loader

សម្ដេច​ ហ៊ុន​ សែន​ បង្ហាញ​ពី​មោទនភាព​ ប្រសិនបើ​លោកស្រី​ ប៉ាក់​ គួ​ន​ហ៊ី​ មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​

លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង (រូបភាព៖ washingtonpost)
លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង (Park Geun-Hye)  ;  រូបភាព៖ washingtonpost

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​បង្ហាញ​មោទនភាព​ទុកជា​មុន​ចំពោះ​លោកស្រី​ ប្រធានាធិបតី​ កូរ៉េ​ខាងត្បូង​ ថា​នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ឆាប់ៗ​នេះ​ ជាមួយនឹង​ការ​បន្ត​ពង្រឹង​ចំណងទាក់ទង​ទ្វេភាគី​កាន់តែ​រឹង​មាំ​ថែម​ទៀត​។​ សម្ដេច​ ហ៊ុន​ សែន​ បាន​ថ្លែង​ដូចនេះ​ ក្នុង​ពិធី​សម្ពោធ​ការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ​ ២១​ នៅ​ខេត្តកណ្តាល​ នា​ព្រឹក​ថ្ងៃ​ទី​២៨​  មីនា​ ដែល​ជា​កម្ចីសម្បទាន​ពី​សាធារណរដ្ឋ​កូរ៉េ​។​

​សម្តេច​បាន​មាន​ប្រសាសន៍​ថា​៖​ «​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បួ​ង​ ប៉ាក់​ គូ​ន​ហ៊ី​ (Park Geun-Hye) នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ និង​ម្យ៉ាង​ដោយសារ​ប្រទេស​ទាំង​ពីរ​ជា​ដន្លង​នឹង​គ្នា​គឺ​កូន​ខ្មែរ​កាត់​កូរ៉េ​ នៅ​កូរ៉េ​ខាងត្បូង​ មាន​មិន​តិច​ជាង​ ១​ ម៉ឺន​នាក់​នោះ​ទេ​ នា​ពេល​នេះ​»​។​

​កូរ៉េ​ខាងត្បូង​ប​ច្ចុ​ប្ប​នេះ​ មាន​បេសកកម្ម​ទំនាក់ទំនង​នៅ​កម្ពុជា​ផ្នែក​ពាណិជ្ជកម្ម​ ទូលំទូលាយ​ជាង​កិច្ចការ​ការទូត​ តែ​កម្ពុជា​មាន​ស្ថានទូត​ពេញ​សមត្ថកិច្ច​នៅ​ក្រុង​សេ​អ៊ូ​ល​។​

​ប្រទេស​កូរ៉េ​ខាងត្បូង​ បាន​ទទួល​ពលករ​ខ្មែរ​ ធ្វើការ​នៅ​ប្រទេស​នេះ​ ប្រមាណ​ជិត​ ៤​ ម៉ឺន​នាក់​។​ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ ធ្លាប់​បាន​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ ក្នុង​នោះ​មាន​លោក​ រ៉ូ​ ម៉ូ​យ៉ុ​ន​ និង​លោក លី​ ម្យ៉ុ​ង​បាក់​។​ ​សម្តេច​នាយក​រដ្ឋមន្ត្រី​ បាន​លើក​ឡើង​ថា​ សម្តេច​មាន​មោទនភាព​ ចំពោះ​នយោបាយ​ការ​បរទេស​កម្ពុជា​ ជា​ពិសេស​កា​រត​ភ្ជាប់​ឡើង​វិញ​ជាមួយ​កូរ៉េ​ខាងត្បូង​៕​

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣

តាមរបាយការណ៍របស់ទីភ្នាក់ងារអន្តរជាតិស្រាវជ្រា[...]

ស្រ្តីគួរស្វែងយល់ពីមូលហេតុនិងវិធីការពារទារកកើតមិនគ្រប់ខែ

ការសម្រាលកូនមិនគ្រប់ខែ ជាបញ្ហាចោទមួយ ក្នុងចំណ[...]

ផលប៉ះពាល់នៃផ្សែងនិងក្លិនបារីចំពោះស្រ្តីមានផ្ទៃពោះនិងគភ៌ក្នុងផ្ទៃ

  ការជក់បារីបង្កផលអវិជ្ជមានច្រើនណាស់ចំពោ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x