អាមេរិក៖ បេក្ខជននាំមុខគេនៃគណបក្សសាធារណរដ្ឋ Donald Trump និងបេក្ខជននាំមុខនៃគណបក្សប្រជាធិបតេយ្យគឺ លោកស្រី Hillary Clinton បានបន្ដឈ្នះឆ្នោតនៅរដ្ឋធំៗមួយចំនួនទៀតគឺ នៅរដ្ឋ ARIZONA នៅក្នុងការបោះឆ្នោតជម្រុះមួយលើកទៀត កាលពីថ្ងៃពុធម្សិលមិញនេះ។
លទ្ធផលបោះឆ្នោតបានបង្ហាញថា សារនយោបាយរបស់បេក្ខជន Donald Trump ដែលប្រឆាំងនឹងជនអន្ដោប្រវេសន៍គឺ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនអាមេរិកនៅក្នុងរដ្ឋនេះ។ ជាមួយគ្ហានេះលោកស្រី Clinton ក៏ត្រូវបានប្រកាសថា បានឈ្នះឆ្នោតនៅក្នុងរដ្ឋនេះផងដែរ។
បេក្ខជនលំដាប់ទីពីរគឺ ព្រឹទ្ធសភា Ted Cruz ត្រូវបានប្រកាសថា បានសំលេងប្រកៀកប្រកិតជាមួយនឹងលោក Donald Trump។ អ្នកវិភាគព្យាករណ៍ថា ប្រសិនបើលោក Donald Trump បន្ដឈ្នះក្នុងការបោះឆ្នោតជម្រុះបេក្ខជននៅបណ្ដារដ្ឋមួយចំនួនទៀតគឺ មហាសេដ្ឋីចលនាទ្រព្យរូបនេះនឹងមានឱកាសឈរឈ្មោះជាបេក្ខជនប្រធានាធិបតីនៅក្នុងការបោះឆ្នោតថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០១៦ នេះ៕
ប្រភព៖ BBC