en     km
en     km

លោក​ អូ​មា​ប៉ា​ ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​គុយ​បា​ ដែល​ជា​ការ​បំបែក​ប្រវត្តិសាស្ត្រ​អា​មេ​រិ​ក​-​គុយ​បា​

Share

cover-Obama-visits-Quba
ប្រធានាធិបតី​អា​មេ​រិ​ក​ ប៉ា​រ៉ា​ក់​ អូ​បា​ម៉ា​ ចាប់ផ្ដើម​បើក​ទំព័រ​ប្រវត្តិសាស្ដ្រ​ជា​លើក​ដំបូង​ ជាមួយនឹង​អតីត​គូសត្រូវ​នៃ​សង្គ្រាម​ត្រជាក់​ ខណៈ​លោក​បាន​ទៅ​ដល់ទី​ក្រុង​ Havana​  នៃ​ប្រទេស​គុយ​បា ​ដែល​គេ​មើលឃើញ​ថា​ ទស្សនកិច្ច​របស់​លោក​បើកផ្លូវ​ឱ្យ​មាន​កម្លាំង​វិនិយោគទុន​អា​មេ​រិ​ក​ទៅ​កាន់​ប្រទេស​កុ​ម្មុ​យ​នី​ស​មួយ​នេះ​។​

សហរដ្ឋអាមេរិក​ និង​គុយ​បា​ ដែល​មាន​ព្រំ​ដែនទឹក​ជាប់​គ្នា​ តែ​ប្រទេស​នេះ​បាន​ផ្ដាច់ទំនាក់ទំនង​ការទូត​ជាមួយ​គ្នា​ចាប់តាំងពី​ឆ្នាំ​១៩៦០​ គឺ​នៅ​ពេល​ដែល​គុយ​បា​ បាន​ក្លាយជា​រដ្ឋ​កុ​ម្មុ​យ​នី​ស​ ហើយ​ដឹកនាំ​ដោយ​មេ​ធ្វើ​រដ្ឋប្រហារ​គឺ​ អតីត​ប្រធានាធិបតី​ ហ្វី​ដេ​ល​ កា​ស្ដ្រូ​។​

តាម​សេចក្ដីរាយការណ៍​របស់​ទីភ្នាកងារសារព័ត៌មាន​ AFP​ លោក​ បា​រ៉ា​ក់​ អូ​បា​ម៉ា​មិន​មាន​គម្រោង​ជួប​អតីត​មេ​កុ​ម្មុ​យ​នី​ស​មួយ​នេះ​ទេ​។​ តែ​លោក​ត្រូវ​ជួប​ជា​ជំនួប​កំពូល​ជាមួយនឹង​ប្អូន​របស់​គាត់​ដែល​ឡើង​ស្នង​តំណែង​ជំនួស​គឺ​ លោក​ រ៉ា​អ៊ូ​ កា​ស្ដ្រូ​។​

ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​លើក​ដំបូង​របស់​ប្រ​ធានា​ធីប​តី​អា​មេ​រិ​ក​នេះ​ ត្រូវ​បាន​អ្នក​សង្កេតការណ៍​មួយ​ចំនួន​មើលឃើញ​ថា​ជា​ផល​ចំណេញ​ផង​ដែរ​របស់​សហរដ្ឋអាមេរិក​ ដែល​ធ្វើ​ឱ្យ​មាន​ទំនាក់ទំនង​ឡើង​វិញ​ជាមួយ​អតីត​សត្រូវ​នៃ​សង្គ្រាមត្រជាក់​នេះ​។​

អ្នក​សង្កេតការណ៍​មើលឃើញ​ថា​លោក​ អូ​បា​ម៉ា​ ព្យាយាម​ពង្រីក​មិត្តភាព​ជា​ជាង​ពង្រីក​សត្រូវ​ ហើយ​ម្យ៉ាងទៀត​ទាញ​ប្រទេស​គុយ​បា​ឱ្យ​ឃ្លាត​ឆ្ញា​យ​ពី​អតីត​មេដឹកនាំ​កុ​ម្មុ​យ​នី​ស​ សហភាព​សូ​វៀត​ ដែល​បច្ចុប្បន្ន​គឺ​ប្រទេស​រុ​ស្ស៊ី​។

ទោះជា​យ៉ាងនេះ​ក្ដី​លោក​ អូ​បា​ម៉ា​ ក៏​មិន​ទទួល​បានការ​សាទរ​ច្រើន​ពី​ប្រជាជន​អា​មេ​រិ​ក​ផង​ដែរ​។​ ក្រុម​សាធារណរដ្ឋ​ភាគច្រើន​បាន​រិះគន់​លោក​ ហើយ​ពួក​គេ​នៅ​តែ​ប្រឆាំង​មិន​ឱ្យ​មានការ​លើកលែង​ទណ្ឌកម្ម​លើ​ប្រទេស​គុយ​បា​ទាំងស្រុង​នោះ​ទេ​។​

បច្ចុប្បន្ន​នេះ​ គុយ​បា​នៅ​តែ​ទទួល​ការ​ដាក់​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក​នៅ​លើ​វិស័យ​មួយ​ចំនួន​។​ ប្រជាជន​គុយ​បា​ បាន​អបអរសាទរ​ដោយ​ពួក​គេ​បាន​រាំច្រៀង​បង្ហាញ​ពី​មោទនភាព​ចំពោះ​វត្តមាន​របស់​លោក​អូ​បា​ម៉ា​។

​នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ប្រធានាធិបតី​អា​មេ​រិ​កមក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ បាន​ជាន់​ទឹកដី​ប្រទេស​គុយ​បា​ គឺ​កើត​មាន​ម្ដង​រយៈពេល​ជាង​ ៥០​ ឆ្នាំ​មកនេះ​។​ លោក​ អូ​បា​ម៉ា​ ដែល​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​គុយ​បា​ អមដំណើរ​ដោយ​រដ្ឋមន្ដ្រី​របស់​លោក​ ជា​ពិសេស​រដ្ឋមន្ដ្រី​ពាណិជ្ជកម្ម​ ប្រពន្ធ​ និង​កូនស្រី​ទាំង​ពីរ​នាក់​របស់​លោក​ផង​ដែរ​។​ លោក​ អូ​បា​ម៉ា​ នឹង​ត្រឡប់​មក​ប្រទេស​វិញ​នៅ​ថ្ងៃ​ទី​២២​ មីនា​៕

ប្រភព​៖​ BBC​

Share

Image
Image
Image