en     km
en     km

វិភាគ​៖​ តើ​រដ្ឋសភា​បក្ស​កាន់​អំណាច​ និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចង់បាន​អ្វី​ពី​លោក​ កឹ​ម​ សុខា​?

Share

Kem-Sokha

ក្រោយ​ពី​មានការ​បែកធ្លាយ​ខ្សែ​អត់​សំឡេង​ដែល​គេ​សង្ស័យ​ថា​ជា​សំឡេង​របស់​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ស្រី​កំណាន់​នាង​ ខុ​ម​ ចាន់​ដា​រា​ទី​ បាន​សាងសង​ស្នេហា​ ក៏​មាន​យុវជន​មួយ​ក្រុម​ដែល​បាន​អះអាង​ខ្លួន​ថា​ ជា​និស្សិត​នៅ​តាម​សាកលវិទ្យាល័យ​ខ្លះ​ក្នុង​រាជធានី​ភ្នំពេញ​ នោះ​បាន​តាម​ស្អិត​លោក​ កឹ​ម​ សុខា​ ដើម្បី​ទាមទារ​ឱ្យ​បកស្រាយ​ការ​ពិត​ជុំវិញ​រឿងអាស្រូវ​ស្នេហា​នេះ​។​

ប្រធាន​ក្រុម​យុវជន​លោក​ ស្រី​ ចំរើន​ ក៏​បាន​ដាក់​ញាត្តិ​ទៅ​កាន់​រដ្ឋ​សភាជាតិ​ និង​ដាក់​ពាក្យបណ្ដឹង​ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ហើយ​កាលពី​ថ្ងៃ​២២​ មីនា​ រដ្ឋសភា​ក៏​បាន​ចេញ​លិខិត​អញ្ជើញលោក​ កឹ​ម​ សុខា​ ឱ្យ​ចូល​ទៅ​បំភ្លឺ​ស្រប​ពេល​នោះ​ លោក​ ឱម​ យិ​ន​ទៀង​ ប្រាប់​ក្រុម​យុវជន​នោះ​ទេ​ ស្ថាប័ន​លោក​អាច​ចាត់​បាន​លោក​ កឹ​ម​ សុខា​ បាន​ករណី​ពុក​រលួយ​ ទិញ​ផ្ទះ​ឱ្យ​ស្រី​កំណាន់​តែ​ មិន​អាច​ចាត់ការ​ករណី​រឿង​សេ្ន​ហា​បាន​ទេ​ ព្រោះ​ជា​រឿង​បុគ្គល​។​

ប៉ុន្តែ​អ្នកវិភាគ​ មើលឃើញ​ថា​អ្វី​ដែល​ សភា​និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ចង់បាន​ពី​លោក​ កឹ​ម​ សុខា​ តែម្យ៉ាង​គត់ គឺ​ឱ្យ​អ្នកនយោបាយ​ល្បី​រូប​នេះ​ទទួលកំហុស​ ហើយ​ឈាន​ដល់​ការ​នាំ​ខ្លួន​ឡើង​តុលាការ​ ហើយ​ម្យ៉ាងទៀត​ចង់​ឃើញ​គណបក្ស​ប្រឆាំង​នេះ​ បែកបាក់​គ្នា​ បាត់​មេ​គ្រប់គ្រង​។​ តែ​បែប​នេះ​ក្ដី​  មន្ត្រី​ជាន់​បក្ស​កាន់​អំណាច​ ថា​ជា​រឿង​បុគ្គល​ តែ​បុគ្គល​សាធារណៈ​ ដែល​ត្រូវ​ប្រឈម​មុខ​នឹង​ច្បាប់​ គឺ​មិនមែន​រឿង​នយោបាយ​ឡើយ​។​

