loader

ប្រធានាធិបតី​គុយ​បា​ សន្យា​ដោះ​លែង​អ្នកទោស​នយោបាយ​នៅ​ចំពោះ​មុខ​ លោក​ អូ​បា​ម៉ា​

​គុយ​បា​៖​  ប្រធានាធិបតី​អា​មេ​រិ​ក​ បា​រ៉ា​ក់​ អូ​បា​ម៉ា​ និង​សម​ភាគី​គុយ​បា​ រ៉ា​អ៊ួ​ កា​ស្ត្រូ​បាន​ពិភាក្សា​គ្នា​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​ និង​បញ្ហា​សេរីភាព​របស់​ប្រជាជន​គុយ​បា​ ហើយ​ភ្លាម​នោះ​មេដឹកនាំ​គុយ​បា​រូប​នេះ​ សន្យា​ដោះ​លែង​អ្នកទោស​នយោបាយ​ទាំងអស់​។​

​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ បាន​រាយការណ៍​ថា​ របៀបវារៈ​នេះ​ត្រូវ​បាន​លើក​ឡើង​គឺ​ នៅ​មុន​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ដែល​លោក​ អូ​បា​ម៉ា​ ត្រូវ​ចាកចេញ​ទៅ​សហរដ្ឋអាមេរិក​វិញ​។​

រូបភាព៖ AFP
រូបភាព៖ AFP

​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​លោក​ រ៉ា​អ៊ួ​ កា​ស្ត្រូ​ បាន​និយាយ​ថា​លោក​នឹង​ចុះហត្ថលេខា​លើ​បញ្ជី​ឈ្មោះ​អ្នកទោស​នយោបាយ​ ដើម្បី​ដោះ​លែង​ពួក​គេ​ឱ្យ​អស់​នៅ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ ហើយ​ភ្លាម​នោះ​លោក​អូ​បា​ម៉ា​បាន​សាទរ​។​

​តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ប្រធានាធិបតី​ប្រទេស​គុយ​បា​ក៏​បាន​លើក​ឡើង​អំពី​ផល​លំបាក​មួយ​ចំនួន​ ដោយសារ​តែ​សហរដ្ឋអាមេរិក​មិន​ព្រម​លើកលែង​ទាំងស្រុង​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ប្រឆាំង​គុយ​បា​។​

​ទោះជា​យ៉ាងនេះ​ក្ដី​ទស្សនកិច្ច​របស់​លោក​ អូ​បា​ម៉ា​ ទៅ​ប្រទេស​គុយ​បា​ គឺជា​លើក​ដំបូង​របស់​មេដឹកនាំ​អា​មេ​រិ​ក​ទៅ​កាន់​ប្រទេស​អតីត​សត្រូវ​សង្គ្រាមត្រជាក់​ជាមួយ​គ្នា​នេះ​ចាប់តាំងពី​ឆ្នាំ​១៩៥៩​ មក​។​

​លោក​ អូ​បា​ម៉ា​ បាន​ទទូច​ឱ្យ​ប្រជាជន​អា​មេ​រិ​ក​បើក​ជំហ​បេះដូង​ជាមួយនឹង​ប្រជាជន​ប្រទេស​គុយ​បា​ដើម្បី​ធ្វើ​ឱ្យ​មាន​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​ស្និទ្ធស្នាល​ថែម​ទៀត​៕

​ប្រភព​៖​ BBC​

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

លោក Zelensky អំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មលើរុស្ស៊ីបន្ថែមទៀត

យោងតាមBBCប្រធានាធិបតីអុយក្រែនលោក Volodymyr Ze[...]

ស្ត្រី​អ៊ីរ៉ង់​តវ៉ា​ប្រឆាំងនឹងច្បាប់​ហ៊ីយ៉ាប

ស្ត្រី​អ៊ីរ៉ង់​តវ៉ា​ប្រឆាំងនឹងច្បាប់​ហ៊ីយ៉ាប

ថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០២២

        ស្ត្រីអ៊ីរ៉ងម្នាក[...]

ម៉ាឡេស៊ី​នាំ​ជនរងគ្រោះ​១៥​នាក់ ​ពី​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​មកប្រទេសវិញ

យោងតាម C N A អាជ្ញាធរម៉ាឡេស៊ីបានជួយសង្គ្រោះជន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x