en     km
en     km

តំណាង​សហជីព​ឯករាជ្យ​ នឹង​ដាក់​ញត្តិ​ទៅ​រដ្ឋសភា​ឱ្យ​កែសម្រួល​ច្បាប់​សហជីព​ នៅ​ថ្ងៃ​ទី​២៨​ មីនា​

Share

តំណាង​សហជីព​ឯករាជ្យ​ គ្រោង​ដាក់​ញត្តិ​ទៅ​រដ្ឋ​សភាជាតិ​នៅ​ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០១៦​ ខាង​មុខ​នេះ​ ដើម្បី​ស្នើ​ឱ្យ​រដ្ឋាភិបាល​ កែសម្រួល​ច្បាប់​សហជីព​នេះ​ មុន​នឹង​ដាក់​ឱ្យ​អនុម័ត​ជា​ធរមាន​។​

ការ​ដាក់​ញត្តិ​នេះ​ ក៏​មានការ​ចូលរួម​ពី​ក្រុម​កម្មករ​រោងចក្រ​ និង​តំណាង​អង្គទូត​បរទេស​ ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ច្បាប់​នេះ​ផង​ដែរ​។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ អាត​ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ កាលពី​ថ្ងៃ​ម្សិលមិញ​។​

លោក អាត់ ធន់
លោក អាត់ ធន់

លោក​ អាត់​ ធន់​ បានឱ្យ​ដឹង​ថា​ ច្បាប់​សហជីព​នេះ​ គឺ​មាន​ភាព​រិ​ត​ត្បិត​ក្នុង​ការ​បញ្ចេញ​មតិយោបល់​របស់​សហជីព​ នៅ​ពេល​ពួក​គេ​ចង់​ជួយ​ធ្វើការ​តវ៉ា​ទាមទារ​ពី​ចំណុច​ណាមួយ​ ពី​ថៅកែ​រោងចក្រ​ ដែល​រំលោភ​បំពាន​សិ​ទ្ឋិ​ការងារ​កម្មករ​។​

លោក​បាន​បន្ត​ថា​ បើ​ច្បាប់​នេះ​ចេញ​ជា​ធរមាន​មែន​នោះ​ ថៅកែ​រោងចក្រ​ពិតជា​មាន​អំណាច​ក្នុង​ការ​បំពាន​ច្បាប់​ការងារ​ជាក់​ជា​មិន​ខាន​ ព្រោះថា​ កម្មករ​គ្មាន​អ្នកតំណាង​ឱ្យ​ខ្លួន​ ក្នុង​ការ​ទាមទារ​សិ​ទ្ឋិ​សេរីភាព​ការងារ​ឡើយ​។​

គួរ​រំឭក​ថា​ កាលពី​ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​២០១៦​ កន្លង​ទៅ​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​បើក​កិច្ចប្រជុំ​ពិនិត្យ​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​សហជីព​ដោយ​បាន​សម្រេច​យក​ថ្ងៃ​ទី​ ០៤​ ខែមេសា​ ឆ្នាំ​២០១៦​ ដើម្បី​បើក​កិច្ចប្រជុំ​ពេញអង្គ​ ពិភាក្សា​ និង​អនុម័ត​សេចក្តីព្រាងច្បាប់​ដែល​ក្រុម​សហ​ជិ​ព​មិន​ទាន់​ឯកភាព​ទាំងស្រុង​។​

​សូម​ជម្រាប​ជូន​ថា​ សេចក្តីព្រាងច្បាប់​ស្តី​ពី​សហជីព​មាន​ ១៧​ ជំពូក​ និង​ ១០០​ មាត្រា​។​ សហជីព​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ ច្បាប់​នេះ​មានការ​រឹតត្បិត​យ៉ាង​ខ្លាំង​លើ​សេរីភាព​បញ្ចេញមតិ​កម្មករ​ និង​សហជីព​៕

Share

ព័ត៌មានទាក់ទង

Image