​កញ្ញា​ ច្រឹ​ក​  ស្រី​អូន​ មាន​សេចក្តីរាយការណ៍​ ៖

នៅ​ទីបំផុត​ រឿងរ៉ាវ​ស្នេហា​មួយ​ ផ្ទុះ​ចេញពី​សំឡេង​ខ្សែអាត់​សន្ទនា​គ្នា​ដែល​គេ​សង្ស័យ​ជា​សំឡេង​របស់​លោក​ កឹ​ម​ សុខា​ និង​ស្រី​កំណាន់​នាង​ ខុ​ម​ ចាន់​ដា​រា​ទី​ ហៅ​ ស្រី​មុំ​  ហើយ​ដែល​យុវជន​មួយ​ក្រុម​បាន​យក​ករណី​ ជា​ ចំណុច​ចាប់ផ្ដើម​នៃ​ការ​ជួយ​ស្ត្រី​ ឬ​គេ​ហៅ​ជួយ​សង្គម​បាន​ឡើង​ដល់​ស្ថាប័ន​សភា​ និង​អង្គភាព​ ប្រឆាំង​អំពើ​ពុក​រលួយ​។​ ស្ថាប័ន​ដ៏​មាន​អំណាច​នេះ​ បាន​ទទួលយក​ការ​ប្ដឹង​របស់​យុវជន​នោះ​ទៅ​ពិចារណា​ តាម​អំណាច​របស់​ខ្លួន​។​

កាលពី​ថ្ងៃ​ទី​២២​ មីនា​ នេះ​ អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ ដែល​ជួសមុខ​ឱ្យ​លោក​ ងួ​ន​ ញិ​ល​ បាន​ បញ្ជូន​កោះហៅ​ លោក​ កឹ​ម​ សុខា​ មក​បំភ្លឺ​ឱ្យ​បាន​ឆាប់​បំផុត​ គឺ​ប្រយោជន៍​មួយ​ដែល​លិខិត​របស់​លោក​ ឡេ​ង​ ប៉េង​ឡុ​ង​ សរសេ​ថា​ ដើម្បី​ការពារ​កិត្តិយស​អ្នកតំណាង​រាស្ត្រ​ និង​ស្ថាប័ន​រដ្ឋសភា​។​

តើ​រដ្ឋសភា​បក្ស​កាន់​អំណាច​ និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចង់បាន​អ្វី​ពី​លោក​ កឹ​ម​ សុខា​ ?

ខាងក្រោម​នេះ​ គឺ​ការ​បកស្រាយ​ របស់​អ្នកវិភាគ​ល្បីឈ្មោះ​ ២​រូប​ គឺ​ លោក ​សូ​ ច​ន្ថា​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ និង​លោក​ អ៊ូ​ វី​រៈ​ អ្នកវិភាគ​បញ្ហា​សង្គម​ ដែល​បាន​ផ្ដល់​បទ​សម្ភាស​ខ្លី​ជាមួយ​វិទ្យុ​ស្រី្ត​ FM​ ១០២​ ដែល​ពួក​គាត់​ យល់​ឃើញ​ប្រហាក់ប្រហែល​គ្នា​ថា​ ជា​រឿង​នយោបាយ​ដែល​មាន​ចលនា​មួយ ​នៅ​ក្រោយ​ពី​សកម្មភាព​របស់​យុវជន​នោះ​។​

លោក​ សូ​ ច​ន្ថា
លោក​ សូ​ ច​ន្ថា

លោក​ សូ​ ច​ន្ថា​ បាន​បញ្ចេញ​ទស្សនៈ​ចំពោះ​ចំណាត់ការ​របស់​រដ្ឋសភា​ក៏​ដូច​ជា​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កំពុង​ដំណើរការ​រឿង​ក្ដី​នេះ​ថា​ គ្រាន់តែ​ជា​ការ​បំពេញ​បំណង​ដល់​បុគ្គល​មួយ​រូប​ និង​ចង់​បំបាក់​ដៃគូ​ប្រ​គួ​ត​ក្នុង​ពេល​មុន​ពេល​បោះ​ឆ្នោត​តែ​ប៉ុណ្ណោះ​។​

