en     km
en     km

អតីត​ប្រធានាធិបតី​ប៉ា​គិ​ស្ថាន​ សន្យា​ត្រឡប់​មក​វិញ​ ដើម្បី​តតាំង​ក្ដី​

Share

cover-Pakistan
រូបភាព៖ AFP

ប៉ា​គី​ស្ថាន៖  អតីត​ប្រធានាធិបតី​ប៉ា​គី​ស្ថាន​ Pervez​ Musharraf​ សន្យា​ត្រឡប់​មក​តតាំង​ក្ដី​វិញ​ បើ​ទោះជា​ លោក​អនុញ្ញាត​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ឌុ​យ​បៃ​ ដើម្បី​ព្យាបាល​ជំងឺ​នៅ​ប្រទេស​នេះ​ក៏​ដោយ​។​

អតីត​មេដឹកនាំ​ប៉ា​គី​ ស្ថាន​រូប​នេះ​បាន​ត្រឡប់​ពី​ភាព​និរទេស​ខ្លួន​កាលពី​ឆ្នាំ​២០១៣​ ដើម្បី​មក​ ចូលរួម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​ ប៉ុន្ដែ​លោក​ត្រូវ​បាន​ចោទប្រកាន់​ដោយ​តុលាការ​កំពូល​ របស់​ប្រទេស​នេះ​ករណី​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​នយោបាយ​ និង​ការ​រំលោភ​អំណាច​បំពាន​តុលាការ​។​

លោក​ Pervez​ Musharraf​ បាន​ប្រាប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ ថា​ លោក​នឹង​ត្រឡប់​ មក​ប្រទេស​វិញ​ដើម្បី​តតាំង​ក្ដី​បន្ដ​ទៀត​។​ លោក​បាន​បញ្ជាក់​ដូចនេះ​ថា​៖​ «​ខ្ញុំ​ធ្លាប់​ជា​មេបញ្ជាការ​កងទ័ព​ ហើយ​ខ្ញុំ​ស្រឡាញ់​ប្រទេស​របស់​ខ្ងុំ​។​ ខ្ញុំ​ត្រូវ​ត្រឡប់​មក​វិញ​ពីរ​-​បី​ស​ប្ដា​ហ៍​ ឬ​ប៉ុន្មាន​ខែ​ក្រោយ​នេះ​ទៀត​ដើម្បី​មក​តតាំង​ក្ដី​រឿង​របស់ខ្ញុំ​ឡើង​វិញ​» ​។​

លោក​ Pervez​ Musharraf​  ត្រូវ​បាន​ចោទ​ថា​លោក​បញ្ជា​ឱ្យ​មាន​ឃាតកម្ម​ទៅ​លើ​អតីត​នាយក​រដ្ឋមន្ដ្រី​ Benazir​ Bhutto​ កាលពី​អំឡុង​ឃោសនា​រក​សំឡេង​ឆ្នោត​នៅ​ឆ្នាំ​២០០៧​។​អតីត​មេទ័ព​នេះ​បាន​ធ្វើ ​ជា​ប្រធានាធិបតី​ បន្ទាប់​ពី​បាន​ធ្វើ​រដ្ឋប្រហារ​បាន​សម្រេច​ហើយ​ក្រោយមក​អំឡុង​លោក​កាន់​ អំណាច​ជា​ប្រធានាធិបតី​ លោក​មាន​ទំនាស់​យ៉ាង​ខ្លាំង​ជាមួយនឹង​ពួក​ ចៅក្រម​តុលាការ​កំពូល​ដែល​ប្រឆាំង​នឹង​លោក​ ករណី​ប្រើប្រាស់​អំណាច​ហួស​ព្រំដែន​៕

ប្រភព​៖​ BBC​

Share

ព័ត៌មានទាក់ទង

Image