en     km
en     km

លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ ទំនង​ទទួលយក​តំណែង​រដ្ឋមន្ត្រី​ការ​បរទេស​

Share

រូបភាព៖ Reutuers
រូបភាព៖ Reutuers

មី​យ៉ា​ន់​ម៉ា​៖​  លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ ដែល​ដឹកនាំ​គណបក្ស​មួយ​ឱ្យ​មានការ​ឈ្នះ​ឆ្នោត​ជា​ប្រវត្តិសាស្ដ្រ​នៅ​ភូមា​ក្នុង​ការ​បោះ​ឆ្នោត​សភា​កាលពី​ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នឹង​មាន​តំណែង​មួយ​នៅ​ក្នុ្ង​ង​គណៈរដ្ឋមន្ដ្រី​ថ្មី​នៅ​ក្នុង​ប្រទេស​អតីត​របប​យោធា​មួយ​នេះ​។​

​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ ត្រូវ​បាន​រដ្ឋធម្មនុញ្ញ​របស់​ពួក​យោធា​ឃា​ឃាំង​លោកស្រី​មិន​ឱ្យ​ចូល​កាន់​តំណែង​ប្រធានាធិបតី​ ប៉ុន្ដែ​លោកស្រី​បាន​ថ្លែង​ថា​លោកស្រី​នឹង​ដើរតួ​នាទី​មួយ​ខ្ពស់​ជាង​ប្រធានាធិបតី​ទៅ​ទៀត​។​

​នៅ​ក្នុង​បញ្ជី​គណៈរដ្ឋមន្ដ្រី​ដែល​បាន​ដាក់​ឱ្យ​សភា​អនុម័ត​ដោយ​ប្រធានាធិបតី​ថ្មី​គឺ​ លោក​ ទិន​ ក្យូ​វ​ ក៏​មានឈ្មោះ​លោកស្រី​ផង​ដែរ​។​ បើ​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ នឹង​កាន់​តំណែង​ជា​រដ្ឋមន្ដ្រី​ក្រសួងការបរទេស​ ហើយ​លោកស្រី​មើល​ការ​ខុស​ត្រូវ​ផ្ទាល់​លើ​បី​ក្រសួង​ទៀត​ គឺ​ក្រសួង​អប់រំ​ ក្រសួង​កិច្ចការ​ជនជាតិ​ដើម​ភាគតិច​ និង​ទីស្ដីការគណៈរដ្ឋមន្ដ្រី​។​

​ប្រភព​ដដែល​នេះ​បាន​បញ្ជាក់​ថា​ ក្នុង​ចំណោម​បញ្ជី​ឈ្មោះ​គណៈរដ្ឋមន្ដ្រី​ទាំង​ ១៨​ រូប​នេះ​ គឺ​លោក​មាន​តែ​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ ម្នាក់​គត់​ជា​ស្ដ្រី​ដែល​មាននៅ​ក្នុង​សមាសភាព​គណៈរដ្ឋមន្ដ្រី​។​

​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ ត្រូវ​បាន​រដ្ឋធម្មនុញ្ញ​យោធា​ភូមា​ហាម​លោកស្រី​កាន់​តំណែង​ប្រធានាធិបតី​នោះ​ ដោយសារ​តែ​លោកស្រី​មាន​ប្ដី​ជា​ជនបរទេស​ គឺ​ជនជាតិ​អង់គ្លេស​៕​

ប្រភព​៖​ BBC

Share

Image
Image
Image