en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ តែងតាំង​រដ្ឋលេខាធិការ​ ៤​ រូប​ នៅ​ក្នុង​ស្ថាន​ប័ន​សំខាន់ៗ​បី​

Share

ភ្នំពេញ៖  សម្ដេច​ ហ៊ុន​ សែន​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រ​ច​តែងតាំង​រដ្ឋលេខាធិការ​ថ្មី​ ៤​ រូប​ នៅ​ក្រសួង​ចំនួន​ ៣​ គឺ​ក្រសួងការពារជាតិ​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្ដរជាតិ​ និង​ ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​។​ នេះ​ គឺជា​ការ​បន្ថែម​លើ​ ការ​តែងតាំង​ សមាសភាព​មួយ​ចំនួន​ទៀត​ ដែល​សភា​នឹង​បោះ​ឆ្នោត​ទុកចិត្ត​នៅ​ដើម​ខែមេសា​ខាង​មុខ​នេះ​។​

តាម​សេចក្ដីជូនដំណឹង​របស់​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ផ្ញើ​ជូន​សម្ដេច​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​នៅ​ថ្ងៃ​ទី​២៥​ ខែមីនា​ ឆ្នាំ​២០១៦​ បានឱ្យ​ដឹង​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ជ្រើសតាំង​សមាសភាព​ ៤​ រូប​ ឱ្យ​ឡើង​កាន់​មុខងារ​ដូច​ខាងក្រោម​៖

​ទី​១.​ តែងតាំង​ លោក​ អ៊ី​ ឈានជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ
​ទី​២.​ តែងតាំង​ លោក​ លុយ​ ដា​វិត​ ជា​រដ្ឋលេខាធិការ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​ អន្ដរជាតិ
​ទី​៣.​ តែងតាំង​ លោក​ ណៅ​ ធួ​ក​ ជា​រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ
​ទី​៤.​ តែងតាំង​ លោក​ លី​ ផល្លា​ ជា​រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​។​

តាម​សេចក្ដីជូនដំណឹង​របស់​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ផ្ញើ​ជូន​សម្ដេច​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ បានឱ្យ​ដឹង​បន្ថែម​ថា​ ការ​សម្រេច​តែងតាំង​រដ្ឋលេខាធិការ​ទាំង​ ៤​ រូប​នេះ​ ដោយសារ​ផ្អែក​លើ​សមត្ថភាព​ និង​បទ​ពិសោធ​ការងារ​រួម​ទាំង​សេចក្ដី​ត្រូវការ​ចាំបាច់​របស់​រាជរដ្ឋាភិបាល​។​

​តែ​សូម​រំឭក​ថា​ សមាសភាព​រដ្ឋលេខាធិការ​ ៤​ រូប​បន្ថែម​នេះ​  បើ​បូក​បញ្ចូល​សមាសភាព​ ដែល​ត្រូវ​សភា​បោះ​ឆ្នោត​ទុកចិត្ត​នៅ​ដើម​ខែមេសា​ខាង​មុខ​នេះ​ គឺ​ចំនួន​រុះរើ​គណៈរដ្ឋមន្ត្រី​ មាន​ ជិត​ ៣០​ រូប​ ក្នុង​នោះ​ ឧបនាយករដ្ឋមន្ត្រី​ម្នាក់​ គឺ​លោក​ គាត​ ឈ​ន់​ ត្រូវ​បាន​បញ្ចប់​តំណែង​ និង​ ម្នាក់​ទៀត​គឺ​លោក​ ហោ​ ណាំ​ហុង​ ត្រូវ​បាន​បញ្ចប់​តំណែង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​៕

RGC's-4-Secretary-of-State-apponited-on-25.3.16

Share

Image
Image
Image