en     km
en     km

បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់​បាន​ឆ្លង​មេរោគ​ Zika​ ពេល​គាត់​នៅ​វៀតណាម​

Share

cover-mosquito-Zika-virusវៀតណាម៖  ក្រសួងសុខាភិបាល​ប្រទេស​វៀតណាម​បាន​ប្រកាស​ឱ្យ​ដឹង​ថា​ មាន​ករណី​ផ្ទុះ​មេរោគ​ Zika​ បន្ទាប់​ពី​អ្នកទេសចរ​ជនជាតិ​អូស្ដ្រាលី​ម្នាក់​ត្រឡប់​ទៅ​កាន់​ប្រទេស​របស់​គាត់​វិញ​ត្រូវ​បាន​រក​ឃើញ​ថា​ គាត់​បាន​ឆ្លង​ជំងឺ​គ្រុន​ប្រភេទ​នេះ​។​

​ការ​ផ្ទុះ​ជំងឺ​ប្រភេទ​នេះ​បន្ទាប់​ពី​អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាស​ថា​ ប្រទេស​វៀតណាម​កើត​មាន​ករណី​ប្រភេទ​ជំងឺ​នេះ​ ដោយ​បាន​ប្រាប់​ទៅ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ក្នុង​ប្រទេស​វៀតណាម​កាលពី​ថ្ងៃ​ពុធ​។​

ប្រធាន​នាយកដ្ឋាន​បង្ការ​ជំងឺឆ្លង​នៃ​ប្រទេស​វៀតណាម​លោក​សាស្ដ្រាចារ្យ​ Tran​ Dac​ Phu​ បាន​និយាយ​ថា​ជនជាតិ​អូស្ដ្រាលី​បាន​កើត​ជំងឺ​នេះ​នៅ​ពេល​ដែល​គាត់​ស្នាក់​នៅ​ក្នុង​ប្រទេស​វៀតណាម​។​ លោក​បាន​និយាយ​ថា​បុរស​អូស្ដ្រាលី​រូប​នេះ​បាន​ចាក​ចេញពី​ប្រទេស​វៀតណាម​ទៅ​កាន់​ប្រទេស​របស់​ខ្លួន​កាលពី​ថ្ងៃ​៣​ មីនា​ ហើយ​ក្រោយមក​ត្រូវ​បាន​រក​ឃើញ​ថា​គាត់​កើត​ជំងឺ​ប្រភេទ​ដែល​គួរ​ឱ្យ​ភ័យ​ខ្លាច​នេះ​។​

ជំងឺ​ដែល​ផ្ទុក​ដោយ​មេរោគ​ Zika​ បាន​បង្ហាញ​នូវ​រោគ​សញ្ញា​របស់​វា​ គឺ​គ្រុនក្ដៅ​រសាប់រសល់​ ដៃជើង​ឈឺក្បាល​ ឈឺ​សាច់ដុំ​ ឈឺសន្លាក់​ដៃជើង​ និង​ក្អួតចង្អោ​ល​។​ បុរស​ជនជាតិ​អូស្ដ្រាលី​រូប​នេះ​ត្រូវ​បាន​រក​ឃើញ​ថា​មាន​អាការៈរោគ​ប្រភេទ​ទាំង​អស់នេះ​។​ ក្រសួងសុខាភិបាល​ប្រទេស​វៀតណាម​បាន​បញ្ជូន​បុគ្គលិក​ពេទ្យ​របស់​ខ្លួន​ ដើម្បី​ទប់ស្កាត់​ និង​ស្រាវជ្រាវ​អំពី​ករណី​មេរោគ​នេះ​នៅ​ទីក្រុង​ហូ​ជី​មិ​ញ​ដែល​បុរស​អូស្ដ្រាលី​រូប​នេះ​បាន​ស្នាក់​នៅ​។​

​អង្គការ​សុខភាព​ពិភពលោក​កាលពី​ខែ​មុន​នេះ​បាន​រក​ឃើញ​ថា​ ឡាវ​ ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ចំនួន​ ៤១​ ផ្សេង​ទៀត​នៅ​លើ​ពិភពលោក​ ដែល​មាន​ឆ្លង​រាលដាល​មេរោគ​ Zika​ នៅ​ក្នុង​ដើមឆ្នាំ​២០១៦​ នេះ​។​ របាយការណ៍​អង្គការ​សុខភាព​ពិភពលោក​បង្ហាញ​ថា​ នៅ​ពេល​ថ្មីៗ​នេះ​ មានការ​ឆ្លង​មេរោគ​ Zika​ នៅ​ប្រទេស​ឡាវ​ដែល​ចម្លង​តាម​រយៈ​មូស​ខាំ​ ហើយ​វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​ទារក​នៅ​ក្នុង​ផ្ទៃ​។​

​តំបន់​អាស៊ី​ គេ​មិនសូវ​ឃើញ​មាន​មេរោគ​ប្រភេទ​នេះ​ ចោទ​ជា​បញ្ហា​ធ្ងន់ធ្ងរ​ទេ​ តែ​នៅ​អា​មេ​រិ​កឡា​ទី​ន​ គឺ​មាន​រហូត​ដល់​ការ​ប្រកាស​អាសន្ន​ពី​អង្គការ​សុខភាព​ពិភពលោក​។​ ប្រទេស​​ប្រេ​ស៊ី​ល​ ជា​ប្រទេស​ដែល​បាន​ប្រកាស​អាសន្ន​មុនគេ​ចំពោះ​មេរោគ​ Zika​ ដែល​តាំងពី​រាលដាល​ការ​ឆ្លង​មក​មនុស្ស​ប្រមាណ​ ១​លាន​ ៥​សែន​ ជួប​បញ្ហា​ប្រឈម​ ហើយ​ក្នុង​នោះ​មាន​ ៦៤១​ នាក់​ បញ្ជាក់​ថា​ មានការ​ឆ្លង​៕

ប្រភព​៖​ ChannelNewsAsia

Share

ព័ត៌មានទាក់ទង

Image