ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែមីនា នេះ សម្ដេច ហ៊ុន សែន បានថ្លែងក្នុងពិធីសម្ភោធការដ្ឋានសាងសង់ផ្លូវជាតិលេខ ២១ នៅខេត្ដកណ្ដាលបានថ្លែងថា ប្រទេសកម្ពុជា និង ប្រទេសកូរ៉េខាងត្បូងហាក់បីដូចជាប្រទេសដន្លងនឹងគ្នាទៅហើយនាពេលចប្ចុប្បន្ននេះ។
ការថ្លែងរបស់សម្ដេច ហ៊ុន សែន បែបនេះក្នុងពិធីសម្ពោធការស្ថាបនាឡើងវិញ នូវផ្លូវជាតិលេខ ២១ នៅខេត្តកណ្ដាល នាព្រឹកថ្ងៃចន្ទ ទី១៨ មីនានេះ។ ក្នុងពិធីនេះ សម្ដេច ហ៊ុន សែន បានអះអាងថា សព្វថ្ងៃនេះកូនខ្មែរកាត់កូរ៉េ នៅប្រទេសកូរ៉េខាងត្បូង មានជិត ១ ម៉ឺននាក់ ពីព្រោះតែស្ដ្រីខ្មែរបានរៀបការជាមួយបុរសជនជាតិកូរ៉េខាងត្បូងយ៉ាងច្រើនលើសលប់។ ជាមួយគ្នានេះនាយករដ្ឋមន្ដ្រីបានបង្ហាញការប្ដេជ្ញាចិត្ដថា លោកនឹង ខិតខំបង្ដើននូវទំនាក់ទំនងល្អរវាងប្រទេសកម្ពុជា និងប្រទេសកូរ៉េខាងត្បូងឱ្យកាន់ល្អប្រសើរ។
សម្ដេច ហ៊ុន សែន ក៏បានមានប្រសាសន៍នៅក្នុងពីធីសម្ពោធនោះដែរថា កន្លងមកប្រធានាធិបតីប្រទេសកូរ៉េខាងត្បូងធ្លាប់មកទស្សនកិច្ចនៅប្រទេសកម្ពុជាជាច្រើនរូបមកហើយមានដូចជា លោក រ៉ូ ម៉ូយ៉ុន និង លី ម្យ៉ុងបាក ហើយលោកក៏សង្ឃឹមថា ប្រធានាធិបតីថ្មីគឺលោកស្រី ប៉ាក គួនហ៊ី នឹង មកទស្សនកិច្ចប្រទេសកម្ពុជាដូចប្រធានាធិបតីមុនៗផងដែរ។
តាមរបាយការណ៍ព័ត៌មាននានា ពលករខ្មែរទៅធ្វើការនៅកូរ៉េខាងត្បូងមានទាំងប្រុសទាំងស្រី មានជិត ៤ ម៉ឹននាក់។ ពួកគេមានជំនាញខុសៗគ្នា ហើយអ្នកខ្លះទទួលបានប្រាក់ខែជិត ១០០០ ដុល្លារ និងខ្លះទៀតជាង ១០០០ ដុល្លារ អាមេរិក៕