ភ្នំពេញ៖ តំណាងសហគមន៍ផ្លូវដែកចំនួន ០៨ នឹងជួបប្រជុំពិភាក្សាជាមួយក្រសួងសាធារណការ នៅព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០១៦ វេលាម៉ោង ៩:០០ ព្រឹកស្អែកនេះ។
តំណាងសហគមន៍ផ្លូវដែកចំនួន ០៨ សហគមន៍នឹងចូលរួមប្រជុំពិភាក្សាជាមួយក្រសួងសាធារណការនិងដឹកជញ្ជូន តំណាងក្រសួងសេដ្ឋកិច្ច តំណាងសាលារាជធានីភ្នំពេញ តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តបតាមការអញ្ជើញរបស់ក្រសួង ដើម្បីពិភាក្សាអំពីការរៀបចំវេទិកាសាធារណៈ ជូនប្រជាសហគមន៍ផ្លូវដែក ព្រមទាំងគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើង និងផ្លូវល្បឿនលឿន។
បើតាមការឱ្យដឹងពីប្រជាពលរដ្ឋ នៅក្នុងកិច្ចប្រជុំនេះ និងមានតំណាងពលរដ្ឋចំនួន ៨ នាក់ ចូលរួមក្នុងកិច្ចពិភាក្សានេះ។ ទន្ទឹមនឹងនេះដែរ ប្រជាសហគមន៍ផ្លូវដែកទាំង 0៨ នេះ ក៏ចូលរួមគាំទ្រតំណាងខ្លួន នៅពីមុខក្រសួង ប្រមាណ ២៥០ នាក់ផងដែរ ។
សូមបញ្ជាក់ថា សហគមន៍ទាំង ៨ រួមមាន៖ ភូមិ ២៣, ភូមិ ២, ភូមិ ១៧, ភូមិ ១៥, ភូមិ ១៦, ភូមិទួលសង្កែ, សហគមន៍ ១០៤, និងសហគមន៍ ១០៥ ៕