en     km
en     km

សហព័ន្ធ​សហជីព​ឯករាជ្យ​នឹង​ធ្វើ​សន្និសីទកាសែត​តស៊ូ​មតិ​ ជុំវិញ​ដំណើរការ​អនុម័ត​ច្បាប់​សហជីព​

Share

ភ្នំពេញ៖  ​សហ​ព័​ន្ឋ​សហជីព​ឯករាជ្យ​គ្រោង​នឹង​ធ្វើ​ស​និ្ន​សី​ទ​កាសែត​ ស្តី​ពី​សេច​កី្ត​ព្រាង​ច្បាប់​សហជីព​ នៅ​ថ្ងៃ​ទី​២៤​ ខែមីនា​ ស្អែក​នេះ​ នៅ​មជ្ឈមណ្ឌល​អា​មេ​រិ​ក​កាំ​ង​ ដើម្បី​សាមគ្គីភាព​ការងារ​អន្តរជាតិ​ នៅ​ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ក្នុង​គោលបំណង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ត្រួតពិនិត្យ​ឡើង​វិញ​ មុន​នឹង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​នេះ​។​ នេះ​បើ​តាម​សេចក្តីជូនដំណឹង​របស់​សហព័ន្ធ​សហជីព​ឯករាជ្យ​ នៅ​ថ្ងៃ​ពុធ​ នេះ​។​

​សូម​បញ្ជាក់​ថា​ ជុំវិញ​បញ្ហា​នេះ​ សហព័ន្ធ​សហជីព​ឯករាជ្យ​បាន​ធ្វើការ​ជួបជុំ​គ្នា​ម្តង​រួច​ហើយ​ នៅ​មុខ​ទីស្តីការគណៈរដ្ឋមន្ត្រី​ កាលពី​ថ្ងៃ​អង្គារ​ ដើម្បី​ដាក់​ញត្តិ​ជំរុញ​ឱ្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​ពិនិត្យ​ទ្បើ​ង​វិញ​ លើ​សេចក្តីព្រាងច្បាប់​របស់​សហជីព​ ដែល​ពួក​គេ​បាន​អះអាង​ថា​ សេចក្តីព្រាងច្បាប់​នេះ​ នៅ​មាន​ភាព​ខ្វះចន្លោះ​នៅ​ទ្បើ​យ​។​

​ទាក់ទង​នឹង​បញ្ហា​នេះ​ កាលពី​ថ្ងៃ​ទី​១១​ ខែមីនា​ កន្លង​មកនេះ​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ បាន​បើក​កិច្ចប្រជុំ​ពិនិត្យ​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​សហជីព​ដោយ​បាន​សម្រេច​យក​ថ្ងៃ​ទី​០៤​ ខែមេសា​ ឆ្នាំ​២០១៦​ ដើម្បី​បើក​កិច្ចប្រជុំ​វិ​សាម​ញ្ញា​ពិភាក្សា​ និង​អនុម័ត​សេចក្តីព្រាងច្បាប់​ ដែល​ក្រុម​សហជីព​មិន​ទាន់​ឯកភាព​ទាំងស្រុង​នេះ​៕
160323-Sak-samnang-news-01

Share

Image
Image
Image