loader

ឥណ្ឌូ​នេ​ស៊ី​ កោះហៅ​ ឯកអគ្គរដ្ឋទូត​ចិន​ចូល​បំភ្លឺ​ករណី​ជម្លោះ​ដែនទឹក​សមុទ្រ​

Chinese-ship-dispute-with-Indonesiaឥណ្ឌូ​នេ​ស៊ី៖  ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ទីក្រុង​ចា​កា​តា​ ដើម្បី​មក​បំភ្លឺ​អំពី​ឧបទ្ទវហេតុ​មួយ​ដែល​ទូក​នេសាទ​ចិន​បាន​បង្ក​ឡើង​នៅ​ក្នុង​ដែនទឹក​របស់​ឥណ្ឌូ​នេ​ស៊ី​នៅ​ក្បែរ​សមុទ្រ​ចិន​ខាងត្បូង​។​

​លោក​រដ្ឋមន្ដ្រី​នេសាទ​ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ Susi​ Pudjiastuti​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​អ្វី​ដែល​នាំ​ឱ្យ​មាន​កោះហៅ​ឯកអគ្គរដ្ឋទូត​រូប​នេះ​មក​សាកសួរ​ គឺ​ដោយសារ​ទូក​នេសាទ​របស់​ចិន​បាន​លួច​ចូល​ដែនទឹក​របស់​ឥណ្ឌូ​នេ​ស៊ី​ ហើយ​មិនតែប៉ុណ្ណោះ​បាន​ប៉ះទង្គិច​ជាមួយនឹង​ទូក​នេសាទ​ផ្សេងៗ​ទៀត​ ដែល​រាប់​ទៅ​ចំនួន​ ៩​ ដង​មក​ហើយ​។​

​ប្រទេស​ចិន​បច្ចុប្បន្ន​នេះ​កំពុង​មាន​ជម្លោះ​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង​ជាមួយនឹង​ប្រទេស​ជា​ច្រើន​នៅ​សមាគម​អាស៊ី​អាគ្នេយ៍​ ក្នុង​នោះ​មាន​ជម្លោះ​ជាមួយ​ប្រទេស​ហ្វី​លី​ពី​ន​ ជាមួយ​និង​វៀតណាម​ ម៉ា​ឡេ​ស៊ី​ និង​ព្រុយ​ណេ​៕​

ប្រភព​៖​ Reuters​

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

កូរ៉េ​ខាង​ជើង​បង្ហាញ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ថ្មី​ តូចតែខ្លាំងជាងមុន

សេអ៊ូល៖ កាលពីថ្ងៃអង្គារទី២៨ មីនា ឆ្នាំ២០២៣ ប្[...]

សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុមតាលីបង់ចាប់ខ្លួន ក្រោយព្យាយាមទាមទារសិទ្ធិអប់រំសម្រាប់កុមារី

  សកម្មជនអាហ្វហ្គានីស្ថានម្នាក់ត្រូវក្រុ[...]

អាល្លឺម៉ង់បានបញ្ជូនរថក្រោះខ្លារខិនឱ្យអុយក្រែនជាលើកដំបូង

យោងតាម BBC នៅថ្ងៃទី២៨ មីនា ២០២៣ ក្រសួងការពារជ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x