loader

សហ​គម​ន៏​អម​ផ្លូវ​រថភ្លើង​នៅ​តែ​បន្ត​រង់ចាំ​ក្រសួង​បើក​វេទិកា​ ដើម្បី​បញ្ជាក់​ពី​ផល​ប៉ះពាល់​

ភ្នំពេញ៖  សហ​គម​ន៏​រស់នៅ​អម​ផ្លូវ​រថភ្លើង​បាន​ឡើង​មក​ប្រមូលផ្តុំ​គ្នា​តវ៉ា​ជា​ថ្មី​ទៀត​ នៅ​មុខក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅ​ថ្ងៃ​ទី​២១​ ខែមីនា​ ឆ្នាំ​២០១៦ ​នេះ​ ដើម្បី​ឱ្យ​ក្រសួង​នេះ​ បើក​វេទិកាសាធារណៈ​ ផ្តល់​ព័ត៌មាន​លម្អិត​ស្តី​ពី​គម្រោង​អ​ភ​វិ​ឌ្ឍ​ន៍​ផ្លូវដែក​ល្បឿន​លឿន​ ព្រោះ​ពួក​គេ​ព្រួយបារម្ភ​ថា​ ការ​អភិវឌ្ឍ​ដោយ​មិន​ជូនដំណឹង​ដល់​ជា​មុន​ នឹង​អាច​បង្ក​ឱ្យ​ពួក​គេ​រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​មួយ​នេះ​។​ ក្រោយ​បន្តិច​ ក្រសួង​ បានឱ្យ​តំណាង​ពលរដ្ឋ​ចូល​ជួប​។​
cover-community

លម្អិត​ព័ត៌មាន​ដោយ​លោក​ សាក់​ សំណាង​ ៖

​តំណាង​ពលរដ្ឋ​ភូមិ​ ១៧​ ក្នុង​ចំណោម​សហគមន៍​ទាំង​ ៨​ គឺ​លោក​ នូ​ សា​រិ​ន​ បាន​ប្រាប់​អ្នក​សារ​ព៌​ត៌​មាន​ ក្រោយ​ពី​ចេញពី​ជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​ ថា​ក្រសួង​មាន​គោល​ជំហរ​ជួយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អម​ផ្លូវ​រថភ្លើង​ ដោយ​មិន​ឱ្យ​ទទួល​រង​ការ​រំលោភ​បំពាន​ពី​ខាង​ណា​ដូច​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​បឹង​កក​ និង​បុរី​កីឡា​ឡើយ​។​

​តំណាង​ពលរដ្ឋ​រូប​នេះ​បាន​បន្ត​ថា​ ក្រសួង​សាធារណការ​នឹង​ដាក់​លិខិត​ទៅ​សម្តេច​ ហ៊ុន​ សែន​ ដើម្បី​ស្នើ​សុំ​បើក​វេទិការ​សាធារណៈ​ជូន​ពលរដ្ឋ​ឱ្យ​ដឹង​អំពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​ល្បឿន​លឿន​មួយ​នេះ​។​

ពលរដ្ឋ​ នូ​ សា​រិ​ន​ ៖​ «​គាត់​បាន​មាន​ប្រសាសន៍​ថា​គាត់​នឹង​ធ្វើ​នូវ​ឯកសារ​ណាមួយ​ ដើម្បី​ដាក់​ជូន​ទៅ​សម្តេច​អគ្គ​សេនា​មហា​តី​តេ​ជោ​ ហ៊ុន​ សែន​ ដើម្បី​ឱ្យ​គាត់​ពិនិត្យ​»​។​ ​តែ​បែប​នេះ​ក្ដី​នេះ​ គ្រាន់តែ​ជា​អះអាង​របស់​តំណាង​សហគមន៍​ប៉ុណ្ណោះ​ ចំណែក​ភាគី​ក្រសួង​ មិន​បាន​ចេញ​មក​ប្រាប់​ជា​សាធារណៈ​ថា​តើ​ត្រូវ​រង់ចាំ​ សម្ដេច​ ហ៊ុន​ សែន​ ដល់​ពេល​ណា​នោះ​ទេ​។

ចំណែក​លោក​ សៀ​ ភារ​ម្យ​ នាយក​លេខាធិការដ្ឋាន​ក្រុមការងារ​ពិសេស​ សិ​ទ្ឋិ​លំនៅ​ដ្ឋា​ន​ដែល​តាមដាន​រឿង​នេះ​សម្ដែង​ការ​ត្រេក​ចំពោះ​ការ​អាង​ថា​មាន​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អម​ផ្លូវ​រថភ្លើង​ដោយ​មិន​ឱ្យ​រង​ទុក្ខ​ដូច​អ្នក​នៅ​តំបន់​បឹង​កក់​ និង​តំបន់​បុរី​កីឡា​កន្លង​ទៅ​។​ តែ​លោក​មានការ​សោកស្តាយ​ ការ​ដែល​ក្រសួង​មិន​ហាន​ បើក​វេទិកា​ហើយ​ បែប​ជា​សុំ​ការ​អនុញ្ញាត​ពី​សម្ដេច​នាយក​រដ្ឋមន្ត្រី​។​

លោក​ សៀ​ ភារ​ម្យ​ ៖​ «​ខ្ញុំ​មានការ​សោកស្តាយ​ដែរ​ ចំពោះ​ចំណាត់ការ​របស់​ក្រសួង​យ៉ាងដូច​ច្នេះ​ គ្រាន់តែ​យើង​ធ្វើ​វេទិការ​សាធារណៈ​ ហើយ​បង្ហាញ​ព័ត៌មាន​ គម្រោង​មេ​នៃ​ការ​អភិវឌ្ឍ​ជូន​ទៅ​ប្រជាពលរដ្ឋ​យើង​អត់​អាច​ធ្វើ​បាន​ចាំ​ទៅ​រវល់​ដល់​នាយក​រដ្ឋមន្ត្រី​»​។​

​សូម​រំឭក​ថា​ តំណាង​សហគមន៍​ផ្លូវ​រថភ្លើង​ទាំង​ ៨​ មាន​គ្នា​ប្រមាណ​ ១០០​ នាក់​ បាន​លើកគ្នា​មក​តវ៉ា​នៅ​មុខក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ជា​ច្រើន​លើក​ហើយ​ មក​ដល់​ពេល​នេះ​គឺជា​លើក​ទី​ ៥​ ដើម្បី​ឱ្យ​ក្រសួង​មួយ​នេះ​ បើក​ជា​វេទិកាសាធារណៈ​ផ្តល់​ព័ត៌មាន​លម្អិត​ជុំវិញ​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ដល់​ប្រជាពលរដ្ឋ​៕​

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x