en     km
en     km

មហាសេដ្ឋី​ចរិត​ឆេវឆាវ​ Donald​ Trump​ បន្ត​ឈ្នះ​ឆ្នោត​ច្រើន​រដ្ឋ​ថែម​ទៀត​

Share

cover-Hillary-Clinton-&-Donald-Trump
លោកស្រី​ Hillary​ Clinton | លោក​ Donald​ Trump

អា​មេ​រិ​ក​៖​  បេក្ខជន​នាំមុខ​គេ​នៃ​គណបក្ស​សាធារណរដ្ឋ​ Donald​ Trump​ និង​បេក្ខជន​នាំមុខ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​គឺ​ លោកស្រី​ Hillary​ Clinton​ បាន​បន្ដ​ឈ្នះ​ឆ្នោត​នៅ​រដ្ឋ​ធំៗ​មួយ​ចំនួន​ទៀត​គឺ​ នៅ​រដ្ឋ​ ARIZONA​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជម្រុះ​មួយ​លើក​ទៀត​ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​។​

​លទ្ធផល​បោះ​ឆ្នោត​បាន​បង្ហាញ​ថា​ សារ​នយោបាយ​របស់​បេក្ខជន​ Donald​ Trump​ ដែល​ប្រឆាំង​នឹង​ជនអន្ដោប្រវេសន៍​គឺ​ ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាជន​អា​មេ​រិ​ក​នៅ​ក្នុង​រដ្ឋ​នេះ​។​ ជាមួយ​គ្ហា​នេះ​លោកស្រី​ Clinton​ ក៏​ត្រូវ​បាន​ប្រកាស​ថា​ បាន​ឈ្នះ​ឆ្នោត​នៅ​ក្នុង​រដ្ឋ​នេះ​ផង​ដែរ​។​

​បេក្ខជន​លំដាប់​ទី​ពីរ​គឺ​ ព្រឹទ្ធសភា​ Ted​ Cruz​ ត្រូវ​បាន​ប្រកាស​ថា​ បាន​សំលេង​ប្រកៀក​ប្រកិត​ជាមួយនឹង​លោក​ Donald​ Trump​។​ អ្នកវិភាគ​ព្យាករណ៍​ថា​ ប្រសិនបើ​លោក​ Donald​ Trump​ បន្ដ​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​ជម្រុះ​បេក្ខជន​នៅ​បណ្ដា​រដ្ឋ​មួយ​ចំនួន​ទៀត​គឺ​ មហាសេដ្ឋី​ចលនា​ទ្រព្យ​រូប​នេះ​នឹង​មានឱកាស​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​៨​ វិច្ឆិកា​ ឆ្នាំ​២០១៦​ នេះ​៕​

​ប្រភព​៖​ BBC​

Share

Image
Image
Image