en     km
en     km

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ថា​ពិបាក​ចាត់ការ​ករណី​លោក​ កឹ​ម​ សុខា​ ដោយសារ​រឿង​បុគ្គល​

Share

ភ្នំពេញ៖  ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​បើក​ប្រជុំ​ពិភាក្សា​អំពី​ខ្សែអាត់​សំឡេង​ដែល​សង្ស័យ​ថា​ជា​សំឡេង​លោក​ កឹ​ម​ សុខា​ ទៅ​តាម​បណ្ដឹង​របស់​ក្រុម​និស្សិត​មួយ​នៅ​ព្រឹក​ថ្ងៃ​ទី​ ២២​ ខែមីនា​ ឆ្នាំ​២០១៦​ នេះ​។​ ទោះជា​ មានការ​ពិភាក្សា​ក្ដី​ ក៏​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មិន​ទាន់​បញ្ជាក់​ពី​លទ្ធផល​នៃ​ការ​ប្តឹង​របស់​ក្រុម​និស្សិត​នោះ​នៅឡើយ​ទេ​។​ ស្ថាប័ន​នេះ​ ថា​នឹង​ឱ្យ​ដឹង​នៅ​ថ្ងៃនេះ​ថា​តើ​ ខ្លួន​មាន​សមត្ថកិច្ច​ឬ​អត់​ដើម្បី​ ចាត់ការ​ប្រឆាំង​លោក​ កឹ​ម​ សុខា​។​ ក្រុម​និស្សិត​ដែល​តាង​ខ្លួន​ជាដើម​បណ្ដឹង​បង្ហាញ​មោទនភាព​។​

​លម្អិត​ព័ត៌មាន​ដោយ​លោក​ សាក់​ សំណាង ​៖

cover--ICU-meeting-on-Kim-Sokha-issue
ប្រជុំ​ពិភាក្សា​អំពី​ខ្សែអាត់​សំឡេង​ដែល​សង្ស័យ​ថា​ជា​សំឡេង​លោក​ កឹ​ម​ សុខា​ ទៅ​តាម​បណ្ដឹង​របស់​ក្រុម​និស្សិត​មួយ​នៅ​ព្រឹក​ថ្ងៃ​ទី​ ២២​ ខែមីនា​ ឆ្នាំ​២០១៦​នេះ

កិច្ចប្រជុំ​បាន​ប្រព្រឹត្ត​ទៅ​ពេញ​មួយ​ព្រឹក​ តែ​មិន​ទាន់​សម្រេច​ថា​ នឹង​ចាត់ការ​ប្រឆាំង​ លោក​ កឹ​ម​ សុខា​ ទៅ​តាម​បណ្ដឹង​របស់​ក្រុម​យុវជន​នេះ​ទេ​ ដោយ​អះអាង​ថា​ មាន​ចំណុច​ខ្លះ​ ខុស​ដែន​សមត្ថកិច្ច​របស់​ស្ថាប័ន​។​ នេះ​ជា​ការ​បកស្រាយ​ខ្លះៗ​ របស់​លោក​ ឱម​ យិ​ន​ទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ នៅ​ពេល​លោក​កោះហៅ​ ក្រុម​និស្សិត​តាំងខ្លួន​ជាដើម​បណ្ដឹង​។​

យោង​តាម​បណ្ដឹង​របស់​ក្រុម​យុវជន​ តំណាង​ដោយ​យុវជន​ម្នាក់​ឈ្មោះ​ ស្រី​ ចំរើន​ គឺ​ពួក​គេ​ បាន​ប្ដឹង​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ករណី​ពុក​រលួយ​ក្នុង​រឿង​សេ្ន​ហា​ជាមួយ​ស្រី​ក្មេង​ម្នាក់​ ដែល​យុវជន​នេះ​ថា​ បាន​ប្រើប្រាស​លុយ​ជា​ច្រើន​ពាន់​ដុ​លា្ល​រ​ ដើម្បី​ទិញ​ផ្ទះ​មួយ​កន្លែង​ឱ្យ​ស្រី​កំណាត់​នេះ​។​ ស្រី​កំណាត់​នេះ​ មានឈ្មោះ​ថា​ ខុ​ម​ ចាន់​ដា​រា​ទី​ ហៅ​ ស្រី​មុំ​។​ អ្វី​ដែល​ធ្វើ​ឱ្យ​ក្រុម​យុវជន​នេះ​ ប្ដឹង​លោក​ កឹ​ម​ សុខា​ គឺ​ ដោយសារ​តែ​ពួក​គេ​ អះអាង​ថា​មាន​ខ្សែអាត់​សំឡេង​របស់​មេ​បក្ស​ប្រឆាំង​ និង​កញ្ញា​ ស្រី​មុំ​ ចរចា​រឿង​សេ្ន​ហា​ជាមួយ​គ្នា​។​

លោក​ ឱម​ យិ​ន​ទៀង​ បានឱ្យ​ដឹង​ថា​សំណុំរឿង​នេះ​មិន​ស្ថិត​ក្នុង​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឡើយ​ ដោយ​លោក​ថា​ រឿង​បញ្ហា​ស្រី​ស្នេហ៍​របស់​លោក​ កឹ​ម​ សុខា​ ពី​ការ​ទិញ​ដី​ ទិញ​ផ្ទះ​នោះ​អង្គភាព​មិន​ឈឺក្បាល់​ជាមួយ​នោះ​ទេ​។​

