en     km
en     km

ពលរដ្ឋ​មក​ពី​ខេត្ត​ចំនួន​ ២​ ដាក់​ញត្តិ​នៅ​រដ្ឋសភា​រក​អន្តរាគមន៍​រឿង​ទំនាស់​ដីធ្លី​

Share

ភ្នំពេញ៖  ប្រជាពលរដ្ឋ​ដែល​មក​ពី​ខេត្តបាត់ដំបង​ និង​ខេត្តបន្ទាយមានជ័យ​ ប្រមាណ​ជាង​ ១០០​ នាក់​ បាន​ប្រមូលផ្តុំ​គ្នា​នៅ​ខាង​មុខ​រដ្ឋសភា​កាលពី​ព្រឹក​ម្សិលមិញ​ ក្នុង​គោលបំណង​ដើម្បី​ឱ្យ​ប្រធានរដ្ឋសភា​ជួយ​រក​អន្តរាគមន៍​រឿង​ទំនាស់​ដីធ្លី​។​ ពួក​គាត់​បាន​លើក​ទ្បើ​ង​ថា​ អាជ្ញាធរ​បាន​រំលោភ​បំពាន​ដីធ្លី​របស់​ពួក​គេ​។​ តំណាង​ប្រជាពលរដ្ឋ​ បាន​អនុញ្ញាត​យក​ញ្ញ​តិ្ត​ដាក់​ទៅ​ សម្ដេច​ ហេង​ សំ​រិ​ន​។​ តែ​ពួក​គាត់​ ថា​នឹង​មក​ម្ដងទៀត​ ប្រសិនបើ​មិន​មាន​ដំណោះស្រាយ​ជូន​ពួក​គាត់​ ។​

​លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​ពី​ព័ត៌មាន​នេះ​ ៖

​ប្រជាពលរដ្ឋ​ដែល​មក​ពី​ខេត្ត​ចំនួន​ ២​ ខេត្ត​នេះ​ មាន​អ្នកខ្លះ​កាន់​បដា​ ហើយ​អ្នកខ្លះ​ទៀត​ ឈរ​ស្រែក​ទាមទារ​ឱ្យ​សម្តេច​ ហ៊ុន​ សែន​ ក៏​ដូច​ជា​ប្រធានរដ្ឋសភា​ជួយ​រក​អន្តរាគមន៍​ និង​ជួយ​ដោះស្រាយ​ជា​បន្ទាន់​ករណី​ដែល​ពួក​គាត់​អះអាង​ថា​ អាជ្ញាធរ​បាន​រំលោភ​បំពាន​ដីស្រែ​ចម្ការ​របស់​ពួក​គាត់​។​

​តំណាង​ប្រជាពលរដ្ឋ​មួយ​នាក់​ក្នុង​ចំនួន​ ១៣៥​ គ្រួសារ​ គឺ​លោក​ គួ​យ​ ជឿន​ ដែល​រស់នៅ​ភូមិ​អូរ​គគី​ និង​ភូមិ​ទួល​ក្រសាំង​ ឃុំ​សិរី​មាន​ជ័យ​ ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​ បាន​ប្រាប់​ អ្នក​សារព័ត៌មាន​ថា​ គោលបំណង​សំខាន់​ដែល​ពួក​គាត់​ទ្បើ​ង​មក​ដាក់​ញត្តិ​នៅ​រដ្ឋសភា​ គឺ​ដើម្បី​ឱ្យ​រដ្ឋសភា​រក​អន្តរាគមន៍​ករណី​ក្រុមហ៊ុន​មួយ​ឈ្មោះ​ ក្រុមហ៊ុន​ សួន​មានសម្បត្តិ​  ទទួល​បាន​សិទ្ធិ​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​លើ​ទីតាំង​ភូមិ​របស់​ពួ​គាត់​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដីស្រែ​ចំការ​ចំនួន​ ៦០០​ ហិ​កតា​។​
cover-BTB-&-CMB-ers-come-to-protest-at-National-Assembly
លោក​ គួ​យ​ ជឿន​ មាន​ជំនឿ​ចិត្ត​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ នឹង​ធ្វើការ​ដោះស្រាយ​ពី​ករណី​ជា​ពិសេស​ និង​ស្វែងរក​យុត្តិធម៌​ជូន​ពួក​គាត់​ ប៉ុន្តែ​លោក​ថា​មិន​មាន​ដំណោះស្រាយ​ទេ​នោះ​ លោក​នឹង​ទ្បើ​ង​មក​តវ៉ា​ទៀត​រហូត​ទាល់តែ​មាន​ដំណោះស្រាយ​។​

«​ខ្ញុំ​មកនេះ​ដាក់​ញត្តិ​សុខចិត្ត​ទ្បើ​ង​មក​សភា​ដើម្បី​សូម​ឱ្យ​រាជរដ្ឋាភិបាល​ និង​ជួយ​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ម៉េច​អន្តរាគមន៍​ចុះ​ពិនិត្យ​ជាក់ស្តែង​ដើម្បី​ឱ្យ​ឃើញ​ថា​ ប្រជាពលរដ្ឋ​នៅ​ភូមិ​ទួល​ក្រសាំង​ ឃុម​សិរី​មាន​ជ័យ​ ស្រុក​សំពៅ​លូន​នោះ​តើ​គាត់​រង​គ្រោះ​អ​ញ្ចឹ​ង​មែន​អត់​…»​។​

