថា​វា​មិន​មាន​ផល​ចំណេញ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ​ ហើយ​វា​ក៏​មិន​បម្រើ​ផលប្រយោជន៍​ដល់​ជាតិ​ដែរ​៖ «​សូ​ម្បី​តែ​ក្រុម​មួយ​កំពុង​ធ្វើ​សកម្មភាព​រាល់ថ្ងៃ​ហ្នឹង​ ក៏​វា​អត់​មាន​សកម្មភាព​អី​ចម្រុងចម្រើន​ដល់​ប្រទេស​ជាតិ​យើង​ដែរ​ ហើយ​បើសិន​យក​បញ្ហា​ហ្នឹង​មក​ដើម្បី​ធ្វើការ​តតាំង​គ្នា​ ដោយសារ​តែ​រឿង​ហ្នឹង​ វា​អត់​មាន​ជា​រឿង​អី​ចំណេញ​អី​ជា​ផល​ប្រ​យោ​ជ​ន៏​ដល់​ប្រទេស​ជាតិ​ធំដុំ​ទេ​»​។​

ចំណែក​លោក​ ស្រី​ ចំរើន​ តំណាង​យុវជន​ប្រឆាំង​លោក​ កឹ​ម​ សុខា​ បានឱ្យ​ដឹង​ថា​រូប​លោក​មិន​មានការ​ភ័យ​ខ្លាចរអា​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​គ្រោង​ដាក់​ពាក្យបណ្តឹង​ មក​លើ​រូប​លោក​ឡើយ​។​ ស្រី​ ចំរើន​ បាន​បន្ត​ថា​យុវជន​មាន​សិទ្ធិ​ក្នុង​ការ​ហែរ​ក្បួន​ និង​ពាក់អាវ​អ្វី​នោះ​វា​ជា​សិ​ទ្ឋិ​បុគ្គល​តែ​ប៉ុណ្ណោះ​ហើយ​ ជាង​នេះ​ទៅ​ទៀត​យុវជន​ទាំងនោះ​ក៏​ជា​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​។​ លោក​ស្វា​គម​ន៏​រាល់​ពាក្យបណ្តឹង​ទាំងនោះ​ឱ្យ​តែត្រឹម​ត្រូវ​តាម​អង្គហេតុ​នៃ​ច្បាប់​។

«​សូម​ឱ្យ​លោក​ប្តឹង​ចុះ​ខ្ញុំ​អត់​ហាមឃាត​ក្នុង​ការ​ប្តឹង​របស់​គាត់​អី​ទេ​ សំខាន់​គាត់​មាន​អង្គហេតុ​ច្បាសលាស់​ក្នុង​ការ​ប្តឹង​ចំពោះ​រូប​ខ្ញុំ​ (​ស្រី​ ចំរើន​)​ ពីព្រោះ​ខ្ញុំ​មិន​បាន​ពាក់អាវ​ ដូច​ជា​ពាក់មួក​ពាក់អាវ​របស់​សង្គ្រោះ​ជាតិ​ដែរ​ ច៊ឹ​ង​ខ្ញុំ​គ្រាន់តែ​ជា​តំណាង​របស់​ពួក​គាត់​ ដើម្បី​ចូលរួម​ហែ​ញាតិ​ជាមួយ​ពួក​គាត់​តែ​ប៉ុណ្ណោះ​ ចឹ​ង​សិទ្ធិ​សេរីភាព​របស់​ពួក​គាត់​គឺ​ពួក​គាត់​មាន​សេរីភាព​គ្រប់គ្រាន់​ក្នុង​ការ​បញ្ចេញមតិ​សម្តែង​ការ​មិន​ពេញ​អី្វ​មួយ​»​។​

​ក្រុម​យុវជន​នេះ​ តាំងខ្លួន​ជាដើម​បណ្ដឹង​ជា​ក្រុម​សកម្ម​ដើម្បី​យុត្តិធម៌​សង្គម​ បាន​ដើរ​ប្ដឹង​លោក​ កឹ​ម​ សុខា​ ករណី​នេះ​ទៅ​កាន់​រដ្ឋសភា​ និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​។​ ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​ប្រកាស​ថា​ ខ្លួន​មាន​សមត្ថកិច្ច​ដើម្បី​ចាត់ការ​ប្រឆាំង​ លោក​ កឹ​ម​ សុខា​ ត្រង់​ករណី​ដែល​សង្ស័យ​ថា​ មេដឹកនាំ​បក្ស​ប្រឆាំង​នេះ​ មាន​លុយ​ខុសច្បាប់​ ទិញ​ផ្ទះ​ឱ្យ​គូ​កំណាន់​របស់​ខ្លួន​។​ តែ​ករណី​នេះ​ អ្នក​សង្កេតការណ៍​ហៅ​ថា​ ជា​ល្បែង​នយោបាយ​ ដែល​មានការ​រៀបចំ​ឈុត​ឆាក​៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

កងទ័ពចុះជួយប្រមូលផលស្រូវរបស់ប្រជាពលខេត្តបន្ទាយមានជ័យដែលរងគ្រោះដោយទឹកជំនន់

យ៉ាងហោចណាស់កងទ័ពនិងកងរាជអាវុធហត្ថខេត្តបន្ទាយម[...]

លោក ហ៊ុន ម៉ាណែត ៖ ស្វាគមន៍មតិរិះគន់ដោយសុចរិតតែមិនទទួលការប្រឌិតក្នុងចេតនាទុច្ចរិតករណីភ្នំតាម៉ៅ

ក្នុងឃ្លីបវីដេអូចំនួន១៧នាទីនេះ លោក ហ៊ុន ម៉ាណែ[...]

សម្តេច ស ខេង លើកឡើងថាគ្រោះថ្នាក់ចរាចរនៅតែជាបញ្ហាប្រឈមដដែល

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x