en     km
en     km

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ប្រកាស​ហែក​សំបុត្រ​ទ្រព្យសម្បត្តិ​របស់​លោក​ កឹ​ម​ សុខា​

Share

cover-Kem-Sokha-(his-FB)
ភ្នំពេញ៖  ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ប្រកាស​ហែក​សំបុត្រ​ទ្រព្យសម្បត្តិ​របស់​លោក​ កឹ​ម​ សុខា​ ដើម្បី​ផ្ទៀងផ្ទាត់​កំណើន​ទ្រព្យសម្បត្តិ​របស់​អ្នកនយោបាយ​ល្បីឈ្មោះ​រូប​នេះ​ ក្នុង​ករណី​ ដែល​មានការ​ចោទប្រកាន់​ថា​ មេដឹកនាំ​បក្ស​ប្រឆាំង​នេះ​ ទិញ​លំនៅ​ដ្ឋា​ន​មួយ​ឱ្យ​ស្រី​កំណាន់​។​

ការ​ថ្លែង​របស់​លោក​  ឱម​ យ៉ិ​ន​ទៀង​ ធ្វើ​ឡើង​នៅ​ពេល​ដែល​លោក​ប្រកាស​ទទួលយក​ពាក្យ​ បណ្ដឹង​ជា​ផ្លូវការ​របស់​យុវជន​មួយ​ក្រុម​ ដែល​តាម​ប្ដឹង​លោក​ កឹ​ម​ សុខា​ ករណី​រឿង​ខ្សែអាត់​សំឡេង​ ស្នេហា​រវាង​កញ្ញា​ ខុ​ម​ ចាន់​ដា​រា​ទី​ ហៅ​ស្រី​មុំ​ ហើយ​បែកធ្លាយ​នូវ​ពាក្យ​ថា​ បាន​ទិញ​លំនៅ​ឋាន​មួយ​ឱ្យ​ស្រី​កំណាន់​រូប​នេះ​។​

នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ផង​នោះ​ លោក​ ឱម​ យ៉ិ​ន​ទៀង​ បាន​ថ្លែង​ថា​ អង្គភាព​របស់​ លោក​នឹង​ហែក​លិខិត​សម្ងាត់​ស្ដី​ពី​ទ្រព្យសម្បត្តិ​របស់​លោក​ កឹ​ម​ សុខា​ ហើយ​ផ្ទៀងផ្ទាត់​ ប្រាក់​ចំណូល​របស់​គាត់​ ថា​តើ​កើនឡើង​ពី​ប្រភព​ណាខ្លះ​ បានជា​គាត់​មាន​ប្រាក់​ទិញ​លំនៅ​ឋាន​ ឱ្យ​ស្រី​កំណាន់​នេះ​។​

នៅ​ពេល​ជាមួយ​គ្នា​នេះ​ លោក​ ឱម​ យ៉ិ​ន​ទៀង​ ប្រកា​ថា​ ក្រសួងមហាផ្ទៃ​បាន​ធ្វើ​កោសល្យវិច័យ​ នោះ​ពិតជា​សំឡេង​របស់​លោក​ កឹ​ម​ សុខា​ ពិតមែន​ ដែល​ករណី​នេះ​ លោក​ថា​ ស្ថាប័ន​របស់​ លោក​ មាន​សមត្ថកិច្ច​ធ្វើ​រឿង​នេះ​។​

​ស្រប​ពេល​ដែរ​ ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ​កំពុង​តែ​ចាត់ការ​ករណី​លោក​ កឹ​ម​ សុខា​ អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ ក៏​កោះហៅ​លោក​ កឹ​ម​ សុខា​ ឱ្យ​ចូល​បំភ្លឺ​ក្នុង​រឿង​នេះ​ដែរ​។​ អ្នក​សង្កេតការណ៍​មួយ​ចំនួន​ បាន​ហៅ​ករណី​លោក​ កឹ​ម​ សុខា​ ថា​ ជា​រឿង​នយោបាយ​ ដើម្បី​ ផ្ដួល​រលំ​គូប្រកួត​ មុន​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ និង​បោះ​ឆ្នោត​សភា​ ឆ្នាំ​២០១៨៕

Share

Image
Image
Image