លោក​ បញ្ជាក់​ថា​ បើ​ប្រ​ព​ន្ឋ​លោក​ កឹ​ម​ សុខា​ មិន​ប្តឹង​ផង​នោះ​ ហើយ​រឿង​ឯក​ព័ន្ធ​ភាព​នេះ​គឺ​ស្ថិត​នៅ​ក្នុង​ក្រមព្រហ្មទណ្ឌ​។​ តែ​បែប​នេះ​ក្ដី​លោក​ប្រធាន​អង្គភាព​ ក៏​បាន​លើក​ឡើង​ថា​ សំឡេង​ក្នុង​ខ្សែអាត់​នោះ​គឺជា​សំឡេង​របស់​លោក​ កឹ​ម​ សុខា​ ព្រោះ​លោក​ យល់​ថា​ការ​រក្សា​ភាព​ស្ងៀមស្ងាត់​របស់​លោក​ កឹ​ម​ សុខា​ គឺ​មាន​ន័យ​ថា​លោក​ទទួលស្គាល់​ការ​ពិត​។​

លោក​ ឱម​ យិ​ន​ទៀង​ ៖​ «​នាយកដ្ឋាន​បច្ចេកទេស​របស់​យើងខ្ញុំ​កោស​ល្ស​វិច័យ​របស់​យើងខ្ញុំ​ធ្វើ​ទៀត​ជា​អ្នក​ធ្វើ​ នាយកដ្ឋាន​ចារកម្ម​នឹង​ផ្តល់​ឯកសារ​ចាស់​មក​ឱ្យ​ថែម​ទៀត​ បាន​ន័យ​ថា​នៅ​ភាគ​បន្ត​នៅ​បន្ត​ពិភាក្សា​នៅឡើយ​ ហើយ​ថ្ងៃ​ខានស្អែក​អាច​ជូន​ថា​ យើងខ្ញុំ​អាច​ទទួល​ឬទេ​ បើ​យើងខ្ញុំ​ទទួល​ថា​តើ​យើងខ្ញុំ​អាច​ធ្វើ​បាន​ត្រឹម​ប៉ុណ្ណា​ យើងខ្ញុំ​នឹង​ឆ្លើយ​ជា​ផ្លូវការ​ទៅ​ម្ចាស់​បណ្តឹង​ដោយ​មិន​លាក់លាម​ជាមួយ​អ្នក​សារព័ត៌មាន​ទេ​ថា​ យើងខ្ញុំ​ទទួល​ឬ​មិន​ទទួល​ ហើយ​បើ​ទ​ទទួល​ខ្ញុំ​ធ្វើ​អី​ខ្លះ​»​។​

ចំណែក​យុវជន​ ស្រី​ ចំរើន​ ដែល​តាំងខ្លួន​ជាដើម​បណ្ដឹង​ បាន​និយាយ​ថា​លោក​នឹង​ដាក់​បណ្ដឹង​ទៅ​ស្ថាប័ន​ផ្សេង​ទៀត​ ខណៈ​លោក​រង់ចាំ​ល​ទ្ឋ​ផល​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ជា​មុន​សិន​។​

ស្រី​ ចំរើន​ ៖​ «​ថ្ងៃ​ព្រ​ហ​ស្បត៍​ខាង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ លោក​នឹង​ឱ្យ​ខ្ញុំ​មក​ម្តងទៀត​ ដើម្បី​ស្រាយ​បំភ្លឺ​ថា​តើ​លោក​ទទួលយក​ ឬ​ក៏​មិន​ទទួលយក​នូវ​បណ្តឹង​របស់​យើង​បាទ​»​។​

អ្នកវិភាគ​បញ្ហា​សង្គម​ លោក​ រស់​ រ៉ា​វុ​ធ​ យល់​ឃើញ​ថា​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មិន​គួរ​ធ្វើ​តាម​ពាក្យបណ្តឹង​របស់​ក្រុម​និស្សិត​ទេ​។​ លោក​បាន​បន្ត​ថា​ ដើម្បី​ឱ្យ​មាន​តុល្យភាព​ក្នុង​រឿង​នេះ​ លុះត្រា​មានការ​អង្កេត​ពី​ប្រភព​សំឡេង​នេះ​សិន​។​

អ្នកវិភាគ​សង្គម​ឯករាជ្យ​រូប​នេះ​ បាន​បន្ថែម​ថា​ បើ​រឿង​នេះ​មិន​ជាប់​ទាក់ទង​ជាមួយ​នយោបាយ​ និង​ប្រទេស​ជាតិ​ផង​ វា​មិន​គួរ​ណា​ពិចារណា​ទេ​ ព្រោះ​វា​ជា​រឿង​បុគ្គល​។​
​លោក​ រស់​ រ៉ា​វុ​ធ​ ៖​ «​នេះ​ជា​រឿងអាស្រូវ​ឬ​ក៏​ការ​ធ្លាក់​ប្រជា​ប្រជាប្រិយភាព​របស់​បុគ្គល​ឯកឧត្តម​ កឹ​ម​ សុខា​ ខ្លួនឯង​នោះ​ទេ​ ចឹ​ង​ទេ​ យើង​ធ្វើ​អ្វី​ជា​ប្រយោជន៍​របស់​ជាតិ​»​។​

សូម​បញ្ជាក់​ថា​ ទន្ទឹម​នឹង​អង្គភាព​ប្រឆាំង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ សិក្សា​បណ្ដឹង​របស់​ ក្រុម​យុវជន​នេះ​ នៅ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ឯណោះ​វិញ​ ក៏​ស្នើ​ឱ្យ​លោក​ កឹ​ម​ សុខា​ បំភ្លឺ​តប​យុវជន​នេះ​ដែរ​៕​

Share

ព័ត៌មានទាក់ទង

Image