loader

តុលាការ​វៀតណាម​កាត់ទោស​អ្នកកាសែត​ម្នាក់​មានទោស​ ៥​ ឆ្នាំ​ ពី​បទ​ប្រឆាំង​រដ្ឋ​

VN-blogger-was-sentenced-for-5-years
​វៀតណាម​៖​  តុលាការ​នៅ​ទីក្រុង​ហា​ណួ​យ​បាន​កាត់ទោស​អ្នកកាសែត​ Blogger​ ម្នាក់​ឱ្យ​មានទោស​រយៈពេល​ ៥​ ឆ្នាំ​ នៅ​ពន្ធនាគារ​ បន្ទាប់​ពី​រក​ឃើញ​បុរស​ម្នាក់​នេះ​មាន​កំហុស​ក្នុង​ការ​បោះពុម្ពផ្សាយ​ព័ត៌មាន​ប្រឆាំង​រដ្ឋាភិបាល​។​

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​លោក​ Nguyen​ Huu​ Vinh​អតីតមន្ដ្រី​ប៉ូ​លី​ស​ដែល​មាន​ទំនាក់ទំនង​ជាមួយ​មេដឹកនាំ​បក្ស​កុ​ម្មុ​យ​នី​យ​បក្ស​កាន់​អំណាច​ ក៏​ត្រូវ​បាន​ចោទប្រកាន់​ផង​ដែរ​ ឱ្យ​មានទោស​រយៈពេល​ ៣​ ឆ្នាំ​។​ ប៉ុន្តែ​អ្នក​ទាំង​ពីរ​បាន​បដិសេធ​ការ​ចោទប្រកាន់​នេះ​ពួក​គេ​ត្រូវ​បាន​ឃុំខ្លួន​កាលពី​ឆ្នាំ​២០១៤​។​

Ba​ Sam​ ដែល​ជា​គេហទំព័រ​ Blog​ មួយ​នៅ​វៀតណាម​។​ គេហទំព័រ​នេះ​ត្រូវ​បាន​គេ​ចោទ​ថា​ បាន​ផុស​អត្ថបទ​ជា​ច្រើន​ប្រឆាំង​នឹង​រដ្ឋាភិបាល​ហើយ​មាន​អ្នក​ចូល​ទស្សនា​រាប់​លាន​នាក់​។ ​នៅ​ពេល​តុលាការ​កំពុង​បើក​ការ​ជំនុំ​ជម្រះក្ដី​គឺ​ នៅ​ខាងក្រៅ​តុលាការ​មាន​អ្នក​តវ៉ា​ជា​ច្រើន​នាក់​បាន​ទាមទារ​ឱ្យ​ដោះ​លែង​បុរស​ពីរ​នាក់​នេះ​។​

វៀតណាម​ ជា​រដ្ឋ​ដឹកនាំ​ដោយ​គណបក្ស​តែ​មួយ​។​ ប្រទេស​នេះ​តែងតែ​ទទួល​រង​ការ​រិះគន់​ពី​ក្រុម​សិទ្ធិ​មនុស្ស​ចំពោះ​ការ​បង្ក្រាប​ទៅ​លើ​ក្រុមប្រឆាំង​នឹង​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ឯករាជ្យ​។​ ចាប់តាំងពី​ឆ្នាំ​២០១០​ មក​អ្នក​សារព័ត៌មាន​ឯករាជ្យ​ត្រូវ​បាន​ចាប់ខ្លួន​ និង​កាត់ទោស​ម្នាក់ៗ​ជា​ច្រើន​ឆ្នាំ​ ចំពោះ​អត្ថបទ​ដែល​គេ​រក​ឃើញ​ថា​បង្ក​អសន្ដិសុខ​ និង​ប្រឆាំង​រដ្ឋាភិបាល​៕​

​ប្រភព​៖​ BBC

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

លោក Zelensky អំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មលើរុស្ស៊ីបន្ថែមទៀត

យោងតាមBBCប្រធានាធិបតីអុយក្រែនលោក Volodymyr Ze[...]

ស្ត្រី​អ៊ីរ៉ង់​តវ៉ា​ប្រឆាំងនឹងច្បាប់​ហ៊ីយ៉ាប

ស្ត្រី​អ៊ីរ៉ង់​តវ៉ា​ប្រឆាំងនឹងច្បាប់​ហ៊ីយ៉ាប

ថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០២២

        ស្ត្រីអ៊ីរ៉ងម្នាក[...]

ម៉ាឡេស៊ី​នាំ​ជនរងគ្រោះ​១៥​នាក់ ​ពី​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​មកប្រទេសវិញ

យោងតាម C N A អាជ្ញាធរម៉ាឡេស៊ីបានជួយសង្គ្រោះជន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x