en     km
en     km

កុមារ​គ្មាន​ទីពឹង​ ថា​ ខ្ញុំ​ចង់​សិក្សា​តែ​ពុំ​មាន​លទ្ធភាព​សិក្សា​ដូច​គេ ​

Share

​កុមារ​ភាគច្រើន​មានឱកាស​បាន​សិក្សា​ ដោយសារ​តែ​ឱ​ពុក​ម្ដាយ​បាន​ផ្ដល់​ឱកាស​ និង​ជួយ​ជ្រោមជ្រែង​ តែ​កុមារ​មួយ​ចំនួន​ទៀត​​ក៏​មិន​មានឱកាស​សិក្សា​ដែរ​។​ តើ​នេះ​មក​ពី​កត្តា​អ្វី​ទៅ​បានជា​កុមា​រា​ទាំង​ពីរ​នាក់​ខាងលើ​មិន​បាន​សិក្សា​រៀនសូត្រ​?​ កត្តា​ជីវភាព​គ្រួសារ​ក្រីក្រ​ ឬ​ក៏​មក​ពី​កត្តា​អាណាព្យាបាល​មិន​យកចិត្តទុកដាក់​។​

​ដើម្បី​ជ្រាប​ច្បាស់​ ជុំវិញ​ជីវិត​កុមារ​ក្រីក្រ​គ្នា​ទីពឹង​ទាំង​ ២​ នេះ​  ជា​បន្ដ​សូម​អញ្ជើញ​ស្ដាប់​បទ​យកការណ៍​ ដែល​រៀបចំ​ឡើង​ដោយ​ កញ្ញា​ ជុំ​ ជោគ​ជាតា​ ដូច​តទៅ​៖

​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ ២៧១​  ប្រហែលជា​ម៉ោង​ ៧​ និង​ ៨​  [​យប់​]​ នៅ​ក្បែរ​វិទ្យាល័យ​  ហ៊ុន​ សែន​ ប៊ុ​ន​ រ៉ា​នី​ ផ្សារ​ដើម​ថ្កូវ​  អ្នក​នឹង​បានឃើញ​កុមារ​ពីរ​នាក់​ ដែល​ម្នាក់​ជា​អ្នក​អូស​រទេះ​ និង​ម្នាក់​ទៀត​ ជា​អ្នក​រើស​ជ័រ​ និង​កំប៉ុង​ទឹក​សុទ្ធ​ ដាក់​ចូល​ក្នុង​រទេះរុញ​។​ កុមា​រា​ទាំង​ពីរ​នាក់​នេះ​ គឺ​ ម្នាក់ៗ​ មាន​វ័យ​មិន​លើស​ពី​ ១០​ ឆ្នាំ​ឡើយ​។​

cover-children-on-street-(CNN)
រូបភាព៖ CNN

«​ខ្ញុំ​ ចាប់ផ្ដើម​រើស​អេ​ត​ចាយ​នេះ​បាន​ បី​ បួន​ឆ្នាំ​ ហើយ​»​ នេះ​ជា​សម្ដី​របស់​ កុមា​រា​ ឈួ​ន​ សម្បត្តិ​ វិ​ឆ័​យ​។​ កុមារ​សម្បុរ​ស​ រាង​ស្គម​ល្អិត​ អាយុ​ ១០​ ឆ្នាំ​រូប​នេះ​ បាន​ប្រាប់​បន្ដ​ទៀត​ថា​  ពេល​នេះ​ខ្លួន​គេ​ និង​ប្អូនប្រុស​បាន​ឈប់​រៀន​ហើយ​ ។​ គេ​ប្រាប់​ថា​ នេះ​ដោយសារ​តែ​កត្តា​ជីវភាព​ក្នុង​គ្រួសារ​៖​ «​ឥឡូវ​ខ្ញុំ​ឈប់​រៀន​ហើយ​ ដោយសារ​តែ​ម្ដាយ​អោយ​ឈប់​…»​។​ ព្រោះតែ​កត្តា​ជីវភាព​គ្រួសារ​ក្រីក្រ​វា​មិន​ចម្លែក​នោះ​ទេ​ តែ​ចម្លែក​ត្រង់​ដើមហេតុ​ដែល​ធ្វើ​ឱ្យកុមារ​ទាំង​ពីរ​នាក់​បងប្អូន​នេះ​ បាន​បោះបង់​ការ​សិក្សា​ តាំងពី​ថ្នាក់​ទី​២​ ទី​៤​ គឺ​ ដោយសារ​តែ​គ្រួសារ​ បែកបាក់​គ្នា​។​

