បារាំង៖ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃប្រទេសបារាំង លោក Bernard Cazeneuve បាននិយាយថាលោកបានសម្រេចដាក់ពង្រាយសមត្ថកិច្ចប៉ូលីស ១៦០០ នាក់បន្ថែមទៀត នៅតាមព្រំដែនដើម្បីល្បាត និងប្រឆាំងពួកសកម្មប្រយុទ្ធ។ ការដាក់ពង្រាយប៉ូលីសរបស់ប្រទេសបារាំងគឺបន្ទាប់ពីពួកសកម្មប្រយុទ្ធបានវាយប្រហារនៅទីក្រុងព្រុចហ្ស៊ែលដោយសំលាប់មនុស្សជាង៣០នាក់កាលពីថ្ងៃម្សិលមិញ។
ប្រធានាធិបតីបារាំង Francois Hollande បាននិយាយថាសហភាពអឺរ៉ុបទាំងមូលបានត្រូវរងការវាយប្រហារដោយអំពើភេរវកម្ម។ លោកថាការវាយប្រហារនៅទីក្រុងព្រុចហ្ស៊ែលគឺចំកណ្ដាលបេះដូងរបស់អឺរ៉ុប។
កាលពីឆ្នាំទៅមិញ ក៏មានការវាយប្រហារដូចគ្នានៅទីក្រុងប៉ារីស ដោយបណ្ដាលឱ្យមនុស្សស្លាប់ជាង ១០០ នាក់។ ប៉ុន្តែក្រោយបន្តិច ពួកសកម្មប្រយុទ្ធត្រូវបានសម្លាប់ និងចាប់ខ្លួន។ ការវាយប្រហារនៅក្រុងព្រូចហ្ស៊ែលកាលពីថ្ងៃម្សិលមិញនេះ កើតឡើងបន្ទាប់ពីប៉ូលីស ប្រទេសចាប់ខ្លួន មេដឹកនាំវាយប្រហារនៅទីក្រុងប៉ារីសកាលពីឆ្នាំទៅមិញដែរ។
នាយករដ្ឋមន្ដ្រីប៊ែលហ្ស៊ីកបានហៅការវាយប្រហារនេះ គឺជាថ្ងៃខ្មៅរបស់ប្រជាជនបែលហ្ស៊ីក និងឃោរឃៅបំផុត។ ការវាយប្រហារកាលពីថ្ងៃម្សិលមិញនៅទីក្រុងព្រុចហ្ស៊ែល ដែលសង្ស័យថាជាអំពើភេរវកម្មរបស់ពួកសកម្មប្រយុទ្ធ ISIS ប្រព្រឹត្តទៅចំនួនពីរកន្លែងដោយបណ្ដាលឱ្យមនុស្សស្លាប់នៅនឹងកន្លែងមួយរំពេច ១១ នាក់ ហើយ ២០ នាក់ទៀត ស្លាប់នៅឯមន្ទីរពេទ្យ។
ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានចូលរួមសម្ដែងការឈឺចាប់ ប៉ុន្ដែលោកបានហៅអំពើវាយប្រហារនេះថាមានរូបភាពអាក្រក់ឃោឃៅដែលមិនអាចអត់ឱនបានឡើយ។ មេដឹកនាំអឺរ៉ុបជាច្រើនទៀតរួមទាំងនាយករដ្ឋមន្ដ្រីអង់គ្លេស អធិការបតីអាឡឺម៉ង ក៏សម្ដែងការសម្ដែងការក្ដុកក្ដួល និងឈឺចាប់ផងដែរ៕
ប្រភព៖ BBC