en     km
en     km

សម្តេច​ ហ៊ុន​ សែន​៖​ ០២​ថ្ងៃ​ទៀត​ប្រាក់ខែ​គ្រូ​ម​ត្តេ​យ្យ​និងគ្រូ​បឋម ​នឹង​ឡើង​បាន ​២០០​ ដុល្លារ​ក្នុងមួយ​ខែ​

Share

​ភ្នំពេញ៖ សម្តេច​ ហ៊ុន​ សែន​ នាយករ​ដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ថ្លែង​ថា​ នៅ​តែ​ ០២ ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ គ្រូ​​​​កម្រិត​​ម​ត្តេ​យ្យ​​និងកម្រិត​​បឋម​សិក្សា​ នឹង​ត្រូវ​បាន​ដំឡើង​ប្រាក់ខែ​ ២០០ ដុល្លារ​ក្នុង​មួយ​​ខែ​ ។​ សម្តេច​​បានបន្ត​ថា​ នៅ​ឆ្នាំ ​​២០១៨​ ប្រាក់ខែ​គ្រូ​កម្រិត​​ម​ត្តេ​យ្យ​និង​កម្រិត​បឋម​សិក្សា​ នឹង​ត្រូវ​បាន​ដំឡើង​​យ៉ាង​ទាប​បំផុត​​ប្រមាណ​២៥០​ ​ដុល្លារ​ក្នុង​មួយ​ខែ​។​

សូម​ស្តាប់​ប្រសាសន៍​របស់​ សម្តេច​ ហ៊ុន​ សែន​ ដូច​តទៅ​៖

Hun-Sen-Kompong-Cham-WMC-20160330
សម្តេច ហ៊ុន សែន ក្នុងឱកាស​សម្ពោធ​​វិទ្យាល័យ​ «​ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ អម្ពវ័ន​ជំនីក​»​ ស្រុក​ក្រូចឆ្មា​ ខេត្ត​ត្បូងឃ្មុំ

«…​ប្រាក់ខែ​ទាប​បំផុត​របស់​គ្រូបង្រៀន​ថ្នាក់​ម​តេ្ត​យ្យ​ និង​ថ្នាក់បឋមសិក្សា​គឺ​ ២០០ ​ដុល្លារ​សហរដ្ឋអាមេរិក​ ហើយ​ឆ្នាំ​ ២០១៨​ ទាប​បំផុត​ក៏ ២៥០​ ដុល្លារ​ដែរ​ ស្មើ​ជាងមួយ​លាន​រៀល​​។​ អ​ញ្ចឹ​ង​!​ នៅ​តែ ០​២ ​ថ្ងៃ​ទៀត​ ប្រាក់ខែ​គ្រូ​នឹង​ឡើង​ជាង​មួយ​លាន​ហើយ​ អាហ្នឹង​!​ទាំង​ប្រាក់​តំបន់​ ប្រាក់​ផ្សេងៗ​ទៀត​បូក​ទាំងអស់​ឡើង​បាន​ជាង​មួយ​លាន​ ។​ នេះ​ជា​ការ​ឡើង​ពិត​ណា​!​ មិនមែន​ឡើង​ខ្យល់​ទេ​ ហើយ​បើក​មុន​ចូល​ឆ្នាំ​ ហើយ​បូក​នឹង​ថែម​ប្រាំ​ម៉ឺន​រៀល​មុន​ចូល​ឆ្នាំ​ទៀត​ ដូច្នេះ​វា​គួរសម​ហើយ…​!»​។​

​ការ​ថ្លែង​របស់​លោកនាយក​រដ្ឋមន្ត្រី​បែប​នេះ​ គឺ​ក្នុង​ឱកាស​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​វិទ្យាល័យ​ «​ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ អម្ពវ័ន​ជំនីក​»​ និង​ស្ពាន​មួយ​ខ្សែ​ប្រវែង​ ១៨០​ ម៉ែត្រ​ នៅ​ក្នុង​ឃុំ​ជំនីក​ ស្រុក​ក្រូចឆ្មា​ ខេត្ត​ត្បូងឃ្មុំ​ នៅ​ព្រឹក​ថ្ងៃ​ទី ​៣០ ​ខែមីនា​នេះ​៕

Share

ព័ត៌មានទាក់ទង

Image