en     km
en     km

បក្ស​ប្រឆាំង​ ប្រារព្ធ​ពិធី​រំឭក​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ដោយ​ការ​គប់​គ្រាប់បែក​ឆ្នាំ​១៩៩៧

Share

ភ្នំពេញ៖  គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ទី​២៩​ ខែមីនា​នេះ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ ពី​គម្រោង​រៀបចំ​ពី​ធី​បង្សុកូល​ឧទ្ទិស​កុសល​ជូន​ដួង​វិញ្ញាណក្ខន្ធ​ដែល​គណបក្ស​ហៅ​ថា​ “​វីរ​បាតុករ​”​  ដោយសារ​ពួក​គេ​បាន​បាត់បង់​ជីវិត​ក្នុង​ព្រឹត្តិការណ៍​គប់​គ្រាប់បែក​នៅ​មុខ​អតីត​មន្ទីរ​រដ្ឋសភា​ កាលពី​ថ្ងៃ​ទី​៣០​ខែមីនា​ឆ្នាំ​១៩៩៧​។​

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​ បាន​សរសេរ​នៅ​លើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា​៖​ «​ថ្ងៃ​៣០​ មីនា​ ២០១៦​ ខ្ញុំ​នឹង​ចូលរួម​ក្នុង​ពិធី​រំលឹក​ខួប​ទី​១៩​ឆ្នាំ​ នៃ​អំពើ​ភេរវកម្ម​រដ្ឋ​គប់​គ្រាប់បែក​ មក​លើ​ពលរដ្ឋ​ស្លូតត្រង់​មួយ​ក្រុម​ ដែល​កំពុង​តែ​ឈរ​តវ៉ា​ ដោយ​សន្តិវិធី​នៅ​មុខ​មន្ទីរ​រដ្ឋសភា​ចាស់​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ ៣០​ មីនា​ ឆ្នាំ​ ១៩៩៧»​។​ លោក​បន្ត​ថា​៖​ «​ ពិធី​នេះ​នឹង​រៀបចំ​ធ្វើ​ឡើង​ នៅ​ទីកន្លែង​កើតហេតុ​ ចាប់ពី​ម៉ោង​ ៨​ ព្រឹក​»​។​

សូម​រំឭក​ថា​ ការ​វាយប្រហារ​គ្រាប់បែកដៃ​កាលពី​ថ្ងៃ​ទី​៣០​ ខែមីនា​ ឆ្នាំ​១៩៩៧​ ទៅ​លើ​បាតុកម្ម​របស់​បក្ស​ប្រឆាំង​ បាន​បណ្ដាល​ឱ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​ ១៦​ នាក់​ បាត់បង់​ជីវិត​ និង​មនុស្ស​ជាង​ ១៥០​ នាក់​ផ្សេង​ទៀត​រង​របួស​។​ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​ ជន​ប្រព្រឹត្តិ​មិន​ត្រូវ​បាន​គេ​ចាប់ខ្លួន​មក​ផ្ដន្ទាទោស​ឡើយ​នោះ​ទេ​។​

​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ (Human​ Rights​ Watch)​ ចាត់​ទុក​ការ​វាយប្រហារ​នោះ​ ថា​ជា​ចេតនា​របស់​រដ្ឋាភិបាល​ក្នុង​ការ​កម្ទេច​អ្នកនយោបាយ​បក្ស​ប្រឆាំង​នៅ​កម្ពុជា​ ប៉ុន្តែ​ការ​ចោទប្រកាន់​បែប​នេះ​ រដ្ឋាភិបាល​ តែងតែ​បដិសេធ​៕​

CNRP-for-bomb-in-1997-event-on-30-March-2016

Share

Image
Image
Image