ភ្នំពេញ៖ បច្ចុប្បន្ននៅកម្ពុជាមានជំនាញសិក្សាជាច្រើន ដែលសិស្ស-និស្សិត បានជ្រើសរើស ដើម្បីបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ។ ជាការកត់សម្គាល់កន្លងមកយើងឃើញថា និស្សិតនារីមួយចំនួនធំចូលចិត្តមុខវិជ្ជាដូចជា គណនេយ្យ ហិរញ្ញវត្ថុ ទេសចរណ៍ ទីផ្សារ ធនាគារ ភាសាបរទេសជាដើម។
ចំណែកមុខវិជ្ជាផ្នែកបច្ចេកទេស វិទ្យាសាស្ត្រកុំព្យូទ័រ ឬផ្នែកព័ត៌មានវិទ្យា (IT) វិញ ភាគច្រើនគឺបុរសជាអ្នកសិក្សា ចំពោះស្ត្រីមានតិចតួចបំផុត។ តើមកពីមូលហេតុអ្វី? កាសិក្សាមុខវិជ្ជានេះមានការលំបាកពេកចំពោះស្ត្រី ឬយ៉ាងណា?
ជាបន្តសូមនាងកញ្ញា លោក លោកស្រី ស្ដាប់បទសម្ភាសន៍រវាងលោក ម៉ៅ សំណាង អ្នកសារព័ត៌មានវិទ្យុស្ត្រី អេហ្វអឹម ១០២ ជាមួយកញ្ញា អ៊ឹម និមល មន្ត្រីគ្រប់គ្រងទិន្នន័យនៃកម្មវិធីឡជីវឧស្ម័នជាតិ ដូចតទៅ៖