en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ វាយប្រហារ​អ្នកវិភាគ​ និង​បក្ស​ប្រឆាំង​ ករណី​រុះរើ​រដ្ឋមន្ត្រី​

Share

រូបភាព៖ ហ្វេសប៊ុកសម្ដេច
រូបភាព៖ ហ្វេសប៊ុកសម្ដេច

ភ្នំពេញ៖ ​សម្ដេច​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​  បាន​វាយប្រហារ​ទៅ​លើ​ក្រុម​អ្នកវិភាគ​ និង​បក្ស​ប្រឆាំង​ ដែល​បាន​រិះគន់​លោក​ ករណី​រុះរើ​គណៈរដ្ឋមន្ត្រី​ ដែល​ពួក​គេ​មនុស្ស​មុខ​ដដែលៗ​ ហើយ​ សម្ដេច​ ជា​សិ​ទិ្ធ​របស់​សម្ដេច​។​

ថ្លែង​ក្នុង​ពី​ធី​មួយ​នៅ​សណ្ឋាគារ​ សូ​ហ្វី​តែ​ល​ ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃនេះ​ សម្ដេច​ ហ៊ុន​ សែន​ បាន​មើលទៅ​ខកចិត្ត​ចំពោះ​អ្នកវិភាគ​ និង​បក្ស​ប្រឆាំង​ដែល​រិះគន់​ថា​ ការ​រុះរើ​តំណែង​រដ្ឋមន្ត្រី​មុខ​ដដែលៗ​។ សម្ដេច​ថែ្ល​ង​បែប​ចំអក​ថា៖​ «សូ​ម្បី​អ្នក​ឯង​វិភាគ​ ឬ​មេដឹកនាំ​បក្ស​ប្រឆាំង​ មុខ​ដដែលៗ​ដែរ​នោះ​ តើ​គ្រាន់បើ​ឯណា​ទៅ​ ចេះ​រិះគន់​ គេ​កើត​ មិន​មើល​ខ្លួនឯង»​។​

សម្ដេច​ក៏​បាន​ អះអាង​ថា​ សម្ដេច​ ធ្វើ​នាយក​រដ្ឋមន្ត្រី​ព្រោះតែ​ពលរដ្ឋ​បោះ​ឆ្នោត​គាំទ្រ​។​ តាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋសភា​   សមាជិក​សភា​ នឹង​បើក​កិច្ចប្រជុំ​ របស់​ខ្លួន​នៅ​ ថ្ងៃ​ទី​៤​ មេ​សា​ ខាង​មុខ​នេះ​ ដើម្បី​បោះ​ឆ្នោត​គាំទ្រ​ការ​រុះរើ​គណៈរដ្ឋមន្ត្រី​តាម​សំណើ​របស់​ សម្ដេច​ ហ៊ុន​ សែន​ ដោយ​មាន​សមាសភាព​ រដ្ឋមន្ត្រី​ ៨​ រូប​ និង​រដ្ឋលេខាធិការ​ជាង​ ១០​ រូប​ តែ​ក្នុង​នោះ​ លោក​ ហោ​ ណាំ​ហុង​ ត្រូវ​បាន​ បញ្ចប់​មុខ​តំណែង​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ លោក​ គាត​ ឈុ​ន​ បញ្ចប់​មុខងារ​ ឧបនាយករដ្ឋមន្ត្រី​ និង​លោក​ អ៊ឹម​ ឈុ​ន​លឹ​ម​ បញ្ចប់​មុខងារ​ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​ នគរ​រូប​នី​យ​កម្ម​ និង​សំណង​៕​

Share

ព័ត៌មានទាក់ទង

Image