ប៉ាគីស្ថាន៖ យ៉ាងតិចណាស់មនុស្ស ៦៥ នាក់ បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស ហើយ ភាគច្រើនជាកុមារ ដោយសារការវាយប្រហាររបស់ក្រុមអត្តឃាតបំផ្ទុះគ្រាប់បែក ទៅលើសួនកុមារមួយកន្លែង នៅទីក្រុងឡាហ័រ ប្រទេសប៉ាគីស្ថាន។
តាមទីភ្នាក់ងារសារព័ត៌មាន AFP ដែលស្រង់ប្រភពរបស់ប៉ូលីស ការវាយប្រហារនេះ កើតឡើងកាលពីថ្ងៃអាទិត្យម្សិលមិញ ដោយក្រុមអត្តឃាតបំផ្ទុះគ្រាប់បែកទៅលើសួនកុមារដែលប្រជាប្រិយមួយនៅសង្កាត់ Gulshan-i-Iqbal នៃក្រុងឡាហ័រ។
ប៉ាគីស្ថាន ត្រូវបានចាត់ទុកថាជាប្រទេសហែកហួរដោយអំពើភេរវកម្មខ្លាំងជាងគេ បើ ប្រៀបធៀបនឹងប្រទេសមួយចំនួនទៀតដូចជាប្រទេសអាហ្វហ្គានីស្ថាន យេមែន ស៊ីរី និងសូម៉ាលី។ ប៉ាគីស្ថាន ជាប្រភពរបស់ពួកឧទ្ទាមតាលីបាន និងក្រុមភេរវកម្មអាល់កៃដា កាលពីឆ្នាំ២០១៣ ការវាយប្រហារមួយទៅលើសាលារៀនរបស់សិស្សបានបណ្ដាលឱ្យ កុមារជាង ១០០ នាក់ បានស្លាប់៕
ប្រភព៖ CNA