ភ្នំពេញ៖ សហព័ន្ឋសហជីពឯករាជ្យគ្រោងនឹងធ្វើសនិ្នសីទកាសែត ស្តីពីសេចកី្តព្រាងច្បាប់សហជីព នៅថ្ងៃទី២៤ ខែមីនា ស្អែកនេះ នៅមជ្ឈមណ្ឌលអាមេរិកកាំង ដើម្បីសាមគ្គីភាពការងារអន្តរជាតិ នៅខណ្ឌទួលគោក រាជធានីភ្នំពេញ ក្នុងគោលបំណងស្នើឱ្យរដ្ឋាភិបាលត្រួតពិនិត្យឡើងវិញ មុននឹងអនុម័តលើសេចក្តីព្រាងច្បាប់នេះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់សហព័ន្ធសហជីពឯករាជ្យ នៅថ្ងៃពុធ នេះ។
សូមបញ្ជាក់ថា ជុំវិញបញ្ហានេះ សហព័ន្ធសហជីពឯករាជ្យបានធ្វើការជួបជុំគ្នាម្តងរួចហើយ នៅមុខទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃអង្គារ ដើម្បីដាក់ញត្តិជំរុញឱ្យទីស្តីការគណៈរដ្ឋមន្ត្រីពិនិត្យទ្បើងវិញ លើសេចក្តីព្រាងច្បាប់របស់សហជីព ដែលពួកគេបានអះអាងថា សេចក្តីព្រាងច្បាប់នេះ នៅមានភាពខ្វះចន្លោះនៅទ្បើយ។
ទាក់ទងនឹងបញ្ហានេះ កាលពីថ្ងៃទី១១ ខែមីនា កន្លងមកនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីសហជីពដោយបានសម្រេចយកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ដើម្បីបើកកិច្ចប្រជុំវិសាមញ្ញាពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ដែលក្រុមសហជីពមិនទាន់ឯកភាពទាំងស្រុងនេះ៕