en     km
en     km

អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​ប្រតិកម្ម​វិទ្យុ​អាស៊ី​សេរី​ ផ្សាយ​រឿង​ទំនាស់​ដីធ្លី​ពលរដ្ឋ​ស្រុក​ស្វាយ​ជ្រុំ​

Share

​ព្រះ​វិហារ​៖  អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​ និង​អាជ្ញាធរ​ខេត្តព្រះវិហារ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ ស្តី​ពី​វិទ្យុ​អាស៊ី​សេរី​ ដែល​បាន​ផ្សាយ​រឿង​ទំនាស់​ដីធ្លី​ប្រជាពលរដ្ឋ​ ដែល​ធ្លាប់​រស់នៅ​ចំណុច​ស្វាយ​ជ្រុំ​កាលពី​ថ្ងៃ​ទី​១៧​ ខែមីនា​ ថា​ នឹង​អាច​វិល​ត្រឡប់​មក​រស់នៅ​ចំណុច​ស្វាយ​ជ្រុំ​ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​អភិរក្ស​ប្រាសាទព្រះវិហារ​ គឺជា​រឿងប្រឌិត​ទាំងស្រុង​។​ នេះ​បើ​តាម​លិខិត​ចុះ​ថ្ងៃ​ទី​២២​ ខែមីនា​ ឆ្នាំ​២០១៦​។

យោង​តាម​លិខិត​លេខ​ ១១២​ ស​.​ជ​.​ណ​ ចុះ​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០១៦​ របស់​ឧបនាយករដ្ឋមន្ត្រី​ ស​ ខេ​ង​ ស្តី​ពី​សំណើសុំ​ជួយ​រក​ដំណោះស្រាយ​ឱ្យ​បាន​វិល​ត្រឡប់​ទៅ​រស់នៅ​ក្នុងភូមិ​ស្វាយ​ជ្រុំ​ ឬ​ភូមិ​ឬ​ស្សី​ ឃុំ​កន្ទួត​ ស្រុក​ជាំ​ក្សាន្ត​ ខេត្តព្រះវិហារ​វិញ​ គឺជា​នីតិវិធី​បញ្ជូន​សំណុំរឿង​របស់​ក្រសួងមហាផ្ទៃ​ ទៅ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ ពុំ​មែន​ជា​ការ​សម្រេច​របស់​ក្រសួងមហាផ្ទៃ​ឡើយ​។​

បើ​តាម​លិខិត​ប្រកាស​ព័ត៌មាន​ដដែល​ ប្រជាពលរដ្ឋ​ដែល​បាន​ផ្ទេរ​ពី​តំបន់​ស្វាយ​ជ្រុំ​មក​រស់នៅ​ក្នុងភូមិ​ធម្មជាតិ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ អាជ្ញាធរ​កសិកម្ម​ សម្រាប់​កា​តាំង​លំនៅ​ថ្មី​នេះ​ មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ប្រសើរ​រួម​មាន​ ផ្លូវថ្នល់​ សាលារៀន​ មន្ទីរពេទ្យ​ វត្ត​អារាម​ សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ទំនប់​ទឹក​ និង​រចនាសម្ព័ន្ធ​ជា​ច្រើន​ផ្សេងៗ​ទៀត​។​

ទោះជា​យ៉ាងណា​ តំណាង​ប្រជាពលរដ្ឋ​ ២៥០​ គ្រួសារ​ លោក​ គិ​ន​ ច​ន្ថា​ កំពុង​មាន​ជម្លោះដីធ្លី​ជាមួយ​អាជ្ញាធរ​ខេត្តព្រះវិហារ​ បាន​ប្រកាស​ជំហរ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ ថា​ លោក​ រួម​ទាំង​ប្រជាពលរដ្ឋ​ដែល​កំពុង​រង​គ្រោះ​នឹង​ទៅ​រស់នៅ​ភូមិ​ចាស់​នោះ​វិញ​ ហើយ​នៅ​តែ​ប្តេជ្ញា​ថា​ នឹង​នៅ​តែ​ទាមទារ​ ដំណោះស្រាយ​ពី​រដ្ឋាភិបាល​ភិ​បាល​បន្ត​ទៀត​។

​លោក​ គិ​ន​ ច​ន្ថា​ បានឱ្យ​ដឹង​ទៀត​ថា​ នៅ​ថ្ងៃនេះ​ដែរ​ អាជ្ញា​ខេត្តព្រះវិហារ​ក៏​មាន​បំណង​ចាប់ខ្លួន​លោក​ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់​ផង​ដែរ​។​ ប៉ុន្តែ​បន្ទាប់​ពី​មាន​អន្តរាគមន៍​ពី​ប្រជាពលរដ្ឋ​ជួយ​ការពារ​ ទើប​លោក​ត្រូវ​បាន​ដោះ​លែង​មក​វិញ​។​ លោក​ថា​ ថ្ងៃ​ទី​២៣​ ខែមីនា​ នេះ​ ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​មក​ភ្នំពេញ​ម្តងទៀត​ ដើម្បី​សុំ​អន្តរាគមន៍​ពី​រដ្ឋាភិបាល​៕

PVH-national-authority160323-Sophal-news-Preas-Vihear

Share

Image
Image
Image