en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ ថា​ស្ត្រី​ខ្មែរ​រៀប​ការ​ជាមួយ​បុរស​កូរ៉េ​ខាងត្បូង​មានកូន​ជិត​ ១​ ម៉ឺន​នាក់​

Share

cover-Hun-Sen-at-groundbreaking-ceremony-of-national-road-21-on-28.03.16
រូបភាព៖ ហ្វេសប៊ុក

​ភ្នំពេញ​៖​  នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ទី​២៨​ ខែមីនា​ នេះ​ សម្ដេច​ ហ៊ុន​ សែន​ បាន​ថ្លែង​ក្នុង​ពិធី​សម្ភោ​ធ​ការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ​ ២១​ នៅ​ខេត្ដកណ្ដាល​បាន​ថ្លែង​ថា​ ប្រទេស​កម្ពុជា​ និង​ ប្រទេស​កូរ៉េ​ខាងត្បូង​ហាក់បីដូចជា​ប្រទេស​ដន្លង​នឹង​គ្នា​ទៅ​ហើយ​នា​ពេល​ច​ប្ចុប្បន្ន​នេះ​។​

​ការ​ថ្លែង​របស់​សម្ដេច​ ហ៊ុន​ សែន​ បែប​នេះ​ក្នុង​ពិធី​សម្ពោធ​ការ​ស្ថាបនា​ឡើង​វិញ​ នូវ​ផ្លូវជាតិ​លេខ​ ២១​ នៅ​ខេត្តកណ្ដាល​ នា​ព្រឹក​ថ្ងៃ​ចន្ទ​ ទី​១៨​ មីនា​នេះ​។​ ក្នុង​ពិធី​នេះ​ សម្ដេច​ ហ៊ុន​ សែន​ បាន​អះអាង​ថា​ សព្វ​ថ្ងៃនេះ​កូន​ខ្មែរ​កាត់​កូរ៉េ​ នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ មាន​ជិត​ ១​ ម៉ឺន​នាក់​ ពីព្រោះ​តែ​ស្ដ្រី​ខ្មែរ​បាន​រៀប​ការ​ជាមួយ​បុរស​ជនជាតិ​កូរ៉េ​ខាងត្បូង​យ៉ាងច្រើន​លើសលប់​។​ ជាមួយ​គ្នា​នេះ​នាយក​រដ្ឋមន្ដ្រី​បាន​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ដ​ថា​ លោក​នឹង​ ខិតខំ​ប​ង្ដើ​ន​នូវ​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​កូរ៉េ​ខាងត្បូង​ឱ្យ​កាន់​ល្អ​ប្រសើរ​។​

សម្ដេច​ ហ៊ុន​ សែន​ ក៏​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពី​ធី​សម្ពោធ​នោះ​ដែរ​ថា​ កន្លង​មក​ប្រធានាធិបតី​ប្រទេស​កូរ៉េ​ខាងត្បូង​ធ្លាប់​មក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ជា​ច្រើន​រូប​មក​ហើយ​មាន​ដូច​ជា​ លោក​ រ៉ូ​ ម៉ូ​យ៉ុ​ន​ និង​ លី​ ម្យ៉ុ​ង​បាក​ ហើយ​លោក​ក៏​សង្ឃឹមថា​ ប្រធានាធិបតី​ថ្មី​គឺ​លោកស្រី​ ប៉ាក​ គួ​ន​ហ៊ី​ នឹង​ មក​ទស្សនកិច្ច​ប្រទេស​កម្ពុជា​ដូច​ប្រធានាធិបតី​មុនៗ​ផង​ដែរ​។​

​តាម​របាយការណ៍​ព័ត៌មាន​នានា​  ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​កូរ៉េ​ខាងត្បូង​មាន​ទាំងប្រុស​ទាំងស្រី​ មាន​ជិត​ ៤​ ម៉ឹ​ន​នាក់​។​ ពួក​គេ​មាន​ជំនាញ​ខុសៗ​គ្នា​  ហើយ​អ្នកខ្លះ​ទទួល​បាន​ប្រាក់ខែ​ជិត​ ១០០០​ ដុល្លារ​ និង​ខ្លះ​ទៀត​ជាង​ ១០០០​ ដុល្លារ​ អា​មេ​រិ​ក​៕​

Share

Image
Image
Image