en     km
en     km

ក្រសួងសុខាភិបាល​ បញ្ជាក់​ថា​ កម្ពុជា​មិន​មាន​ជំងឺ​គ្រុន​លឿង​ទេ​

Share

Yellow-Feverបន្ទាប់​ពី​អង្គការ​សុខភាព​ពិភពលោក​បាន​រក​ឃើញ​អ្នក​កើត​ជំងឺ​គ្រុន​លឿង​ ៣​ ករណី​នៅ​ប្រទេស​ចិន​រួច​មក​ ក្រសួងសុខាភិបាល​កម្ពុជា​ បាន​បញ្ជាក់​ថា​ កម្ពុជា​ មិន​ទាន់​មាន​វត្តមាន​ជំងឺ​គ្រុន​លឿង​នេះ​នៅឡើយ​។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​របស់​ក្រសួងសុខាភិបាល​ កាលពី​ថ្ងៃ​ទី​២២​ មីនា​ ឆ្នាំ​២០១៦​ ម្សិលមិញ​នេះ​។​

​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​បាល​បានឱ្យ​ដឹង​ថា​ រោគ​សញ្ញា​របស់​ជំងឺ​គ្រុន​លឿង​មាន​ដូច​ជា​ គ្រុនក្តៅ​ ឈឺ​សាច់ដុំ​ផ្នែក​ខាងក្រោយ​ ឈឺក្បាល​ ព្រឺ​រងារ​ញាក់​ មិន​ឃ្លាន​អាហារ​ ចង្អោរ​ និង​ក្អួត​ ជាដើម​។​ អ្នកជំងឺ​ភាគច្រើន​នឹង​អាច​ជា​ដោយ​ឯងៗ​ ក្នុង​កំលុង​ ៣​ ទៅ​ ៤​ ថ្ងៃ​ បន្ទាប់​ពី​មាន​អាការ​បែប​នេះ​។​

​ក្នុង​លិខិត​ប្រកាស​ព័ត៌មាន​បញ្ជាក់​ប​ន្ថេ​ម​ថា​ ១៥%​ នៃ​អ្នកជំងឺ​នេះ​ អាច​វិ​វត្ត​ចូល​ទៅ​ក្នុង​ដំណាក់​កាលពី​ទី​២​ ដែល​អាច​នឹង​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ដូច​ជា​ ខាន់លឿង​ ឈឺពោះ​ និង​ក្អួត​ផង​ដែរ​។​ បន្ទាប់​មក​អាច​មាន​ ឈាម​ចេញពី​ក្នុង​មាត់​ ច្រមុះ​ និង​ភ្នែក​ ឬ​ក្រពះ​។​

​ជំងឺ​គ្រុន​លឿង​នេះ​ គ្មាន​ថ្នាំ​ព្យាបាល​ជាក់លាក់​សម្រាប់​សម្លាប់​វីរុស​នេះ​ទេ​។​ វិធី​បង្ការ​ជំងឺ​ឱ្យ​មាន​ប្រសិទ្ធភាព​ គឺ​ត្រូវ​ចាក់​វ៉ាក់សាំង​នេះ​ ដែល​មាននៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ និង​ត្រូវ​បង្ការ​កុំឱ្យ​មូស​ខ្លាខាំ​ ដោយ​បំបាត់​ជម្រក​មូស​ខ្លា​ តាម​រយៈ​ដាក់​អា​ប៉ែ​ត​ លាង​ពាង​ សម្អាត​លំនៅ​ដ្ឋា​ន​កុំឱ្យ​មានព្រៃ​ស្តុក​ និង​ប្រើ​ថ្នាំលាប​កុំឱ្យ​មូស​ខ្លា​មក​ជិត​បាន​ ជាដើម​។​

​ក្រសួងសុខាភិបាល​នឹង​បន្ត​តាមដាន​ស្ថានភាព​ជំងឺ​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បន្ត​ទៀត​។​ ក្រសួង​បាន​ស្នើ​ឱ្យ​អ្នក​ធ្វើ​ដំណើរ​ចេញ​ទៅ​ក្រៅប្រទេស​ ជា​ពិសេស​ចេញ​ទៅ​តំបន់​ដែល​មាន​ជំងឺ​គ្រុន​លឿង​ ត្រូវ​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​ ១​ ខែ​មុន​ពេល​ធ្វើ​ដំណើរ​។​ ប្រសិនបើ​អ្នក​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​រង​ផល​ប៉ះពាល់​ដោយ​ជំងឺ​គ្រុន​លឿង​ ពេល​ត្រឡប់​មក​វិញ​ បើ​ឃើញ​មាន​រោគ​សញ្ញា​ដូច​ខាងលើ​ ត្រូវ​ទូរស័ព្ទ​ទៅ​លេខ​ ១១៥​ ភ្លាម​។​

​ជំងឺ​គ្រុន​លឿង​ គឺជា​ជំងឺគ្រុនឈាម​ បង្ក​ឡើង​ដោយ​វីរុស​ ឆ្លង​មក​មនុស្ស​តាម​រយៈ​មូស​ខ្លាខាំ​។​ ការ​ដាក់​ឈ្មោះ​គ្រុន​លឿង​ ដោយ​អ្នកជំងឺ​ខ្លះ​អាច​វិ​វត្ត​ទៅ​ជា​មាន​រោគ​សញ្ញា​ខាន់លឿង​។​ ​សូម​បញ្ជាក់​ថា​ ជំងឺ​នេះ​ បាន​ផ្ទុះ​ឡើង​នៅ​ប្រទេស​អង់​ហ្គោ​ឡា​ ចាប់តាំងពី​ខែធ្នូ​ ឆ្នាំ​២០១៥​ មក​។​ ការ​រាតត្បាត​ជំងឺ​ ជា​លើក​ដំបូង​ កើត​មាននៅ​ខេត្ត​លូ​អង់​ដា​ និង​បន្ទាប់​មក​បាន​រីក​រាលដាល​ទៅ​កាន់​ខេត្ត​ផ្សេងៗ​ទៀត​នៅ​ក្នុង​ប្រទេស​នេះ​ ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០១៥​ វីរុស​ជំងឺ​គ្រុន​លឿង​ បាន​ចរាចរណ៍​ និង​បាន​រាយការណ៍​ថា​ មាននៅ​ក្នុង​ប្រទេស​ម៉ា​លី​ និង​ប្រទេស​ហ្គា​ណា​៕

press-release-about-Yellow-Fever

Share

ព័ត៌មានទាក់ទង

Image