កុមា​រា​ ឈួ​ន​ សម្បត្តិ​វិ​ឆ័​យ​ ថា​៖​ «​ម៉ាក់​អោយ​ឈប់​ ដោយសារ​តែ​អត់​លុយ​…»​។​ ​ជួប​ជាមួយនឹង​កុមារ​ខ្លួន​តូច​មួយ​រូប​ទៀត​ គឺ​ កុមារ​ ឈួ​ន​ សម្បូរ​ ដែល​ជា​កុមារ​អូស​រទេះ​ខាងលើ​។​ កុមា​រា​ ឈួ​ន​ សម្បូរ​ និយាយ​ថា​៖​ «​បើ​ខ្ញុំ​មានឱកាស​ខ្ញុំ​ចង់​រៀន​…»​។​

​កុមា​រា​ សម្បត្តិ​វិ​ឆ័​យ​ និយាយ​ថា​ កុមារ​ សម្បូរ​ ជា​ប្អូន​ បាន​ឈប់​សិក្សា​នៅ​ត្រឹម​ថ្នាក់​ទី​២​។​ ​តាម​របាយការណ៍​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ ILO​  កុមារ​កម្ពុជា​ ២៤%​ ពី​អាយុ​ ១០​ ឆ្នាំទៅ​ ១៤​ ឆ្នាំ​ មាន​សកម្មភាព​យ៉ាង​សកម្ម​ជួយ​សេដ្ឋកិច្ច​គ្រួសារ​  តែ​ក្នុង​ចំណោម​ពួ​គេ​ គឺ​ ៨%​ បាន​បោះបង់​ការ​សិក្សា​។​

​ចំណែក​ កុមារ​មួយ​ក្រុម​ទៀត​ ដែល​បាន​ជួប​នៅ​តាម​ដងផ្លូវ​នោះ​ គឺ​ ពយ​ ជ្រុ​ញ​ ។​ នៅ​ក្នុង​សម្លៀក​បំពាក់​អាវយឺត​ពណ៌​ទឹកសមុទ្រ​ ខោ​ខៀវ​ខ្លី​ ប្រឡាក់​ដី​ស្រ​ម៉ក​ ពយ​ ជ្រុ​ញ​ អង្គុយ​ នៅ​លើ​ចិញ្ចើមថ្នល់​កាច់ជ្រុង​ស្ដុ​ប​សណ្ឋាគារ​ អ៊ី​ធឺ​ខន​ ជាមួយ​មិត្តភក្ដិ​ស្រី​ ប្រុស​ប្រមាណ​ជា​ ១០​ នាក់​។​

​កុមារ​រូប​នេះ​បាន​និយាយ​ថា​៖​ «​អត់​មាន​ លុយ​សម្រាប់​រៀនសូត្រ​តែ​ខ្ញុំ​ ចង់​រៀន​ឱ្យ​បាន​ច្រើន​ ខ្ញុំ​អត់​ចង់​សុំ​គេ​ អ​ញ្ចឹ​ង​ទេ​ អា​ងារ​មូស​ខាំ​ ខ្ញុំ​អត់​មាន​ភួយ​មាន​កន្ទេល​ដណ្ដប់​អី​ទេ​ ខ្ញុំ​ដេក​ នៅ​លើ​ឥដ្ឋ​ ពេល​ភ្លៀង​មក​សាច​ទទឹក​ខ្ញុំ​អត់​មាន​ បាយ​ហូប​គ្រប់គ្រាន់​ ពិបាក​ហា៎​ ពេល​សុំ​លុយ​ មក​ត្រូវ​ផ្ញើ​ឱ្យ​ម៉ែ​ទៀត​ ប្អូន​ផង​អី​ផង​ ខ្ញុំ​ពិបាក​ មែនទែន​»​។​  នេះ​ជា​ការ​រៀបរាប់​របស់​កុមារ​ ពយ​ ជ្រុ​ញ​។​

