en     km
en     km

អ្នក​សារព័ត៌មាន​ទាមទារ​ឱ្យ​លោក ​ហ្ស៊ី​ ជី​ន​ភិ​ង​ លាលែង​ពី​តំណែង​ ត្រូវ​បាន​ដោះ​លែង​

Share

​ចិន៖  ​អ្នក​សារព័ត៌មាន​​ម្នាក់​នៅ​ប្រទេស​ចិន​ ដែល​ត្រូវ​បាន​ឃុំខ្លួន​ដោយសារ​បាន​ទាមទារ​ឱ្យ​ប្រធានាធិបតី​ ហ្ស៊ី ជិន​ភិ​ង​ ​លា​​លែង​​​ពី​​តំណែង​ ត្រូវ​បាន​ដោះ​លែង​ឱ្យ​មាន​សេរីភាព​វិញ​ហើយ​។​

​មេធាវី​របស់​អ្នក​សារព័ត៌មាន​នេះ​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ កូនក្ដី​របស់​លោក​ គឺ​ Jia​ Jia​ ដែល​ជា​អ្នក​អត្ថា​ធិ​ប្បាយ​ត្រូវ​បាន​ដោះ​លែង​ហើយ​ បន្ទាប់​ពី​អាជ្ញាធរ​ឃុំខ្លួន​គាត់​ រយៈពេល​ ១ ​ខែ​មកនេះ​។​

China-Journalism
លោក​ Jia​ Jia​ ​អ្នក​សារព័ត៌មាន​​ដែលសុំឱ្យលោក ហ្ស៊ី ជិន​ភិ​ង​ ចុះពីតំណែង

​លោក​ Jia​ Jia​ បាន​ដាក់​ញ្ញត្តិ​ទាមទារ​លោក​ប្រធា​នា​ធិប​តីចិន​ ​ហ្ស៊ី ​ជិន​ភិ​ង ​ចុះ​ចេញពី​តំ​ណែង​​នៅ​​លើ​ព័ត៌មាន​ Online​។ ​ក្នុង​ញ្ញត្តិ​នេះ​ លោក​​​មើលឃើញ​​មេដឹកនាំ​ប្រទេស​ចិន​​រូប​នេះ​ ដឹក​នាំ​​ប្រទេស​មិន​​មាន​ការ​​ធ្វើ​​ឱ្យ​​សេដ្ឋ​កិច្ច​​​រីក​​ច​ម្រើន​ ហើយ​ធ្វើ​​សេចក្ដី​សម្រេ​​ច​​​កិច្ច​ការ​ទូត​ និង​នយោបាយ​ធ្វើ​ឡើង​ដោយ​សម្អាង​លើ​អំណា​ច​របស់​ខ្លួន​។​

​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ រាយការណ៍​ថា​ យ៉ាង​តិច​​ណាស់​នៅ​មាន​បណ្ណាធិការ​ព័ត៌មាន​ពីរ​រូប​​ទៀត​ កំពុង​ឃុំ​ខ្លួន​​ដើម្បី​​ស៊ើប​អង្កេត​​ ដែល​​ពួក​​គេ​ធ្វើ​អត្ថា​​ធិ​ប្បាយ​រិះគន់​ ការ​ដឹកនាំ​របស់​មេដឹកនាំ​​បក្ស​កុ​ម្មុ​យ​និ​ស​ចិន​៕

ប្រភព៖ BBC

Share

Image Not Found
Image

ព័ត៌មានទាក់ទង