en     km
en     km

ឥណ្ឌូ​នេ​ស៊ី​តវ៉ា​ជា​ផ្លូវការ​ឱ្យ​ចិន​ បញ្ឈប់​ការ​លុកលុយ​ដែនទឹក​របស់​ខ្លួន​

Share

cover-Retno​-Marsudi​-Indonesian-Foreign-Minister
រដ្ឋមន្ដ្រី​ការ​បរទេស​ឥណ្ឌូ​នេ​ស៊ី​ លោកស្រី​ Retno​ Marsudi​

ឥណ្ឌូ​នេ​ស៊ី​៖​  ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បាន​ប្រកាស​ថា​ខ្លួន​បាន​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​ប្រឆាំង​នឹង​ប្រទេស​ចិន​ ករណី​ទូក​នេសាទ​របស់​ប្រទេស​មហាអំណាច​មួយ​នេះ​បាន​ចូល​ដែនទឹក​របស់​ខ្លួន​។​

កាលពី​ថ្ងៃ​សៅរ៍​ នាវា​ល្បាត​មួយ​គ្រឿង​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បាន​តាម​រឹបអូស​ទូក​នេសាទ​មួយ​គ្រឿង​របស់​ចិន​ដែល​បាន​ចូល​នេសាទ​ខុសច្បាប់​នៅ​ឆកសមុទ្រ​ណា​ទូ​ណា​របស់​ប្រទេស​នេះ​។​ ប៉ុន្ដែ​ភ្លាម​នោះ​ត្រូវ​បាន​ឃា​ឃាំង​ដោយ​នាវា​ល្បាត​របស់​ប្រទេស​ចិន​។​ តែ​បែប​នេះ​ក្ដី​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ បាន​រាយការណ៍​ថា​នា​វឹក​ចិន​ ៨​ នាក់​ត្រូវ​បាន​ឃុំខ្លួន​។​

រដ្ឋមន្ដ្រី​ការ​បរទេស​ឥណ្ឌូ​នេ​ស៊ី​ លោកស្រី​ Retno​ Marsudi​ និយាយ​ថា​ឥណ្ឌូ​នេ​ស៊ី​បាន​ដាក់​ពាក្យ​តវ៉ា​ជា​ផ្លូវការ​ទៅ​ស្ថានទូត​ចិន​កាលពី​ថ្ងៃ​ចន្ទ​ ហើយ​ការ​តវ៉ា​នេះ​នៅ​ចំពោះ​មុខ​ឯកអគ្គរ​ដ្ខ​ទូត​ចិន​ប្រចាំ​ទីក្រុង​ចា​កា​តា​។

លោកស្រី​បាន​បញ្ជាក់​ថា​ នាវា​នេសាទ​របស់​ចិន​បាន​រំលោភ​លើ​ដែន​អធិបតេយ្យ​របស់​ឥណ្ឌូ​នេ​ស៊ី​។​ ប៉ុន្ដែ​ភារធារី​ស្ថានទូត​ចិន​នៅ​ទីក្រុង​ចា​កា​តា​បាន​ទាមទារ​ដោះ​លែង​ពលរដ្ឋ​ចិន​នោះ​មក​វិញ​ដោយ​បាន​និយាយ​ថា​វា​ជា​ឧបទ្ទវហេតុ​ដែល​មិន​បាន​គិត​ទុកជា​មុន​។​

នេះ​ជា​លើក​ដំបូង​ហើយ​ ដែល​រយៈពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ​ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បាន​រឹបអូស​ទូក​នេសាទ​របស់​ប្រទេស​ចិន​។​ កាលពី​ខែ​មុន​នេះ​ឥណ្ឌូ​នេ​ស៊ី​ បាន​កម្ទេច​ទូក​នេសាទ​ជា​ច្រើន​គ្រឿង​របស់​ប្រទេស​ជិតខាង​ដែល​ចូលលុក​លុយ​ដែនទឹក​របស់​ខ្លួន​៕

​ប្រភព​៖​ BBC

Share

ព័ត៌មានទាក់ទង

Image