​សិ្ថ​ត​ក្នុង​វ័យ​សិក្សា​ នឹង​រស់នៅ​ទីក្រុង​ភ្នំពេញ​នឹង​គេ​ដែរ​ បែរជា​ មិន​មានឱកាស​ ដូច​គេ​ តើ​នេះ​មក​ពី​មូលហេតុ​អ្វី​?

​កុមា​រ៉ា​អាយុ​ ១៣​ ឆ្នាំ​ ពយ​ ជ្រុ​ញ​ បាន​ប្រាប់​បន្ដ​នៃ​ដើមហេតុ​ទាំងនេះ​ថា​៖​ «​ម៉ែ​ពុក​ខ្ញុំ​ស៊ីឈ្នួល​ ដាំ​បន្លែ​ឱ្យ​គេ​នៅ​ស្រុក​ស្អាង​ ខេត្តកណ្ដាល​ ខ្ញុំ​បាន​មក​រស់នៅ​ទីក្រុង​ភ្នំពេញ​ជាមួយនឹង​បង​ ប្រុស​ម្នាក់​។​ ការ​មក​រស់នៅ​ទីក្រុង​ភ្នំពេញ​នេះ​ គឺ​ដើម្បី​ដើរ​សុំ​លុយ​គេ​ ផ្ញើ​ទៅ​ឱ្យ​អ្នក​ផ្ទះ​»​។​

​កុមារ​កម្ពុជា​ក្រីក្រ​កម្ពុជា​ មាន​ច្រើន​បែប​ គឺ​មាន​កុមារ​ដើរ​សុំទាន​ កុមារ​ធ្វើ​ពលកម្ម​ នៅ​ការដ្ឋាន​ សំណង់​  ឡ​ដ៍​ឥដ្ឋ​  នេសាទ​ និង​ប្រភេទ​កុមារ​ខ្លះ​ទៀត​ ត្រូវ​បាន​ជួញដូរ​ក្នុង​ទម្រង់​ពលកម្ម​  ជួញដូរ​ផ្លូវភេទ​  កុមារ​សេព​ថ្នាំ​ញៀន​ និង​ធ្វើ​ចោរកម្ម​។​ កុមារ​ទាំងនេះ​ មិន​មានឱកាស​ទទួល​បានការ​អប់រំ​នៅ​តាម​សាលារៀន​។​ ពួ​ល​គេ​ ជា​ក្រុម​ងាយ​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ពី​សង្គម​។​

​ប្រធាន​មណ្ឌល​ និង​ទីប្រឹក្សា​កម្មវិធី​សុខុមាលភាព​កុមារ​កម្ពុជា​ លោក​ សុខ​ ផា​ន់​ណា​ មាន​ប្រសាសន៍​ថា​ កុមារ​ដែរ​ឱ​ពុក​ម្ដាយ​មិន​បានឱ្យ​សិក្សា​រៀនសូត្រ​ ហើយ​កុមារ​ដែល​ត្រូវ​បោះបង់​ការ​សិក្សា​ដោយសារ​តែ​ឱ​ពុក​ម្ដាយ​បង្ខំ​ឱ្យ​ដើរ​ជួយ​រក​លុយ​ដូច​ជា​ ដើរ​រើស​អេ​ត​ចាយ​ និង​ដើរ​សុំ​លុយ​នោះ​ គឺ​វា​អាច​បង្ក​ផល​លំបាក​ដល់​សង្គម​ជាតិ​ដូច​ជា​ ការ​បាត់បង់​ធនធានមនុស្ស​ និង​សេដ្ឋកិច្ចជាតិ​។​

