en     km
en     km

ស្នងការ​ខេត្ត​ស្ទឹ​ង​ត្រែង​ បញ្ជូន​បុរស​ចាក់​សាំង​ដុត​សម្លាប់​ប្រពន្ធ​ទៅ​តុលាការខេត្ត​

Share

ស្ទឹ​ង​ត្រែង​៖​  ស្នងការ​នគរបាល​ខេត្ត​ សម្រេច​ប​ញ្ចូ​ន​ខ្លួន​ជនសង្ស័យ​ ចាក់​សាំង​ដុត​ប្រពន្ធ​ខ្លួន​ ព្រោះ​ តែ​ក្ដី​ប្រចណ្ឌ​ប​ញ្ចូ​ន​ទៅ​តុលាការខេត្ត​នៅ​រសៀល​ថ្ងៃនេះ​។​  លោក​ ម៉ៅ​ តារា​ ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង​  បាន​ប្រាប់​វិទ្យុ​ស្ត្រី​ថា​ ក្រោយ​ពី​ផ្ទុះ​ករណី​ ស្វាមី​ចាក់​សាំង​ដុត​ប្រពន្ធ​   នៅ​ភូមិ​ស្រែ​ពោធិ​ សង្កាត់​ស្រះ​ឫស្សី​ ក្រុង​ស្ទឺ​ង​ត្រែង​ កាលពី​ម្សិលមិញ​រួច​មក​  ជនសង្ស័យ​ ដែល​ជា​ស្វាមី​ឈ្មោះ​ផេង​ វិចិត្រ​ ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​សម្រេច​ប​ញ្ចូ​ន​ខ្លួន​ទៅ​តុលាការ​ នៅ​រសៀល​ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០១៦​ នេះ​ហើយ​ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​។​

​លោក​ ម៉ៅ​ តារា​ ថា​ ៖​ «​បា៎ទៗ​ យើង​រៀបចំ​ឯកសារ​ ដើម្បី​រៀបចំ​ទៅ​តុល​ការ​ដើម្បី​ប​ញ្ចូ​ន​ទៅ​ តុលាការ​ផ្ដន្ទាទោស​តាម​ច្បាប់​ ព្រោះ​គាត់​ធ្វើ​ហ្នឹង​ វា​មិនមែន​ជា​រឿង​ស្រាល​ទេ​ ជា​រឿង​ ធ្ងន់ធ្ងរ​…»​។​ ​ស្នងការ​ខេត្ត​ លោក​ ម៉ៅ​ តារា​ បាន​ប្រាប់​ឱ្យ​ដឹង​បន្ថែម​ ថា​បុរស​ដែល​ប​ញ្ចូ​ន​ខ្លួន​ទៅ​តុលាការ​នៅ​រសៀល​ថៃ​នេះ​គឺ​  សមត្ថកិច្ច​ខេត្ត​បាន​សម្រេច​ចោទ​ពី​បទ​ហិង្សា​ដែល​មាន​ស្ថាន​ទម្ងន់ទោស​ ។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ជនសង្ស័យ​ឈ្មោះ​ ផេង​ វិចិត្រ​ អាយុ​ ៣៥​ ឆ្នាំ​ មានស្រុក​កំណើត​ នៅ​ភូមិ​ខ្សាច់​ប្រឆេះ​ ឃុំ​កណ្តាល​ ស្រុក​ក្រូចឆ្មារ​ ខេត្ត​ត្បូងឃ្មុំ​។​ ចំណែកឯ​ជន​រង​គ្រោះ​ឈ្មោះ​ ចៅ​ ហ៊ាន​ អាយុ​ ៣៤​ ឆ្នាំ​ មានស្រុក​កំណើត​នៅ​ ភូមិ​ចំបក់​ ឃុំ​ឫស្សី​កែវ​ ស្រុក​ព្រែក​ប្រសព្វ​ ខេត្តក្រចេះ​។​ អ្នក​ទាំង​ពីរ​ជា​កម្មករ​ឡឥដ្ឋ​ ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ស្រែ​ពោធិ៍​ សង្កាត់​ស្រះ​ឫស្សី​ ក្រុង​ស្ទឹង​ត្រែង​ ខេត្តស្ទឹងត្រែង​។​

បច្ចុប្បន្ន​ជន​រង​គ្រោះ​ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ ចំណែកឯ​ជនសង្ស័យ​ ត្រូវ​បាន​អធិការដ្ឋាន​ក្រុងស្ទឹ​ង​ត្រែង​ ត្រៀម​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ ដាក់ទោស​ទៅ​តាម​នីតិវិធី​នៅ​ល្ងាច​នេះ​ ពី​បទ​ហិង្សារ​គ្រួសារ​ដែល​មាន​ស្ថាន​ទម្ងន់ទោស​។​ តាម​ក្រមព្រហ្មទណ្ឌ​ មាត្រា​ ២២​ ករណី​ហិង្សា​ដែល​បង្ក​ឡើង​ ដោយ​ចេតនា​ជាប់​ពន្ធនាគារ​ ពី​ ២​ ឆ្នាំទៅ​ ៥​ ឆ្នាំ​  និង​ពិន័យ​ជា​ប្រាក់​ពី​ ៤​លាន​ ទៅ​ ១០​លាន​រៀល​ ។​ ជាមួយ​គ្នា​នេះ​ដែរ​ ករណី​ ឈ្មោះ​ ផេង​ វិចិត្រ​ ប្រើ​ហិង្សារ​ដោយ​ចេតនា​នេះ​ដែរ​  អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ ពី​ ៥​ ទៅ​ ១០​ ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​ ៥​លាន​រៀល​ ទៅ​ដល់​ ១០​លាន​រៀល​៕

Share

Image
Image
Image