អគ្គិសនីកម្ពុជា (EDC) ប្រកាសផ្អាកការផ្គត់ផ្គង់អគ្គិសនី នៅតាមតំបន់មួយចំនួនចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦។ បើតាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ ការផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ភ្លើងមួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចខាងក្រោម៖
ក. ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០១៦ ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៤ រសៀល និងផ្អាកការផ្គត់ផ្គង់អគ្គិសនី៖
១. តំបន់ភ្លើងលេខ ប.ត ២៣៨ ស្ថិតនៅក្នុងសង្កាត់វឌ្ឍនភាព ក្រុងតាខ្មៅ ខេត្តកណ្ដាល។
២. តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិឬស្សី ភូមិព្រែកទាល់ ក្នុងសង្កាត់ស្ទឹងមានជ័យ, ភូមិចំរើនផល ភូមិសន្សំកុសល ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
៣. តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិអណ្ដូង ភូមិអូរអណ្ដូង១ ក្នុងសង្កាត់ព្រែកប្រា ខណ្ឌ ច្បារអំពៅ។
៤. តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់តាខ្មៅ សង្កាត់កំពង់សំណាញ់ ក្នុងក្រុងតាខ្មៅ, ឃុំស្វាយរលំ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល។
ខ. ថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០១៦ ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៤ រសៀល នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី៖
១. តំបន់ភ្លើងលេខ ប.ត ២៣៨ ស្ថិតនៅក្នុងសង្កាត់វឌ្ឍនភាព ក្រុងតាខ្មៅ ខេត្តកណ្ដាល។
២. តំបន់ភ្លើងលេខ ប.ត ៣៧៥ ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្ដម ក្នុងសង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន។
៣. តំបន់ភ្លើងលេខ ប.ត ៩៤៩ ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ។
៤. តំបន់ភ្លើងមួយចំនួន ដែលស្ថិតនៅឃុំស្វាយរលំ ក្នុងស្រុកស្អាង ខេត្តកណ្ដាល។
គ. ថ្ងៃសៅរ៍ ទី២៦ ខែមីនា ឆ្នាំ២០១៦ ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៤ រសៀល នឹងផ្អាកការ ផ្គត់ផ្គង់អគ្គិសនី៖
១. តំបន់ភ្លើងមួយចំនួន ដែលស្ថិតនៅភូមិរោងចក្រ ភូមិច្រេស ភូមិដំណាក់ ភូមិថ្មី ក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ។
២. តំបន់ភ្លើងមួយចំនួនទៀត ដែលស្ថិតនៅភូមិព្រៃល្វា ភូមិព្រៃសណ្ដែក ភូមិចោមចៅ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ឃ. ថ្ងៃអាទិត្យ ទី២៧ ខែមីនា ឆ្នាំ២០១៦ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៥ ល្ងាច នឹងផ្អាកការផ្គត់ ផ្គង់អគ្គិសនី៖
១. តំបន់ភ្លើងលេខ ប.ត ៤២៣ ប.ត ៧៣៧ ស្ថិតនៅភូមិឃ្មួញ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
២. តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិទំនប់ ភូមិបាយ៉ាប ភូមិពោងពាយ ក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ, ភូមិទួលគោក ភូមិទួលសង្កែ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សី កែវ។
៣. តំបន់ភ្លើងមួយចំនួន ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ ៣៧១ ចាប់ពីភូមិត្នោតជ្រុំ ក្នុង សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រហូតដល់ភូមិម័ល ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ។
៤. តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិព្រៃទា ភូមិត្រពាំងពោធិ៍ ភូមិជម្ពូវ័ន ភូមិព្រៃជីសាក់ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
៥. តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៥ ចាប់ពីភូមិផ្សារលិច ក្នុង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ រហូតដល់ឃុំព្រែកតាទែន ក្នុងស្រុកពញាឮ ខេត្តកណ្ដាល។
៦. តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៤៨ ចាប់ពីស្រុកខ្សាច់ កណ្ដាល ក្នុងខេត្តកណ្ដាល រហូតដល់ស្រុកពារាំង ក្នុងខេត្តព្រៃវែង រួមទាំងតំបន់ភ្លើងមួយ ចំនួនដែលស្ថិតនៅកោះឧកញ៉ាតី ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល៕