​លោក​ សុខ​ ផា​ន់​ណា​ ថា​៖​  «​ដោយសារ​តែ​កុមារ​ទាំង​អស់នេះ​ អត់​ទទួល​បាន​ផ្នែក​ខាង​ ធនធានមនុស្ស​ គឺ​ចំណេះដឹង​ ហើយ​ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច​ផ្ទាល់ខ្លួន​ ហើយ​និង​សេដ្ឋកិច្ច​របស់​ប្រទេស​ជាតិ​។​ មួយទៀត​កាលណា​ រស់នៅ​តាម​ថ្នល់​អត់​មានការ​គាំទ្រ​ពី​សហគមន៍​ ឬ​ក៏​ពី​រដ្ឋាភិបាល​កុមារ​ទាំង​អស់នេះ​ អាច​ក្លាយជា​រង​គ្រោះ​ដោយ​ប្រការ​ផ្សេងៗ​ដូច​ជា​ការ​រំលោភ​បំពាន​ ការ​ប្រើ​សារធាតុ​ញៀន​ ឬ​ក៏​ប្រព្រឹត្ត​អំពើ​ផ្សេងៗ​ដែល​ខុសច្បាប់​»​។​

​ទន្ទឹម​នឹង​នេះ​ លោក​ក៏​បាន​លើក​ ឡើង​ថា​ រឿង​នេះ​ មិន​ត្រឹមតែ​បាន​ប៉ះពាល់​ទៅ​ដល់​សង្គម​ជាតិ​តែ​ប៉ុណ្ណឹង​នោះ​ទេ​ តែ​វា​ក៏​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អនាគត​កុមារ​ទាំង​អស់នោះ​ផង​ដែរ​ ដូច​ជា​ធ្វើ​អោ​ឱ្យ​កុមារ​ទាំង​អស់នោះ​ថ្ងៃក្រោយ​មិន​អាច​រក​អនាគត​ខ្លួនឯង​ឃើញ​ នៅ​ពេល​បច្ចុប្បន្ន​ ហើយ​សំខាន់​ទៅ​ថ្ងៃ​អនាគត​ ពួក​គេ​  ក៏​អាច​ក្លាយជា​មនុស្ស​ដែល​អត់​មានចំណេះ​ដឹង​ ឬ​អវិជ្ជា​ ដោយសារ​តែ​ពួក​គេ​មិន​បានដឹង​ពី​គម្រោង​ផែនការ​អនាគត​ជីវិត​បែប​ណា​។​

​បើ​តាម​ស្ថិតិ​របស់​អង្គការ​សុខុមាលភាព​កុមារ​កម្ពុជា​ តាម​រយៈ​លោក​ សុខ​ ផា​ន់​ណា​ គឺថា​ មក​ដល់​ពេល​នេះ​ កុមារ​ដែល​គ្មាន​ទីពឹង​ និង​ងាយ​រង​គ្រោះ​ គឺ​មាន​ជាង​ ១​ ពាន់​នាក់​។​ដោយ​ក្នុង​នោះ​ កុមារ​កំព្រា​ និង​ងាយ​រង​គ្រោះ​ មាន​ ៧០០​ នាក់​ និង​កុមារ​ពិការ​ភ្នែក​ មាន​ ២៨០​ នាក់​ ជាមួយ​គ្នា​នេះ​ កុមារ​គរ​ថ្លង់​មាន​ ៥០០​ នាក់​។​ ក្នុង​ចំណោម​កុមារ​ដែល​បាន​ជួយ​អប់រំ​ និង​ផ្ដល់​កន្លែង​ស្នាក់​នៅ​ទាំងនោះ​ គឺ​ភាគច្រើន​ជា​កុមារ​អនាថា​ និង​គ្រួសារ​អនាថា​ ដែល​ឱ​ពុក​ម្ដាយ​ជំ​រុ​ឱ្យ​ដើរ​រើស​អេ​ត​ចាយ​ និង​ដើរ​សុំទាន​៕

Share

Image
Image
Image