លោក​បន្ត​ថា​ ប្រសិនបើ​រឿង​នេះ​ជា​ការ​ពិត​ក៏​ដោយ​ ឬ​មិន​ពិត​ក៏​ដោយ​ ក៏​រឿង​នេះ​ជា​រឿង​បុគ្គល​ ដែល​មិន​ពាក់ព័ន្ធ​នឹង​ធ្វើ​ឱ្យ​មាន​បញ្ហា​ដល់​សន្តិសុខ​ជាតិ​ ឬ​ ខូចប្រយោជន៍​ជាតិ​ឡើយ​។​ លោក​ថា​នេះ​គ្រាន់តែ​ជា​យុទ្ធសាស្ត្រ​របស់រប​ស់ប​ក្សមាន​អំណាច​ ដែល​ចង់ឱ្យ​បក្ស​ប្រឆាំង​មួយ​នេះ​ទាល់ច្រក​ តែ​ប៉ុណ្ណោះ​ហើយ​ ទីបំផុត​ព្រម​ទទួលយក​អ្វី​ដែល​លោក​ថា​ ជា​ថ្នូរ​នយោបាយ​មួយ​ដ៏​គ្រោះថ្នាក់​ទាំង​ជាតិ​ និង​គណបក្ស​ ប្រឆាំង​៖​ «​ភាគី​កាន់​អំណាច​អ្វី​ដែល​គេ​ចំណេញ​ការ​បង្ខំ​ដៃគូ​ឱ្យ​ទាល់ច្រក​ក្នុង​បញ្ហា​ច្រើន​រាប់​មិន​អស់​ ដែល​អ្វី​ឱ្យ​លោក​ កឹ​ម​ សុខា​ មិន​អាច​តួអង្គ​សំខាន់​ក្នុង​បក្ស​ប្រឆាំង​ទី​១​ …»​។​

ដូច​គ្នា​នេះ​ដែរ​លោក​ អ៊ូ​ វី​រៈ​ អ្នកវិភាគ​បញ្ហា​សង្គម​បាន​លើក​ឡើង​ថា​ បើ​ទោះជា​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​យុទ្ធសាស្ត្រ​ មិន​ឆ្លើយ​ មិន​ឆ្លង​ មិន​ឈ្លោះ​ ក៏​ដោយ​ មិន​មាន​ន័យ​ថា​រឿង​នោះ​ជា​រឿង​ខ្សែអាត់​សំឡេង​ជា​រឿង​ពិត​នោះ​ទេ​ ព្រោះថា​បុគ្គល​គ្រប់​រូប​មាន​សិទ្ធិ​ក្នុង​ការ​មិន​បកស្រាយ​រឿង​នេះ​។​ លោក​ថា​ការ​កោះហៅ​លោក​ កឹ​ម​ សុខា​ ដែល​ធ្វើ​ឡើង​ដោយ​សភា​បក្ស​កាន់​អំណាច​ គឺជា​រឿង​នយោបាយ​ទាំងស្រុង​ ហើយ​សភា​ព្យាយាម​ធ្វើ​នេះ​ គឺ​គ្រាន់តែ​ចង់​បំបាក​លោក​ កឹ​ម​ សុខា​ តាម​ផ្លូវ​តុលាការ​តែ​លោក​ថា​មិន​អាច​ទៅ​រួច​ឡើយ​៖​ «​វា​គ្មាន​អ្វី​ទាន់​ទង​នឹង​សភា​នោះ​ទេ​ ក្នុង​ករណី​បែប​នឹង​មើលទៅ​ការ​ព្យាយាម​ធ្វើ​បែប​នេះ​របស់​សភា​ ដើម្បី​ផ្ដល់​ភាព​អាម៉ាស់​ដល់​ កឹ​ម​ សុខា​ តែ​ប៉ុណ្ណោះ​…»​។​

លោក សុខ ឥសាន
លោក សុខ ឥសាន

ជុំវិញ​ការ​លើក​ឡើង​របស់​អ្នកវិភាគ​ទាំង​ ២​ រូប​នេះ​ ថា​ លោក​ សុខ​ ឥ​សាន​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ អះ​អា​ថា​នេះ​គ្រាន់តែ​ជា​មតិ​របស់​បុគ្គល​តែ​ប៉ុណ្ណោះ​។​ លោក​បន្ត​ថា​ការ​កោះ​ហើយ​របស់​ រដ្ឋសភា​ និង​អង្គភាព​ប្រឆាំង​អំពើ​រពុក​រលួយ​ ជា​និ​តិ​វិធី​របស់​រដ្ឋសភា​ ដែល​ត្រូវ​ដោះស្រាយ​រាល់​ការ​ដាក់​សំណើ​របស់​ប្រជាពលរដ្ឋ​។​ លោក​បាន​បន្ថែម​ថា​ចំពោះ​ការ​ចោទ​ថា​ នេះ​គឺជា​សកម្មភាព​គាបសង្កត់​នយោបាយ​ ដើម្បី​បំបាន​ក់ដៃ​គូ​ លោក​ថា​គណ​ប្រជាជន​កម្ពុជា​ មិន​យុទ្ធសាស្ត្រ​បែ​នេះ​ទេ​៖​ «​រដ្ឋសភា​ត្រូវ​តែ​ពិនិត្យ​ និង​ដោះស្រាយ​រដ្ឋសភា​ធ្វើ​តាម​ខ្លឹ​សារ​របស់​ច្បាប់រដ្ឋធម្មនុញ្ញ​នេះឯង​ ការ​ធ្វើ​និ​តិ​វិធី​របស់​សភា​ គឺជា​មិន​មាន​និន្នាការ​នយោបាយ​នោះ​ទេ​…»​។​