​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ ១៣៥​ គ្រួសារ​ គឺ​អ្នកស្រី​ សុត​ ថង​ មាន​ប្រសាសន៍​ដែរ​ថា​ ពួក​គាត់​មក​កាន់​រដ្ឋសភា​ គឺ​ដើម្បី​ឱ្យ​សម្តេច​ ហ៊ុន​ សែន​ ជួយ​អន្តរាគមន៍​ដោះ​លែង​ប្តី​របស់​អ្នកស្រី​ ដែល​មានឈ្មោះ​ថា​ ឆ​ន​ ឆាត​ ត្រូវ​បាន​សាលាដំបូង​ខេត្តបាត់ដំបង​បាន​ចេញ​ដីការ​ចាប់​ និង​ឃុំខ្លួន​តាំងពី​ថ្ងៃ​ទី​៣១​ ខែមករា​ ឆ្នាំ​២០១៦​ ឱ្យ​ចេញពី​ពន្ធនាគារ​វិញ​។​

​អ្នកស្រី​ សុត​ ថង​ ៖​ «​ខ្ញុំ​មក​រដ្ឋសភា​នៅ​ថ្ងៃនេះ​ចង់ឱ្យ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ និង​អ្នកស្រី​ ប៊ុ​ន​ រ៉ា​នី​ ជួយ​ដោះ​លែង​ប្តី​ខ្ញុំ​ដែល​គេ​ចាប់​ដោយ​គ្មាន​កំហុស​ដាក់​ក្នុង​ពន្ធនាគារ​ចា​ ទេ​អត់​មាន​មូលហេតុ​អី​ផង​គ្រាន់តែ​តវ៉ា​រឿង​ដីធ្លី​ដែល​មិន​ដែល​បាន​ធ្វើ​ផង​..»​។​

​ដោយ​ទ្បែ​ក​តំណាង​ប្រជាពលរដ្ឋ​ដែល​មក​ខេត្តបន្ទាយមានជ័យ​ គឺ​លោក​ សៀន​ វី​ ដែល​ជា​តំណាង​ប្រជាពលរដ្ឋ​ចំនួន​ ៥១​ គ្រួសារ​ លោក​បាន​និយាយ​ថា​ការ​ទ្បើ​ង​មក​ដាក់​ញត្តិ​នៅ​រដ្ឋសភា​ថ្ងៃនេះ​ គឺ​ដើម្បី​ឱ្យ​ប្រធានរដ្ឋសភា​ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី​របស់​ពួក​គាត់​ដែល​រង​គ្រោះ​តាំងពី​ឆ្នាំ​២០០៤​ មក​ម្ល៉េះ​។​ លោក​ សៀន​ វី​ បន្ត​ថា​ មន្ត្រី​ថ្នាក់​ខេត្ត​បាន​យក​ដី​របស់​ប្រជាពលរដ្ឋ​ផ្ទេរ​ទៅ​ឱ្យ​ក្រុមហ៊ុន​ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ចំនួន​ ៥១​ គ្រួសារ​ទទួល​រង​គ្រោះ​បាត់បង់​ដីធ្លី​នេះ​។​

​លោក​ សៀន​ វី​ ថា​៖​ «​បើ​តាម​ប្រសាសន៍​របស់​គាត់​យើង​នឹង​មាន​ជំនឿ​ចិត្ត​បាទ​ មាន​ជំនឿ​ចិត្ត​ថា​នឹង​ទទួល​បាន​ផល​ ៨០%​ នឹង​តាម​ប្រសាសន៍​របស់​គាត់​បាទ​ ខ្ញុំ​សូម​សំណូមពរ​ដល់​សម្តេច​ ហ៊ុន​ សែន​ ដល់​ដំណាក់កាល​នេះ​ហើយ​ពួក​ខ្ញុំ​មកនេះ​អត់​មាន​ធ្វើ​បាតុកម្ម​អី​នោះ​ទេ​ គ្រាន់តែ​សូម​ដើរ​ដាក់​ញត្តិ​ក៏​ ប៉ុន្តែ​បើសិនជា​អត់​មានការ​អន្តរាគមន៍​នោះ​ទេ​លើ​ក្រោយ​បាតុកម្ម​…»​។​

​យ៉ាងនេះ​ក្ដី​វិទ្យុ​ ស្ត្រី​ FM​ 102​ មិន​ទាន់​សុំ​ការ​ឆ្លើយ​តប​ ពី​ភាគី​ដែល​ពលរដ្ឋ​ទាំង​ ២​ ខេត្ត​ ចោទ​ថា​រំលោភ​ដី​របស់​ពួក​គាត់​បាន​នៅឡើយ​ទេ​។​

​សូម​ជម្រាប​ជូន​ថាបើ​តាម​ការ​ឱ្យ​ដឹង​ពី​តំណាង​ប្រជាពលរដ្ឋ​ទាំង​ពីរ​ខេត្ត​ខាងលើ​គឺ​ មន្ត្រី​ធ្វើការ​នៅ​ក្នុង​រដ្ឋសភា​បាន​ទទួលយក​ញត្តិ​របស់​ពួក​គេ​រួច​ហើយ​ ដោយ​ម​ន្រី​រូប​នោះ​បាន​សន្យា​ថា​នឹង​យក​ញត្តិ​នេះ​ទៅ​ដល់​ដៃ​ថ្នាក់ដឹកនាំ​រដ្ឋសភា​ ដើម្បី​ជួយ​រក​អន្តរាគមន៍​ករណី​នេះ​។​

Share

Image
Image
Image