loader

ប្រធានាធិបតី​ថ្មី​ភូមា​ថា​ សន្តិភាព​ជាមួយ​សហគមន៍​ជនជាតិ​ដើម​ គឺជា​អាយុជីវិត​ជាតិ​

cover-new-MM-president​​ភូមា៖  ប្រធានាធិបតី​ទើប​ជ្រើសតាំង​នៃ​ប្រទេស​ភូមា​បាន​អះអាង​ថា​ គោលនយោបាយ​របស់​ រដ្ឋាភិបាល​លោក​គឺ​ ចាត់​ទុក​ការ​បង្រួបបង្រួម​ជាតិ​ជាមួយ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ ជា​អាយុជីវិត​របស់​ជាតិ​។​

តាម​សារព័ត៌មាន​ Mizzima​ ការ​ថ្លែង​របស់​លោក​ ទិន​ ក្សូ​វ​ ធ្វើ​ឡើង​នៅ​ពេល​លោក​ ថ្លែង​សុន្ទរកថា​ជា​លើក​ដំបូង​នៅ​ចំពោះ​មុខតំណ​ង​រាស្ត្រ​ កាលពី​ថ្ងៃ​ម្សិលមិញ​។​

លោក​ប្រធានាធិបតី​ភូមា​ថ្មី​រូប​នេះ​បាន​និយាយ​ថា​ ដើម្បី​ឱ្យ​មានការ​បង្រួបបង្រួម​ជាតិ​ជាមួយនឹង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​គឺ​ គេ​ត្រូវ​បង្កើត​ក្រសួង​មួយ​គេ​ហៅ​ថា​ ក្រសួង​កិច្ចការ​ជនជាតិ​ដើម​ភាគតិច​។​

លោក​បាន​ប្រាប់​អ្នកតំណាង​រាស្ដ្រ​របស់​លោក​ថា​ក្រសួង​ថ្មី​នេះ​ត្រូវធ្វើ​កិច្ចការ​ជា​ចាំបាច់​គឺ​ ពិនិត្យ​មើល​សន្ដិភាព​ ការ​អភិវឌ្ឍ​ និង​ស្ថិរភាព​ជាមួយនឹង​សហគមន៍​ជនជាតិ​ដើម​។​ សុន្ទរកថា​របស់​ប្រធានាធិបតី​ថ្មី​រូប​នេះ​បាន​ទាក់ទាញ​ឲ្យ​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នកតំណាង​រាស្ដ្រ​។​

ក្រុម​អ្នកតំណាង​រាស្ដ្រ​ភាគច្រើន​ស​ង្ឈឹ​ម​ថា​ក្រោម​ការ​ដឹកនាំ​របស់​លោក​ ទិន​ ក្សូ​វ​ និង​ក្រោម​ការ​ចង្អុលបង្ហាញ​របស់​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ ប្រទេស​ភូមា​នឹង​មាន​សន្ដិភាព​ឡើង​វិញ​ជាមួយនឹង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​។​ បច្ចុប្បន្ន​នេះ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ដែល​មាន​ ៨​ ក្រុម​ធំៗ​តែងតែ​ពើប​ប្រយុទ្ធ​គ្នា​ជាមួយនឹង​កងទ័ព​រដ្ឋាភិបាល​៕​

ប្រភព​៖​ Mizzima

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

កូរ៉េ​ខាង​ជើង​បង្ហាញ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ថ្មី​ តូចតែខ្លាំងជាងមុន

សេអ៊ូល៖ កាលពីថ្ងៃអង្គារទី២៨ មីនា ឆ្នាំ២០២៣ ប្[...]

សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុមតាលីបង់ចាប់ខ្លួន ក្រោយព្យាយាមទាមទារសិទ្ធិអប់រំសម្រាប់កុមារី

  សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុ[...]

អាល្លឺម៉ង់បានបញ្ជូនរថក្រោះខ្លារខិនឱ្យអុយក្រែនជាលើកដំបូង

យោងតាម BBC នៅថ្ងៃទី២៨ មីនា ២០២៣ ក្រសួងការពារជ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x