en     km
en     km

​កម្ពុជា​ចង់​បង្កើត​ពន្ធនាគារ​ទំនើប​សម្រាប់​អ្នកទោស​មានទ្រព្យ​សម្បត្តិ​ តែ​សង្គម​ស៊ី​វិល​មិន​គាំទ្រ​

Share

cover-Ministry-of-Interior-&-Sor-Kheng
ភ្នំពេញ៖  ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ លោក​ ស​ ខេ​ង​ បាន​ថ្លែង​ថា​ កម្ពុជា​គ្រោង​បង្កើត​ពន្ធនាគារ​ថ្មី​មួយ​មាន​បន្ទប់​ពិសេស​សម្រាប់​ឃុំខ្លួន​អ្នកទោស​មានទ្រព្យ​សម្បត្តិ​ច្រើន​។​ នេះ​បើ​យោង​តាម​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​ចុះ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ​។​ ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ លោក​ ស​ ខេ​ង​ បន្ត​ថា​ ការ​បង្កើត​ពន្ធនាគារ​មាន​បន្ទប់​ពិសេស​នេះ​​ក្នុង​គោលបំណង​ដើម្បី​​បង្កើត​ប្រាក់​ចំណូល​ចូល​រដ្ឋ​។​

​ប៉ុន្តែ​ប្រធាន​នាយក​ប្រតិបត្តិ​ដើម្បី​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ លោក​ សន​ ជ័យ​ យល់​ឃើញ​ថា​ ពន្ធនាគារ​គឺជា​កន្លែង​ឃុំឃាំង​ខ្លួន​ មិនមែន​ជា​កន្លែង​ផ្តល់​សេវា​កម្សាន្ត​ទេសចរណ៍​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ឱ្យ​ចូល​ស្នាក់​នៅ​ ឬ​ដើម្បី​ទាញ​ថិ​វិកា​ចូល​រដ្ឋ​ ព្រោះថា​គ្មាន​អ្នក​ណា​ម្នាក់​ចង់​ចូល​ពន្ធនាគារ​ ដើម្បី​ស្នាក់​នៅ​កន្លែង​ល្អ​ពិសេស​នោះ​ទេ​។​

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​នៅ​កម្ពុជា​ លោក​ សន​ ជ័យ
នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​នៅ​កម្ពុជា​ លោក​ សន​ ជ័យ

​លោក​បាន​បន្ត​ថា​ កម្រិត​និទណ្ឌភាព​នៅ​ប្រទេស​កម្ពុជា​នៅ​មាន​កម្រិត​នៅឡើយ​ គឺ​មិន​គួរ​ណា​រដ្ឋាភិបាល​ទៅ​ចំណាយ​ថវិការដ្ឋ​វិនិយោគ​លើក​ការ​សាងសង​ពន្ធនាគារ​ថ្មី​ទំនើប​ឱ្យ​អ្នកមាន​ទ្រព្យ​នោះ​ទេ​។​

«​ដោយសារ​កម្រិត​នៃ​និទណ្ឌភាព​នៅ​កម្ពុជា​មាន​កម្រិត​ខ្ពស់​ ហើយ​ការ​ដែល​រដ្ឋាភិបាល​គិតគូរ​រឿង​ត្រៀម​ពន្ធនាគារ​សម្រាប់​អ្នកមាន​ ខ្ញុំ​គិត​មើលឃើញ​ទាំង​ល​ទ្ឋិ​ផល​នៃ​ការ​អនុវត្ត​ក្តី​ ឬ​ផលប្រយោជន៍​សេដ្ឋកិច្ច​ដែល​បាន​មក​ពី​ការ​ដាក់​គុ​គ​អ្នក​មានអី​ ខ្ញុំ​ថា​វា​នឹង​មិន​អាច​ទៅ​រួច​ទេ​ បើ​ពិនិត្យ​មើល​ស្ថានភាព​បច្ចុប្បន្ន​នៅ​កម្ពុជា​ហ្នឹង​»​។​

​ចំណែក​អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ លោក​ ណៃ​ វ៉ង​ដា​ មាន​ប្រសាសន៍​ថា​ លោក​ពេញចិត្ត​នៅ​ពេល​មានការ​សាងសង​ពន្ធនាគារ​ថ្មី​ តែ​លោក​មិន​គាំទ្រ​នូវ​ការ​បែងចែក​ពន្ធនាគារ​សម្រាប់​ដាក់​អ្នកទោស​មានទ្រព្យ​សម្បត្តិ​ច្រើន​ និង​អ្នកទោស​ដែល​គ្មាន​ទ្រព្យ​នោះ​ទេ​។​ លោក​ថា​អ្នក​ជាប់​ឃុំឃាំង​ទាំងនោះ​គឺ​មាន​សិ​ទ្ឋិ​ដូច​គ្នា​ ហើយ​ពន្ធនាគារ​ជា​កន្លែង​ដកហូត​តួនាទី​ និង​ជា​កន្លែង​កែប្រែ​អប់រំ​មនុស្ស​ឱ្យ​កែខ្លួន​។​

«​ពន្ធនាគារ​មិនមែន​ជា​កន្លែង​ដាក់ទោស​ទណ្ឌ​ទេ​ យើង​ចង់​ឃើញ​ពន្ធនាគារ​អប់រំ​កែប្រែ​មនុស្ស​ បាន​ន័យ​ថា​ពេល​ដែល​គាត់​ចេញពី​ពន្ធនាគារ​វិញ​ គាត់​មាន​ល​ទ្ឋ​ភាព​កសាង​ជីវិត​ថ្មី​ គាត់​មាន​ល​ទ្ឋ​ភា​ងរ​ក​ការងារ​ធ្វើ​ គាត់​មាន​ចំណោះ​ជំនាញ​ថ្មី​ដែល​បង្រៀន​ដោយ​ពន្ធ​ធនាគារ​ ដើម្បី​ឱ្យ​គាត់​មានការ​ងារ​ថ្មី​ មុខ​របប​ថ្មី​មិន​ធ្វើ​ជា​ឧក្រិដ្ឋជន​ទៀត​»​។​

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ លោក​ ស​ ខេ​ង​ បាន​ថ្លែង​ចាប់អារម្មណ៍​ដូចនេះ​ នៅ​ពេល​លោក​បាន​ទៅ​ប្រទេស​អូស្ត្រាលី​ កាលពី​ថ្មីៗ​នេះ​ហើយ​បានឱ្យ​ដឹង​ថា​ ប្រទេស​ជឿនលឿន​មួយ​នេះ​មាន​ ពន្ធនាគារ​មាន​បន្ទប់​ល្អ​ស្អាត​ ហើយ​គ្រួសារ​អ្នកទោស​មក​សួរសុខទុក្ខ​សមាជិក​ពួក​គេ​ ដោយ​មាន​បន្ទប់​ទទួលទាន​អាហារ​ដែល​លោក​ថា​៖​ «​ជា​សេរីភាព​មួយ​ដែរ​»៕​

Share

Image
Image
Image