en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ ថាបើ​លោក​ Trump​ ឈ្នះ​ឆ្នោត​នៅ​អា​មេ​រិ​ក​ គឺ​មិនដឹង​សភាពការណ៍​ ដូច​ម្ដេច​

Share

Hun-Sen-(by-keosokha)

ភ្នំពេញ៖  ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្ដេច​ ហ៊ុន​ សែន​ ថែ្ល​ង​ចាប់​អាម​រម្ម​ណ៍​ ការ​បោះ​ឆ្នោត​នៅ​អា​មេ​រិ​ក​ ដែល​សម្ដេច​ថា​ បើ​បេក្ខជន​ Donald​ Trump​ ឈ្នះ​ឆ្នោត​ គឺ​មិនដឹង​សភាពការណ៍​នៅ​អា​មេ​រិ​ក​ ដូច​ម្ដេច​ទេ​។​

ក្នុង​ពី​ធី​មួយ ​នៅ​សណ្ឋាគារ​ សូ​ហ្វី​តែ​ល​ ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃនេះ​ ក្រៅពី​ថ្លែង​ប្រតិកម្ម​ ចំពោះ​អ្នកវិភាគ​ និង​គណបក្សប្រឆាំង​ដែល​រិះគន់​ការ​ដឹកនាំ​របស់​សម្ដេច​   សម្ដេច​បាន​ឆ្លៀត​ថ្លែង​ពី​ព្រឹត្តិការណ៍​នយោបាយ​នៅ​អា​មេ​រិ​ក​។​ សម្ដេច​ ហ៊ុន​ សែន​ លើក​ឡើង​ថា​ការ​បោះ​ឆ្នោត​ នៅ​អា​មេ​រិ​ក​លើក​នេះ​ គឺ​ចម្លែក​ តែ​សម្ដេច​ថា​ បើ​លោក​ Trump​ ឈ្នះ​ឆ្នោត​ សភាពការណ៍​នៅ​អា​មេ​រិ​ក​មិនដឹង​ជា​ទៅ​យ៉ាងណា​។​

សម្ដេច​ ហ៊ុន​ សែន​ ៖​ «​លោក​ Trump​ មិន​ទាន់​ឈ្នះ​ឆ្នោត​ផង​ បើ​លោក​ Trump​ ឈ្នះ​ឆ្នោត​ នៅ​អា​មេ​រិ​ក​ មិនដឹង​សភាពការណ៍​យ៉ាងម៉េច​។​ សូ​ម្បី​ក្នុង​គណបក្ស​សាធារណរដ្ឋ​ ចេញ​ទប់ស្កាត់​កុំឱ្យ​លោក​ Trump​ ឈ្នះ​ឆ្នោត​។​ នោះ​របៀប​ថ្មី​របស់​ លោក​ Trump​ នៅ​អា​មេ​រិ​ក​។​ សភាពការណ៍​នៅ​អា​មេ​រិ​ក​ក៏​ផ្សេង​ដែរ​ គឺ​ឃោសនា​នៅ​ពេល​នេះ​មាន​បញ្ហា​ អា​បិទផ្លូវ​ក៏​មាន​»​ ។​

សម្ដេច​ ហ៊ុន​ សែន​ មាន​ប្រសាសន៍​ថា​ ធនធានមនុស្ស​សំខាន់​ណាស់​ គឺ​មើល​អា​មេ​រិ​ក​ ឃើញ​ស្រាប់​ហើយ​ ។​

ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណែង​បេក្ខជន​ សម្រាប់​តំណែង​ប្រធានាធិបតី​នៅ​អា​មេ​រិ​ក​ បាន​ ឆ្លងកាត់​រដ្ឋ​ជា​ច្រើន​មក​ហើយ​ ប៉ុន្តែ​លោក​ Donald​ Trump​ បាន​ឈ្នះ​ឆ្នោត​ ជា​បន្ត​បន្ទប់​ ហើយ​ដែល​មហាសេដ្ឋី​រូប​នេះ​ កំពុង​ធ្វើ​ ដំណើរ​ទៅ​ការ​តែងតាំង​ជា​ផ្លូវការ​ពី​គណបក្ស​សាធារណរដ្ឋ​។​

ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​មានការ​លំបាក​ត្រង់​ថា​ បេក្ខជន​រូប​ មាន​អត្ត​ច​រឹត​ច្រងេង​ច្រអាង​ ច្រឡោតខឹង​ និង​មាន​ច​រឹ​តរើង​អើ​ង​ជាតិ​សាសន៍​ ជា​ហេតុ​ធ្វើ​ឱ្យ​ផ្ទៃក្នុង​បក្ស​បារម្ភ​ពី​អនាគត​ប្រឈម​មុខ​នឹង​ការ​មិន​ចុះសម្រុង​គ្នា​ ដើម្បី​តែងតាំង​ លោក​ Donald​ Trump​ ។​ អា​មេ​រិ​ក​នឹង​បោះ​ឆ្នោត​ប្រធានាធិបតី​ថ្មី​នៅ​ថ្ងៃ​ទី​៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ នេះ​៕

cover-Donald-Trump-(express.co.uk)
លោក​ Donald​ Trump  (រូបភាព៖ express.co.uk)

Share

ព័ត៌មានទាក់ទង

Image