en     km
en     km

រាជធានី​ និង​ខេត្ត​មួយ​ចំនួន​នឹង​មាន​ភ្លៀង​កក់ខែ​នៅ​ថ្ងៃ​ទី​ ២៥​ -​ ២៦​ មីនា​

Share

​ភ្នំពេញ៖  យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ ចុះ​ផ្សាយ​ថ្ងៃ​ទី​២៣​ខែមីនា​ ឆ្នាំ​២០១៦​ បាន​បង្ហាញ​ថា​ ចាប់ពី​ថ្ងៃ​ទី​២៥​ ដល់​ថ្ងៃ​ទី​២៦​ ខែមីនា​ រាជធានី​ និង​ខេត្ត​មួយ​ចំនួន​រួម​មាន​៖​ រាជធានី​ភ្នំពេញ​ ខេត្តកណ្តាល​ ខេត្តកំពង់ឆ្នាំង​ ខេត្តពោធិ៍សាត់​ បាត់ដំបង​ ប៉ៃលិន​ សៀមរាប​ កំពង់ធំ​ កំពង់ស្ពឺ​ តាកែវ​ កោះកុង​ កំពត​ និង​ខេត្ត​ព្រះ​សីហ​នុ​ អាច​មាន​ភ្លៀង​កក់ខែ​ ពី​តិច​ទៅ​ធ​ម្យ​ម​។​

​មូលហេតុ​នេះ​ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​រាជធានី​ខេត្ត​ខាងលើ​ មានការ​ប្រុង​ប្រយ័ត្ន​ ចំពោះ​បាតុភូត​ ផ្គរ​ រន្ទះ​ និង​ខ្យល់​ក​ន្ទ្រា​ក់​នៅ​ពេល​មេឃ​រកកលភ្លៀង​៕

weather-forecast-for-25-26.03.16160324-WMC-Sophal-news-1

Share

Image
Image
Image