loader

ក្រសួង​ធនធានទឹក​ ប្រកាស​ថា​ ចាប់ពី​ថ្ងៃ​ទី​០១-0៤​ មេ​សា​ អាច​នឹង​មាន​ភ្លៀង​កក់ខែ​

ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ឱ្យ​ដឹង​ថា​ ស្ថានភាព​អាកាសធាតុ​ សីតុណ្ហភាព​អតិបរមា​ នៅ​តែ​មាន​កម្រិត​ខ្ពស់​ដដែល​ គឺ​ចាប់ពី​ (37​ –​ 40​ អង្សា​)​ ហើយ​អាច​នឹង​មាន​ភ្លៀង​កក់ខែ​ចាប់ពី​ថ្ងៃ​ទី​០១​ ដល់​ថ្ងៃ​ទី​០៤​ ខែមេសា​ នៅ​តាម​បណ្តា​ខេត្ត​-​រាជធានី​។​

​យោង​តាម​សេចក្តី​ប្រកាស​ដដែល​ ចាប់ពី​ថ្ងៃ​ទី​០១-០២​ ខែមេសា​ ឆ្នាំ​២០១៦​ អាច​នឹង​មាន​ភ្លៀង​កក់ខែ​តិច​ នៅ​ខេត្តពោធិ៍សាត់​ បាត់ដំបង​ ប៉ៃលិន​ បន្តា​យ​មាន​ជ័យ​ សៀមរាប​ កំពង់ធំ​ និង​ខេត្តព្រះវិហារ​។​ ចាប់ពី​ថ្ងៃ​ទី​ ០១-០៤​ ខែមេសា​ ឆ្នាំ​២០៦​ អាច​នឹង​មាន​ភ្លៀង​កក់ខែ​ពី​តិច​ទៅ​មធ្យម​ នៅ​ខេត្តស្ទឹងត្រែង​ ក្រចេះ​ កំពង់ចាម​ ត្បូងឃ្មុំ​ រតនគិរី​ មណ្ឌលគិរី​ កោះកុង​ កែប​ កំពត​ និង​ខេត្ត​ព្រះ​សីហ​នុ​ ហើយ​ចាប់ពី​ថ្ងៃ​ទី​ ០២-០៤​ ខែមេសា​ ឆ្នាំ​២០១៦​ អាច​នឹង​មាន​ភ្លៀង​កក់ខែ​ពី​តិច​ទៅ​មធ្យម​ នៅ​រាជធានី​ភ្នំពេញ​ ខេត្តព្រៃវែង​ ស្វាយ​រៀង​ តាកែវ​ កំពង់ស្ពឺ​ និង​ខេត្តកណ្តាល​។​

​ក្រសួង​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ ចំពោះ​បាតុភូត​ ផ្គរ​ រន្ទះ​ និង​ខ្យល់​កន្ត្រាក់​ នៅ​ពេល​មេឃ​រកកល់ភ្លៀង​ផង​ដែរ​។​

MoWRM's-weather-forecast-28.3--4.4.16

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣

តាមរបាយការណ៍របស់ទីភ្នាក់ងារអន្តរជាតិស្រាវជ្រា[...]

ស្រ្តីគួរស្វែងយល់ពីមូលហេតុនិងវិធីការពារទារកកើតមិនគ្រប់ខែ

ការសម្រាលកូនមិនគ្រប់ខែ ជាបញ្ហាចោទមួយ ក្នុងចំណ[...]

ផលប៉ះពាល់នៃផ្សែងនិងក្លិនបារីចំពោះស្រ្តីមានផ្ទៃពោះនិងគភ៌ក្នុងផ្ទៃ

  ការជក់បារីបង្កផលអវិជ្ជមានច្រើនណាស់ចំពោ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x