វៀតណាម៖ តុលាការនៅទីក្រុងហាណួយបានកាត់ទោសអ្នកកាសែត Blogger ម្នាក់ឱ្យមានទោសរយៈពេល ៥ ឆ្នាំ នៅពន្ធនាគារ បន្ទាប់ពីរកឃើញបុរសម្នាក់នេះមានកំហុសក្នុងការបោះពុម្ពផ្សាយព័ត៌មានប្រឆាំងរដ្ឋាភិបាល។
តាមបណ្ដាញផ្សាយព័ត៌មានលោក Nguyen Huu Vinhអតីតមន្ដ្រីប៉ូលីសដែលមានទំនាក់ទំនងជាមួយមេដឹកនាំបក្សកុម្មុយនីយបក្សកាន់អំណាច ក៏ត្រូវបានចោទប្រកាន់ផងដែរ ឱ្យមានទោសរយៈពេល ៣ ឆ្នាំ។ ប៉ុន្តែអ្នកទាំងពីរបានបដិសេធការចោទប្រកាន់នេះពួកគេត្រូវបានឃុំខ្លួនកាលពីឆ្នាំ២០១៤។
Ba Sam ដែលជាគេហទំព័រ Blog មួយនៅវៀតណាម។ គេហទំព័រនេះត្រូវបានគេចោទថា បានផុសអត្ថបទជាច្រើនប្រឆាំងនឹងរដ្ឋាភិបាលហើយមានអ្នកចូលទស្សនារាប់លាននាក់។ នៅពេលតុលាការកំពុងបើកការជំនុំជម្រះក្ដីគឺ នៅខាងក្រៅតុលាការមានអ្នកតវ៉ាជាច្រើននាក់បានទាមទារឱ្យដោះលែងបុរសពីរនាក់នេះ។
វៀតណាម ជារដ្ឋដឹកនាំដោយគណបក្សតែមួយ។ ប្រទេសនេះតែងតែទទួលរងការរិះគន់ពីក្រុមសិទ្ធិមនុស្សចំពោះការបង្ក្រាបទៅលើក្រុមប្រឆាំងនឹងបណ្ដាញផ្សាយព័ត៌មានឯករាជ្យ។ ចាប់តាំងពីឆ្នាំ២០១០ មកអ្នកសារព័ត៌មានឯករាជ្យត្រូវបានចាប់ខ្លួន និងកាត់ទោសម្នាក់ៗជាច្រើនឆ្នាំ ចំពោះអត្ថបទដែលគេរកឃើញថាបង្កអសន្ដិសុខ និងប្រឆាំងរដ្ឋាភិបាល៕
ប្រភព៖ BBC