en     km
en     km

កម្មករ​នៅ​រោងចក្រ​ វី​ន​ ស៊ី​ង​តិច​ មិន​ទទួលយក​ដំណោះស្រាយ​ដោយ​ព្រមាន​ថា​នឹង​ តវ៉ា​ជា​ថ្មី​ទៀត​

Share

ភ្នំពេញ៖  ​តំណាង​កម្មករ​រោងចក្រ​ វី​ន​ ស៊ី​ង​តិច​ ថា​ នឹង​ដង្ហែរ​ក្បួន​ដាក់​ញត្តិ​មក​ទីស្តីការគណៈរដ្ឋមន្ត្រី​ប្រសិនបើ​នៅ​តែ​មិន​មាន​ដំណោះស្រាយ​ពី​ថៅកែ​រោងចក្រ​ ក​ណី​ដែល​ពួក​គេ​ចោទ​ថា​ថៅកែ​រោងចក្រ​នេះ​ បាន​រំលាយ​កិច្ចសន្យា​កម្មករនិយោជិត​មុន​ពេល​កំណត់​។​

​ការ​លើក​ទ្បើ​ង​បែប​នេះ​បន្ទាប់​ពី​តំណាង​ក្រុម​កម្មករ​បាន​ធ្វើការ​ច​ចារ​ជាមួយ​តំណាង​ក្រុមហ៊ុន​ វី​ន​ ស៊ី​ង​តិច​ នៅ​ព្រឹក​ថ្ងៃ​ទី​២២​ ខែមីនា​ ឆ្នាំ​២០១៦​ នេះ​។​

cover-meeting-factory
តំណាង​សហជីព​ស៊ី​ខៅ​ឌូ​ (C.CAWDU)​ លោក​ ប៉ា​ល់​ មក​រា​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ តំណាង​កម្មករ​ និយោជិត​ បាន​ជួប​កិច្ច​ពិភាក្សា​ជាមួយ​តំណាង​ក្រុម​កម្មករ​ វី​ន​ ស៊ី​ង​តិច​ ជុំវិញ​ការ​ទាមទារ​ប្រាក់​សំណង​ដែល​ថៅកែ​ក្រុមហ៊ុន​រំលាយ​កិច្ចសន្យា​កម្មករ​ និយោជិត​មុន​ពេល​កំណត់​។​ លោក​ថា​ជា​លទ្ធផល​នៃ​ការ​ចរចា​ ថ្ងៃ​ទី​២២​  ខែមីនា​ ២០១៦​ គឺ​មិន​ត្រូវរ៉ូវ​គ្នា​នោះ​ទេ​ដោយ​  មេធាវី​ផ្ដល់​តែ​ប្រាក់​សំណង​ ៥០%​  រីឯ​ភាគី​ខាង​កម្មករ​មិន​ព្រម​  ទើប​ស្នើ​ទូទាត់​តាម​ច្បាប់​ ១០០%​។​

​លោក​ ប៉ា​ល់​ មក​រា​ ៖«​ហើយ​ឥឡូវ​ពួក​គាត់​ស្អែក​នៅ​រង់ចាំ​បន្តិចទៀត​នៅ​ចុង​ក្រោយ​ហ្នឹង​ខាង​គណៈកម្មការ​ប្រធាន​ហ្នឹង​គាត់​ស្នើ​ឱ្យ​ខាង​មេធាវី​ហ្នឹង​យក​អា​សំណើ​សារ​ថ្មី​ទៅ​ពិភាក្សា​សារ​ជា​ថ្មី​ម្តងទៀត​ ព្រោះ​រឿង​ហ្នឹង​ជា​រឿង​របស់​កម្មករ​ ហើយ​បន្ទាប់​នឹង​បើ​ល្ងាច​នឹង​ ឬស្អែក​ព្រលឹម​ទ្បើ​ង​ពុំ​មាន​វិធានការ​នោះ​ទេ​គឺ​ យើង​ហែរ​ញត្តិ​ទៅ​ស្តី​ការ​គណៈរដ្ឋមន្ត្រី​ហ្មង​យើង​អត់​ចូល​ក្រសួង​ទេ​»​។​

​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ដែរ​ អគ្គលេខាធិការ​រង​នៃ​គណៈកម្មការ​សម្រាប់​ដោះស្រាយ​កូដកម្ម​ បាតុកម្ម​ និង​គ្រប់មុខ​សញ្ញា​នៃ​ក្រសួង​ការងារ​ លោក​ វង្ស​ សុវណ្ណ​ មាន​ប្រសាសន៍​ថា​លទ្ធផល​នៃ​កិច្ច​ច​ចារ​កាលពី​ព្រឹក​មិ​ញ​នេះ​ លទ្ធផល​នៅ​មាន​កម្រិត​នៅ​ទ្បើ​យ​។​ លោក​ បន្ត​ថាបើ​ទោះបីជា​ការ​ចរចា​នោះ​ពុំ​ទាន់​បាន​លទ្ធផល​ល្អ​ប្រសើរ​ក៏​ដោយ​ ប៉ុន្តែ​លោក​នឹង​ខិតខំ​បន្ត​ធ្វើការ​ផ្សះផ្សា​ភាគី​ទាំង​ពីរ​ឱ្យ​ទទួល​បានការ​ឯកភាព​គ្នា​ទ្បើ​ង​វិញ​ស្រប​ទៅ​តាម​ផ្លូវច្បាប់​។​

​លោក​ វង្ស​ សុវណ្ណ​៖​ «​ក្នុង​នាម​គណៈកម្មការ​ដោះស្រាយ​ កូដកម្ម​ បាតុកម្ម​ ដែល​ឯកឧត្តម​បណ្ឌិត​ អ៊ិ​ត​ សំ​ហេង​ លោក​ជា​ប្រធាន​ជា​រដ្ឋមន្ត្រីក្រសួង​ការងារ​ផង​យើង​នៅ​តែ​ខិតខំ​ធ្វើ​ម៉េច​ទាញ​ភាគី​ទាំង​ពីរ​ហ្នឹង​ជំរុញ​ឱ្យ​ពិភាក្សា​គ្នា​ធ្វើ​ម៉េច​រក​លទ្ធផល​ឱ្យ​បាន​ល្អ​ ហើយនឹង​ឆាប់រហ័ស​ជូន​បងប្អូន​យើង​»​។​

​សូម​ជម្រាប​ថា​ កាលពី​ថ្ងៃ​ម្សិលមិញ​ កម្មករ​ រោងចក្រ​នេះ​ បាន​មក​តវ៉ា​និង​ដាក់​ពាក្យបណ្ដឹង​ ទៅ​ក្រសួង​ការងារ​។​ ខណៈនោះ​មន្ត្រី​ក្រសួង​ស្កាត់​មក​សម្របសម្រួល​ ពាក់កណ្ដាល​ផ្លូវ​ ដោយ​សន្យា​ឱ្យ​ថៅកែ​រោងចក្រ​ចេញ​មុខ​ដោះស្រាយ​ ប៉ុន្តែ​ខាង​រោងចក្រ​ពេល​នោះ​ មិន​ចេញ​មក​ជួប​កម្មករ​ភ្លាមៗ​ឡើយ​ ដែល​នាំ​កម្មករ​តវ៉ា​ជា​ថ្មី​ទៀត​នៅ​ថ្ងៃនេះ​៕

Share

ព័ត៌មានទាក់ទង

Image