en     km
en     km

ជំនួយការ​របស់​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី​នៅ​ថ្ងៃនេះ​

Share

cover-new-burmese-president-swears
ភូមា៖  ដូច​បាន​គ្រោងទុក​ជំនួយការ​របស់​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ លោក​ Htin​ Kyaw​ បាន​ស្បថ​ចូល​កាន់​តំណែង​ នៅ​ថ្ងៃ​ទី​៣០​ មីនា​នេះ​ ដែល​ជា​ការ​ចាប់ផ្ដើម​លើក​ដំបូង​ជាង​ ៥០​ ឆ្នាំ​ របស់​ប្រទេស​អតីត​របប​យោធា​និយម​មួយ​នៅ​អាស៊ី​អាគ្នេយ៍​នេះ​។​

លោក​ជា​ជំនួយ​របស់​មេ​បក្ស​ឈ្នះ​ឆ្នោត​នៃ​គណបក្ស​សម្ព័ន្ធជាតិ​ប្រជាធិបតេយ្យ​ គឺ​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​។​ លោក​ត្រូវ​ចូល​កាន់​តំណែង​ជំនួស​លោក​ ថេ​ន​ សេន​ ដែល​បាន​កាន់​អំណាច​រយៈពេល​ ៥​ ឆ្នាំ​ អំឡុង​ប្រទេស​នេះ​សន្យា​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​។​

បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ រាយការណ៍​ថា​ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ អនុ​ប្រធានាធិបតី​ ២​ រូប​ទៀត​គឺ​ លោក​ Henry​ Van​ Thio​ និង​ លោក​ Myint​ Swe​ ក៏​បាន​ស្បថ​ចូល​កាន់​តំណែង​នៅ​ថ្ងៃនេះ​ដែរ​ ហើយពី​ធី​នេះ​ធ្វើ​ឡើង​នៅ​ចំពោះ​វត្តមាន​សម័យប្រជុំ​សភា​ពេញអង្គ​ទាំង​សភា​ជាន់​ទាប​ និង​សភា​ជាន់ខ្ពស់​។​

តាម​ប្រភព​ដដែល​នេះ​ គណៈរដ្ឋមន្ត្រី​ថ្មី​ប្រទេស​ភូមា​នៃ​គណបក្ស​សម្ព័ន្ធជាតិ​ប្រជាធិបតេយ្យ​ នឹង​ស្បថ​ចូល​កាន់​តំណែង​នៅ​ទី​១​ មេ​សា​ ហើយ​ក្នុង​នោះ​ លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ ដែល​ ខកខាន​ការ​កាន់​តំណែង​ប្រធានាធិបតី​ក៏​មានឈ្មោះ​ជា​រដ្ឋមន្ត្រី​ផង​ដែរ​គឺ​ រដ្ឋមន្ត្រី​ ការ​បរទេស​។​ លោកស្រី​ត្រូ​ត​ពិនិត្យ​ក្រសួង​ចំនួន​ ២​ ទៀត​ គឺ​ក្រសួង​អប់រំ​ និង​ក្រសួង​ ថាមពល​ និង​អគ្គី​ស​នី​។​ ប៉ុន្តែ​ក្នុង​គណៈរដ្ឋមន្ត្រី​នោះ​ ក៏​មាន​រដ្ឋមន្ត្រី​ ៣​ រូប​មក​ពី​កងទ័ព​ គឺ​ ពួក​កងទ័ព​កាន់​តំណែង​ ៣​ ក្រសួង​ ដូច​ជា​ក្រសួងការពារជាតិ​  ក្រសួង​សន្តិសុខ​ជាតិ​ និង​ ក្រសួង​កិច្ចការ​ព្រំដែន​៕​

Share

Image
Image
Image