បើ​ទោះជា​យ៉ាងណា​ក្តី​ អ្នកវិភាគ​មើលឃើញ​ថា​ ការ​លូកដៃ​របស់​អង្គភាព​ទាំង​ពីរ​ ជា​ពិសេស​ស្ថាប័ន​រដ្ឋសភា​ គឺ​មិន​គួរ​ណា​លើ​រឿង​បុគ្គល​ទៅ​ដោះស្រាយ​នោះ​ឡើយ​។​

លោក​ សូ​ ច​ន្ថា​ លើក​ឡើង​ថា​ ជា​ការ​មិន​ផ្តល់​ប្រយោជន៍​ដល់​ជាតិ​អ្វី​សោះឡើយ​។​ លោក​ថា​វា​មិន​ត្រឹមតែ​មិន​ផ្តល់​ប្រយោជន៍​នោះ​ទេ​ ថែម​ទាំង​ទាញ​ទម្លាក់​កិត្តិយស​ស្ថាប័ន​ដ៏​ធំ​នេះ​ផង​ដែរ​ ហើយ​ចំណេញ​នោះ​បាន​តែ​ភាគ​គី​កាន់​អំណាច​តែ​ប៉ុណ្ណោះ​៖​ «​ការ​ពិត​ទៅ​ប្រយោជន៍​ជាតិ​ ប្រយោជន៍​ស្ថាប័ន​នោះ​ឡើយ​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​វា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​កិត្យានុភាព​របស់​ស្ថាប័ន​ទាំង​ ២​ …»​។​

លោក អ៊ូ វីរៈ
លោក អ៊ូ វីរៈ

ដូច​គ្នា​នេះ​ដែរ​លោក​ អ៊ូ​ វី​រៈ​ ថា​រដ្ឋសភា​គួរ​គិត​ដោះស្រាយ​ពី​បញ្ហា​ប្រជា​ព​រដ្ឋ​ផ្សេងៗ​ទៀត​ដូច​ជា​ការ​បញ្ហា​កម្មករ​ជាដើម​ដែល​ជា​បញ្ហា​សាធារណៈ​ ជា​ជាង​មក​គិតតែ​រឿង​បុគ្គល​នេះ​។​

តែ​បែប​នេះ​ក្ដី​ លោក​សុខ​ ឥ​សាន​ ថា​រដ្ឋសភា​ ត្រូវ​តែ​ដោះស្រាយ​ព្រោះ​លោក​ កឹ​ម​ សុខា​ ជា​បុគ្គល​សាធារណៈ​ ។​ លោក​ថា​ បញ្ហា​ទាំងអស់​គ្មាន​ផ្តល់​ចំណេញ​ដល់​គណបក្សកាន់អំណាច​ឡើយ​៖​ «​សូម​បងប្អូន​ជន​រួម​ជា​កុំ​មានការ​យល់​ច្រឡំ​ដូច​ការ​ឃោសនា​របស់​បក្ស​ប្រឆាំង​ ដែល​តែងតែ​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា​តែ​វា​គ្មាន​ប្រ​យោ​ជ​សម្រាប់​បក្ស​នោះ​ទេ​…»​។​

ថា​តើ​រឿង​លោក​ កឹ​ម​ សុខា​ នឹង​បិទ​បញ្ចប់​បាន​ទេ​ អ្នកវិភាគ​យល់​ថា​ នយោបាយ​នៅ​កម្ពុជា​ គឺ​ មាន​ពេល​ត្រជាក់​មាន​ពេល​ក្ដៅ​ មាន​ពេល​សប្បាយ​ មាន​ពេល​យំ​ គឺ​មិន​ទៀងទាត់​ឡើយ​ ហើយ​ថា​គេ​ត្រូវ​ រង់ចាំ​ពេលវេលា​មក​ដល់​៕​

Share

ព័ត៌មានទាក់ទង

Image